ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ នៃវិទ្យាស្ថានជាតិអប់រំ បានឱ្យដឹងថា ការបណ្ដុះបណ្ដាលនាយកសាលា និងគ្រូបង្រៀន ត្រូវតែផ្សារភ្ជាប់ និងតម្រង់ទិសឆ្ពោះទៅរកស្ដង់ដាតេស្ត PISA ដោយត្រូវហ្វឹកហាត់ លើការប្រើប្រាស់សំណួរបែបវិភាគ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់នៃវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៨...
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានស្នើទៅប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូនៃសាធារណរដ្ឋកូរ៉េ ដឹកនាំក្រុមហ៊ុនកូរ៉េ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើតឱកាសវិនិយោគរួមគ្នា រវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។ ក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Choi Jae-young ប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក នៅទីស្នាក់ការក្រុមប្រឹក្សាក្រុងផ្យង់ថេក ខេត្តខ្យង់គី លោក ឃួន ផុនរតនៈ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូទៅចូលរួម សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់ អាស៊ាន ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លឿង...
បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋ បានសហការគ្នា ចាប់បានសត្វក្រពើដ៏ធំមួយក្បាល និងរកឃើញ ក្រពើងាប់មួយក្បាល នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រទះឃើញសត្វក្រពើនេះ បានកើតឡើងក្នុងអំឡុងពេលដែលជំនន់ទឹកភ្លៀងបន្តលិចលង់នៅក្នុងតំបន់ ដោយសារលំហូរទឹកហូរធ្លាក់មកពីប្រទេសថៃ។ ក្រោយប្រតិបត្តិការ សមត្ថកិច្ច និងមន្ត្រីជំនាញបានដឹកជញ្ជូនសត្វក្រពើនេះ យកទៅរក្សាទុកនៅទីតាំងសុវត្ថិភាព ជាបណ្តោះអាសន្ន...
ភ្នំពេញ ៖ កម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) បានបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងយុត្តិធម៌របស់កម្ពុជា ដោយផ្ដល់ការគាំទ្រ លើកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌។ ជាក់ស្ដែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០២៦ រវាងក្រសួងយុត្តិធម៌...
កំពង់ធំះ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងបន្តចុះសាកសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងរបស់កងកម្លាំង នគរបាលដែលកំពុងបំពេញភារកិច្ច ស្ថិតនៅប៉ុស្តិ៍រដ្ឋបាលឈើទាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដាន់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច និងសហការគ្នាដោយស្មារតីសាមគ្គីភាព...
ឡាអេ៖ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Tom Berendsen បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅហូឡង់ ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការដកហូតឋានៈអ្នកការទូតរបស់មន្ត្រីការទូតហូឡង់ដែលប្រចាំការនៅទីក្រុងរ៉ាម៉ាឡា នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហូឡង់។ យោងតាមស្ថាប័នផ្សព្វផ្សាយសាធារណៈរបស់ហូឡង់ NOS លោក Berendsen បានកោះហៅឯកអគ្គរដ្ឋទូតរូបនេះ ដើម្បីសុំការបំភ្លឺអំពីការ សម្រេចចិត្តខាងលើ ដែលប៉ះពាល់ដល់បុគ្គលិកមួយចំនួន នៃបេសកកម្មហូឡង់ ប្រចាំនៅទីក្រុងរ៉ាម៉ាឡា។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar...
អាល់ហ្សេ៖ លោក Haitham Al Ghais អគ្គលេខាធិការនៃអង្គការ ប្រទេសនាំចេញប្រេង (OPEC) បានលើកឡើងពីមរតកដ៏យូរអង្វែងនៃកិច្ចព្រមព្រៀងទីក្រុងអាល់ហ្សេ ដែលជាកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចកាលពី ១០ ឆ្នាំមុន នៅក្នុងកិច្ចប្រជុំរបស់ OPEC នៅទីក្រុងអាល់ហ្សេ ដើម្បីដោះស្រាយបញ្ហាអតុល្យភាព ធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រេងពិភពលោក។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីអាល់ហ្សេរី លោក Al Ghais ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសអាល់ហ្សេរីចាប់តាំងពីថ្ងៃសៅរ៍មក...
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយដែលថា រដ្ឋបាលរបស់លោកបានផ្តល់ ការបន្ធូរបន្ថយទណ្ឌកម្ម និងការអនុញ្ញាតឱ្យប្រើប្រាស់មូលនិធិ ដែលត្រូវបានបង្កកដល់ប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការយល់ព្រមរបស់អ៊ីរ៉ង់ លើបញ្ហានុយក្លេអ៊ែរ។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា “កាសែត Axios ទើបតែបានចេញផ្សាយព័ត៌មានមួយថា លោកបានផ្តល់ការបន្ធូរបន្ថយទណ្ឌកម្ម និងមូលនិធិដែលត្រូវបានបង្កកដល់អ៊ីរ៉ង់។ នេះមិនមែនជាការពិតទេ។ ខ្ញុំមិនបានផ្តល់អ្វីទាំងអស់ដល់ពួកគេ!...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកាលពីយប់ថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់មិនមានគម្រោង ធ្វើកិច្ចចរចាជាមួយសហរដ្ឋអាមេរិកក្នុងអំឡុង ពេលដំណើរទស្សនកិច្ចបច្ចុប្បន្ន របស់គណៈប្រតិភូ របស់ខ្លួនទៅកាន់ទីក្រុងញូវយ៉កនោះទេ។ ប្រភពដែលបានដកស្រង់ ពីបុគ្គលដែលស្និទ្ធនឹងគណៈប្រតិភូអ៊ីរ៉ង់ ដែលកំពុងនៅទីក្រុងញូវយ៉ក ដើម្បីចូលរួមសម័យ ប្រជុំលើកទី ៨១ នៃមហាសន្និបាត អង្គការសហប្រជាជាតិ បានអំពីច្រានចោលរបាយ ការណ៍ ផ្ទុយគ្នា អំពីកិច្ចពិភាក្សារវាងទីក្រុងតេហរ៉ង់ និងវ៉ាស៊ីនតោន។ ប្រភពបាននិយាយថាការពិចារណានិងជំហររបស់អ៊ីរ៉ង់ត្រូវបានបញ្ជូនទៅភាគីអាមេរិកយ៉ាងច្បាស់លាស់និងច្បាស់លាស់...