បន្ទាយមានជ័យ ៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចុះអន្តរាគមន៍ជាបន្ទាន់ ដោយនាំយកអំណោយមនុស្សធម៌ចែក ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ចំនួន ១,៤១២ គ្រួសារ ក្នុងក្រុងប៉ោយប៉ែត។ ពិធីនេះដឹកនាំដោយ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
បរទេស៖ បណ្តាប្រទេសផលិតប្រេង នៅតំបន់ឈូងសមុទ្រ ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីកងទ័ពជើងទឹក សហរដ្ឋអាមេរិក កំពុងសម្រុកដឹកជញ្ជូន ប្រេងឆៅឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងរលូន ដោយហាក់មិនខ្វល់ពីវត្តមាន របស់អ៊ីរ៉ង់ឡើយ។ យោងតាមក្រុមហ៊ុន តាមដានទិន្នន័យនាវាចរណ៍ Kpler បានឱ្យដឹងថា លំហូរប្រេង និងផលិតផលប្រេង ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ មានចំនួនជាមធ្យម ១៣,១ លានធុងក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន។...
បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានជួបប្រជុំនៅសេតវិមាន ជាមួយបណ្តាមហាសេដ្ឋីបច្ចេកវិទ្យា ដែលត្រូវបានគេចាត់ទុកថា ជាអ្នកក្តាប់វាសនារបស់ភពផែនដី ។ ជំនួបនេះបានផ្តល់ឱកាសដ៏សំខាន់មួយ សម្រាប់ប្រមុខដឹកនាំរូបនេះ ក្នុងការបង្ហាញភាពជាអ្នកដឹកនាំ ខណៈដែលសហរដ្ឋអាមេរិក កំពុងព្រួយបារម្ភអំពីហានិភ័យ នៃបច្ចេកវិទ្យាថ្មីនេះ ហើយសូម្បីតែភ្ញៀវដែលចូលរួម ក៏ធ្លាប់បានអំពាវនាវឱ្យមានការគ្រប់គ្រងពីរដ្ឋាភិបាលផងដែរ នេះបើតាមការចេញផ្សាយរបស់ CNN...
បរទេស៖ អ្នកសារព័ត៌មាន Mark Stone នៃបណ្តាញទូរទស្សន៍ Sky News ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចោទសួរទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump រួមទាំងថ្នាក់ដឹកនាំកំពូលៗក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ក្នុងនោះរួមមានទាំងមហាសេដ្ឋី Elon Musk ផងដែរ អំពីលទ្ធភាពនៃការអនុវត្តវិធានការ “ស្វ័យគ្រប់គ្រង”...
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានបដិសេធចំពោះការចោទប្រកាន់ របស់ភាគីថៃថា ប្រជាពលរដ្ឋខ្មែរនៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ ចូលទៅរស់នៅទឹកដីថៃ ។ ការលើកឡើងរបស់អ្នកនាំពាក្យរងនេះ បន្ទាប់ពីតំណាងថៃ ប្រចាំអង្គការសហប្រជាជាតិ ព្យាយាមចោទថា ប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាវិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាសេដ្ឋកិច្ច របស់បារាំងបានឱ្យដឹង កាលពីថ្ងៃអង្គារថា បំណុលសាធារណៈរបស់ប្រទេសបារាំងបានកើនឡើងចំនួន ៥៩,៦ ពាន់លានអឺរ៉ូ ឬត្រូវជា៦៧,៧ ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៦ ពីត្រីមាសមុន ដែលកើនឡើង៣,៥៩ ទ្រីលានអឺរ៉ូ ឬ៤,០៨ ទ្រីលានដុល្លារ ឬគឺស្មើនឹង១១៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។ យោងតាម Insee...
បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងយ៉ាងគំហុកបាន និងកំពុងវាយប្រហារ ខេត្តបន្ទាយមានជ័យយ៉ាងធ្ងន់ធ្ងរ ដោយបានបង្ខំឱ្យអាជ្ញាធរប្រញាប់ប្រញាល់ជម្លៀសប្រជាពលរដ្ឋ ២,៤៣៤ គ្រួសារទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្លូវថ្នល់ ៣៤៥ កន្លែង (ប្រវែង ១៨៧,៦៨៤ ម៉ែត្រ) និងដំណាំស្រូវជាង ១៨,០០០ ហិកតា រងការលិចលង់ធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះធម្មជាតិនេះបានប៉ះ...
កំពង់ធំ ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និង សហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះ ដំណាំត្រសក់របស់ប្រជាកសិករ ដែលជាបន្លែបន្ទាប់បន្សំពីការធ្វើស្រូវ ស្ថិតនៅក្នុងឃុំស្រឡៅ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពទីផ្សារ និងផ្តល់កម្លាំងចិត្តដល់ប្រជាសហគមន៍កសិកម្មនៅមូលដ្ឋាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងឱកាសនោះ ប្រជាកសិករដែលបានផ្លាស់ប្តូរទម្លាប់ពីការធ្វើស្រូវតែមួយមុខ មកដាំដំណាំរួមផ្សំ បានសម្តែងក្តីរីករាយ...
ខេត្តពោធិ៍សាត់ ÷ នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤...
ភ្នំពេញ ៖ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋគ្រប់រូប កុំប្រើប្រាស់ចំណីអាហារហួស កាលកំណត់ប្រើប្រាស់។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ក្រសួងសុខាភិបាល អំពាវនាវ...