បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកពិតជាបានធ្វើទស្សនកិច្ច នៅអារ៉ាប់រួមឬUAEមួយថ្ងៃមុននេះ តាមការអញ្ជើញរបស់ប្រធានាធិបតី Sheikh Mohamed bin Zayed Al Nahyanដោយនិយាយថា កិច្ចពិភាក្សារបស់ពួកគេផ្តោតលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Netanyahu បាននិយាយថា ដំណើរទស្សនកិច្ចនេះផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហាប្រឈមក្នុងតំបន់ដោយបន្ថែមថា ភរិយារបស់គាត់គឺលោកស្រី Sara...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពភរិយា របស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Tun Dr. Mahathir Mohamad ។ ក្នុងសារលិខិតផ្ញើជូនចំពោះ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចតេជោ...
កំពង់ធំ ៖ ដោយអនុវត្តតាមការចង្អុល ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានត្រួតពិនិត្យកងកម្លាំង ដែលមានវត្តមានជាក់ស្តែង នៅក្នុងបរិវេណស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីត្រៀមលក្ខណៈជាស្រេច សម្រាប់ចុះអន្តរាគមន៍ និងជួយប្រជាពលរដ្ឋ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសង្គ្រោះជីវិត របស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេចផ្ទាល់ បានចុះពិនិត្យស្ថានភាពទឹកជន់លិច នៅតំបន់មួយចំនួន ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីលើ ដោយផ្ទាល់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ លោក ឆាយ ឫទ្ធិសែន បានឱ្យដឹងថា លោករដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញអមដំណើរ...
ភ្នំពេញ៖ លោក ហួត ហាក់ ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញចុះពិនិត្យស្ថានភាព ទឹកជំនន់ និងវាយតម្លៃផលប៉ះពាល់ ដល់ដំណាំរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ដំណើរចុះពិនិត្យរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៨...
បរទេស៖ យោងតាមការចេញ ផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យដោយដកស្រង់ប្រភពថា ទាហានម៉ារីន អាមេរិកចំនួន៨នាក់ បានរងរបួសនៅពេល ដែលមីស៊ីលប្រឆាំងនាវារបស់អ៊ីរ៉ង់ បានវាយប្រហារ នាវានៅច្រកសមុទ្រ Hormuz ដែលពួកគេកំពុងប្រតិបត្តិការនៅដើមខែនេះ។ មន្ទីរបញ្ចកោណយ៉ាងណាមិន បានផ្តល់គណនីអំពី ឧបទ្ទវហេតុនេះទេ ហើយកំពុងប្រឈមមុខនឹងការ ត្រួតពិនិត្យថាតើខ្លួនកំពុង បន្ទាបចំនួនអ្នកស្លាប់ និងការចំណាយក្នុងសង្គ្រាម ជាមួយអ៊ីរ៉ង់ដែរឬទេ។ កងម៉ារីនចំនួន៧នាក់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការបោះឆ្នោតសភារបស់រុស្ស៊ី បានបង្ហាញថា ប្រជាជនរបស់ខ្លួនមិនអាចត្រូវបានគេបំភិតបំភ័យ ឬធ្វើឲ្យចុះចាញ់ឡើយ។ ថ្លែងនៅឯកិច្ចប្រជុំវិមានក្រឹមឡាំងជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយកាលពីថ្ងៃចន្ទ លោកPutinបាននិយាយថា ការប៉ុនប៉ងដើម្បីរំខានដល់យុទ្ធនាការបោះឆ្នោត និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបានបរាជ័យ ដោយបន្ថែមថា វិធីសាស្រ្តភេរវកម្ម និងឧបករណ៍ នៃភ្នាក់ងារចារកម្មបរទេស ត្រូវបានប្រើប្រាស់។ ការបោះឆ្នោតថ្ងៃទី ១៨ដល់ថ្ងៃទី២០ខែកញ្ញា...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរ:គុល បានប្រឈមមុខនឹងអ្នកស្រុក ដែលមានការខឹងសម្បារ ខណៈពេលលោកចុះទៅសង្កាត់ Bang Kapi ក្រុងបាងកក ដែលរងគ្រោះដោយទឹកជំនន់ក្នុង កាលពីយប់ថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា អ្នកស្រុកថៃ បានស្រែកថា...
បន្ទាយមានជ័យ ៖ ខណ:ជំនន់ទឹកភ្លៀង និងជំនន់ហូរធ្លាក់ពីប្រទេសថៃនៅតែបន្តជន់លិចខ្លាំង នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់ រួមមាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តបន្ទាយមានជ័យ-បាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះដែលត្រូវបានជម្លៀស...