បរទេស៖យោងតាមការចេញផ្សាយ របស់ RT ការស្ទង់មតិថ្មីមួយបង្ហាញថា ពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែន បានចាត់ទុកអំពើពុករលួយរបស់រដ្ឋាភិបាល ជាបញ្ហាដែលធ្វើឱ្យពួកគេព្រួយបារម្ភបំផុត ដោយដាក់វានាំមុខទាំងបញ្ហា នៃការវាយលុកមីស៊ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងយន្តហោះគ្មានមនុស្សបើកទៀត។ ការស្ទង់មតិដែលធ្វើឡើងនៅពាក់កណ្តាលខែកញ្ញា ដោយវិទ្យាស្ថានសង្គមវិទ្យា អន្តរជាតិនៃទីក្រុងគៀវឬKIIS កើតឡើងចំពេលមានការស៊ើបអង្កេត ជាបន្តបន្ទាប់អំពីអំពើពុករលួយ ដែលពាក់ព័ន្ធនឹងមន្ត្រីអ៊ុយក្រែន និងមនុស្សនៅក្នុងរង្វង់ ខាងក្នុងរបស់លោក Vladimir Zelensky ។ KIIS...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអង្គភាពឆ្មាំបដិវត្តន៍ឥស្លាម ហៅកាត់ថាIRGC កាលពីថ្ងៃអង្គារបានព្រមានថា ប្រសិនបើជម្លោះប្រឆាំងនឹងអ៊ីរ៉ង់ កើតឡើងនូវទម្រង់ថ្មីមួយ ប្រទេសនេះនឹងពិតជានាំយកអាវុធថ្មីៗទៀតទៅកាន់សមរភូមិ។ ថ្លែងនៅក្នុងសន្និសីទកាសែតផ្ទាល់នៅរដ្ឋធានី Tehran របស់អ៊ីរ៉ង់ អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បានគូសបញ្ជាក់ពីកិច្ច ខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ប្រទេសនេះ ដើម្បីពង្រីកសមត្ថភាពការពារជាតិរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា ៖ យើងកំពុងរចនាអាវុធថ្មីឥតឈប់ឈរ...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 បានធ្លាក់ក្នុងអំឡុង ពេលហោះហើរហ្វឹកហាត់ក្នុងតំបន់ Amur ក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ដោយបានសម្លាប់សមាជិកនាវិក ៦នាក់ និងម្នាក់ទៀតរងរបួស នេះបើយោងតាមក្រសួងការពារជាតិ របស់ទីក្រុងមូស្គូ។ ក្រសួងបាននិយាយថាសមាជិកនាវិកដែលរងរបួសត្រូវបានជម្លៀសទៅកាន់កន្លែងព្យាបាលរួចរាល់ហើយ។ក្រសួងបានបន្ថែមទៀតថា យន្តហោះនេះមិនមានបំពាក់អាវុធទេ ហើយធ្លាក់នៅតំបន់ដែលគ្មានមនុស្សរស់នៅ។ គណៈកម្មការកងកម្លាំងអាកាសរុស្ស៊ីត្រូវបានបញ្ជូនទៅកាន់កន្លែងស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះ។ យន្តហោះ Tu-95 រចនាឡើងដោយសូវៀត ដែលបានហោះហើរលើកដំបូងក្នុងឆ្នាំ១៩៥២...
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមភស្តុភារកម្មកម្ពុជា។ ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត...
បរទេស៖ កាលពីថ្ងៃអង្គារ ប្រទេសកាតាបានលើកឡើងថា ខ្លួនសង្ឃឹមថាការសម្របសម្រួលការទូតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អាចនាំឱ្យមានវឌ្ឍនភាពជាវិជ្ជមាន ឬដំណោះស្រាយដ៏សំខាន់មួយ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា លោកមានឆន្ទៈក្នុងការ បន្ធូរបន្ថយទណ្ឌកម្ម និងដោះលែងមូលនិធិដែលត្រូវបានបង្កក ដើម្បីជាថ្នូរនឹងការយល់ព្រមរបស់អ៊ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា...
បរទេស: អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារបានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីរាយការណ៍ដែលថា ការវាយប្រហារតាមផ្លូវអាកាស ដោយកងទ័ពមីយ៉ាន់ម៉ា នៅជិតព្រំដែនប្រទេសជាមួយបង់ក្លាដែស បានសម្លាប់មនុស្ស ៥០នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស ដែលក្នុងនោះមានមនុស្សជាច្រើននាក់រងរបួសធ្ងន់ធ្ងរ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់ បាននិយាយថា អំពើហិង្សាដែលកំពុងបន្តកើតមាននៅក្នុងរដ្ឋរ៉ាក់ឃីន (Rakhine) នៃប្រទេសមីយ៉ាន់ម៉ា...
បរទេស: នៅថ្ងៃអង្គារ រដ្ឋាភិបាល សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងបុគ្គល និងស្ថាប័នចំនួន ១៣ រួមទាំងអ្នកដែលមានមូលដ្ឋាន នៅក្នុងប្រទេសរុស្ស៊ី ចិន ហុងកុង និងប៉ាគីស្ថាន ដោយចោទប្រកាន់ថា ពួកគេបានជួយប្រទេសអ៊ីរ៉ង់ក្នុងការទិញអាវុធ និងគ្រឿងបន្លាស់នានា។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ថា ទណ្ឌកម្មដែលប្រកាស ដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងការបរទេសអាមេរិកនេះ...
បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចូលលួចសម្ភារៈក្រុមហ៊ុន ប៉ាងណាគ្រីគ្រុប និងការប្រើប្រាស់ សារធាតុញៀនខុសច្បាប់ ។ ការបញ្ជូនខ្លួននេះ ធ្វើឡើងបន្ទាប់ពីសន្តិសុខក្រុមហ៊ុន និងកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ បានសហការឃាត់ខ្លួនពួកគេបានភ្លាមៗ នៅយប់រំលងអធ្រាត្រថ្ងៃទី២៧ ខែកញ្ញា នៅចំណុចភូមិអូរអំពិល...
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដើម្បីផ្ដល់ជំនួយគាំទ្រជូនទាំងរដ្ឋបាលខេត្ត និងបន្តចុះទៅជួបពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មគោល នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ នៅសាលាខេត្តបាត់ដំបង លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានប្រគល់អង្ករ១០តោន មី៥០០កេស ត្រីខ៨០កេស ទឹកសុទ្ធ៣០០យួរ...
ភ្នំពេញ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ចាប់បានសត្វក្រពើ១ក្បាល ដែលបានហូរធ្លាក់មកពីប្រទេសថៃ ។ រដ្ឋបាលក្រុងប៉ោយប៉ែតបានផ្សព្វផ្សាយ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ។ ក្នុងបេសកកម្មនេះ គណៈបញ្ជាការឯកភាពក្រុង បានដោះស្រាយករណីបន្ទាន់មួយ ដោយបានបង្ក្រាប...