ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា យោធាថៃបានបន្តបាញ់ផ្លោង ចូលតំបន់អានសេះ និងបានបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅភូមិសាស្រ្តប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ នៅព្រឹកថ្ងៃទី១៥ ធ្នូនេះ ៕
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា គិតមកដល់ថ្ងៃទី១៥ ធ្នូនេះ ជនស៊ីវិលខ្មែរ ស្លាប់ កើនឡើងដល់១២ និង រងរបួស ៧៤ នាក់ ពីការវាយប្រហារ ដោយសកម្មភាពឈ្លាន ពានប្រដាប់អាវុធថៃ ខណៈជនភៀសសឹកកើនដល់ជាង៤០ម៉ឺននាក់ ៕
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ២១០.០០០ ដុល្លារ ដើម្បីទិញកៅស៊ូតង់ យកទៅចែកជូនប្រជាជនភៀសសឹក នៅតាមបណ្តោយព្រំដែន។ ការសម្រេចផ្តល់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈលោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីស្រាអែល បានចេញការព្រមានសន្តិសុខកាលពីថ្ងៃអាទិត្យសម្រាប់ពលរដ្ឋ របស់ខ្លួននៅបរទេសបន្ទាប់ពីមានការ វាយប្រហារដោយការ បាញ់ប្រហារដ៏សាហាវនៅក្នុងប្រទេសអូស្ត្រាលីដោយជំរុញ ឱ្យពួកគេចៀសវាងការជួបជុំធំៗនានា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែលបានជំរុញឱ្យជនជាតិអ៊ីស្រាអែលនៅក្រៅប្រទេស ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវវិធានការ ប្រុងប្រយ័ត្ន រួមទាំងការជៀស វាងការជួបជុំដ៏ធំ ដែលមិនត្រូវបានការពារ ដោយកងកម្លាំងសន្តិសុខ ដូចជាព្រឹត្តិការណ៍ នៅក្នុងសាលាប្រជុំជាដើម។ ក្រុមប្រឹក្សាក៏បានអំពាវនាវដល់ជនជាតិអ៊ីស្រាអែលឱ្យ រក្សាការប្រុងប្រយ័ត្នជុំវិញ ទីតាំងរបស់ជនជាតិជ្វីហ្វ និងអ៊ីស្រាអែល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិន ជំរុញយ៉ាងមុតមាំ ឱ្យសហភាពអឺរ៉ុប ឈប់ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត ក្រោមរូបភាពសិទ្ធិមនុស្ស លោកបានធ្វើការ កត់សម្គាល់នេះនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ នៅពេលឆ្លើយសំណួរ លើសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងប្រទេសចិន ដែលត្រូវបានចេញ ដោយគណៈប្រតិភូ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសចិនតែងតែចាត់ទុកប្រទេសអារ៉ាប៊ីសាអូឌីត ជាអាទិភាពមួយនៅ ក្នុងផ្នែកការទូត មជ្ឈិមបូព៌ារបស់ខ្លួន និងជាដៃគូដ៏សំខាន់ ក្នុងយុទ្ធសាស្ត្រការទូត ពិភពលោករបស់ខ្លួន ហើយមានឆន្ទៈ ក្នុងការធ្វើការជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីលើកកម្ពស់ទំនាក់ទំនង ទ្វេភាគីឱ្យកាន់តែខ្ពស់ឡើងផងដែរ។ លោក...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានលើកឡើងថា កម្ពុជា មានច្រកដឹកទំនិញ សមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពពីមន្ត្រីលោកខាងលិច មានការព្រួយបារម្ភចំពោះភាព សម្ងាត់ជុំវិញកិច្ចប្រជុំរវាងអ្នកចរចាអ៊ុយក្រែន និង FBI ។ អ្នកចរចានាំមុខគេរបស់ទីក្រុងគៀវ លោក Rustem Umerov បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកចំនួនបីដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីជួបជាមួយបេសកជនកំពូលរបស់ប្រធានាធិបតី Donald...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញភ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មលើការប្រារព្ធពិធី Hanukkah ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ អ្នកនាំពាក្យរងលោក Farhan Haq បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានអង្គការសហប្រជាជាតិ សម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ទៅកាន់ក្រុមគ្រួសារនៃជនរងគ្រោះ និងសូមជូនពរឱ្យមានការជាសះស្បើយយ៉ាងឆាប់រហ័ស និងពេញលេញដល់អ្នកដែលរងរបួស។...