ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។...
កំពង់ចាម ៖ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ អ្នកជំនាញការកសិកម្ម នៅអតីតសាធារណរដ្ឋសង្គមនិយម សូវៀត ចំនួន ៨នាក់ ដែលបានស្លាប់កាលពីឆ្នាំ ១៩៨៣ ស្ថិតក្នុងភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ពិធីនេះបានប្រារព្ធធ្វើឡើង...
ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ បានដាក់បង្ហាញលេខទូរសព្ទ ទំនាក់ទំនងចំនួន៥ខ្សែ នៅពេលប្រជាពលរដ្ឋ ត្រូវការជំនួយ និងរាយការណ៍ពីបទល្មើសផ្សេងៗ ។ អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា នៅពេលប្រជាពលរដ្ឋ ត្រូវការជំនួយ...
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹក នៅថ្ងៃទី២៥ ខែវិច្ឆិកានេះតាមរយៈគេហរទំព័រហ្វេសប៊ុកបានបង្ហាញសារអបអរសាទរដល់កីឡាការិនី កាំង មុយនីន ដែលបានឈ្នះមេដាយមាសមួយគ្រឿង លើវិញ្ញាសា 100m Bifins ក្នុងការប្រកួតAsian fin swimming championshipsនៅប្រទេសថៃ ភូគេត នាព្រឹកនេះ ៕
ភ្នំពេញ៖ ទឹកបរិសុទ្ធចំនួន ៥ ០០០ កេស ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ។ ពិធីប្រគល់ ទទួលនេះបានធ្វើឡើងនាថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង...
បរទេស៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្ស ៤ នាក់បានស្លាប់ និង ៥នាក់ទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីនៅក្នុងតំបន់ ឃែសុន ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ័រ លីមិនកូ បាននិយាយថា អគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធជាង...
បរទេស ៖ មន្ត្រីយោធាអាមេរិកម្នាក់បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក ត្រូវបានរងការវាយប្រហារចំនួន៤លើកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ ដោយគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ប៉ុន្តែមិនមានអ្នករងរបួស ឬខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនោះទេ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងអន្តរជាតិត្រូវបានរងការវាយប្រហារនៅទីតាំងពីរនៅភាគឦសានប្រទេសស៊ីរី ជាមួយនឹងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់...
ប៉េកាំង ៖ ប្រទេសចិន បានអំពាវនាវឱ្យមានការត្រួតពិនិត្យឯករាជ្យនៃការបញ្ចេញទឹកវិទ្យុសកម្ម ដែលកំពុងដំណើរការចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ទៅក្នុងសមុទ្រក្នុងអំឡុងកិច្ចប្រជុំរវាងអ្នកការទូតកំពូលរបស់ខ្លួន និងប្រធានដៃគូវ័យក្មេងនៅក្នុងសម្ព័ន្ធរដ្ឋាភិបាលរបស់ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉េកាំង។ ប្រធានគណបក្ស Komeito លោក Natsuo Yamaguchi បានណែនាំការកត់សម្គាល់ របស់លោក វ៉ាង យី ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំ លើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយឥតកែប្រែ ចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា...
សេអ៊ូល ៖ ប្រភពទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ដំណាក់កាលមួយ នៅក្នុងចំណោមដំណាក់កាល នៃការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង បានបំផ្ទុះឡើង ក្រោយពីការបំបែកខ្លួនកាលពីថ្ងៃអង្គារ ដោយខ្សែវីដេអូ ដែលថតបានដោយក្រុមសង្កេត ការណ៍តារាសាស្ត្រកូរ៉េខាងត្បូង បានបង្ហាញនៅក្នុងអ្វី ដែលអ្នកវិភាគ មួយចំនួនបានយល់ឃើញថា អាចជាការបំផ្លិចបំផ្លាញ ដោយចេតនាដើម្បីការពារដល់ការងើប ឡើងវិញរបស់ខ្លួន...