ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រកាសផ្តល់ជំនួយ ៥០០លានអឺរ៉ូ ទៅឲ្យប្រទេស អ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ លោក Boris Pistorius បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់នឹងផ្គត់ផ្គង់ អាវុធចំនួន ៥០០លានអឺរ៉ូឬ ប្រមាណជា៥៤៣ លានដុល្លារ ដល់អ៊ុយក្រែន។

គេសង្កេតឃើញថា ទោះបីជាមានការខ្វះខាត កម្លាំងពលកម្ម និងគ្រាប់កាំភ្លើង នៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ ក៏ទីក្រុងប៊ែរឡាំង បានសន្យាថានឹង ចំណាយប្រាក់ចំនួន៧ពាន់លានអឺរ៉ូ លើជំនួយយោធា សម្រាប់ទីក្រុងគៀវនៅឆ្នាំនេះ។

កញ្ចប់នេះនឹងរួមបញ្ចូល កាំភ្លើងធំ ចំនួន១០០០០ពីស្តុក នៃកងកម្លាំងយោធា អាល្លឺម៉ង់ ជាមួយនឹងការចែកចាយនឹង ចាប់ផ្តើមភ្លាមៗដោយPistorius បាន និយាយបន្ថែមថា ក៏មានរួមទាំងយានជំនិះ ចំនួន១០០គ្រឿង និងរថយន្តមិនបំពាក់ អាវុធ១០០គ្រឿង ក៏នឹងត្រូវបញ្ជូនផងដែរ។

លោក Pistorius ក៏បានប្រកាសដែរថា ប្រទេសអាល្លឺម៉ង់ក៏នឹងទិញគ្រាប់កាំភ្លើងចំនួន១៨ម៉ឺនគ្រាប ពីអ្នកផ្គត់ផ្គង់
ដែលមិនមែនជាសហភាព អឺរ៉ុបផងដែរ ដែលជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមដ៏ធំ ដែលដឹកនាំដោយសាធារណរដ្ឋឆេក និង
១០ម៉ឺនគ្រាប់ផ្សេងទៀត ដោយផ្ទាល់ពីអ្នកម៉ៅ ការការពារជាតិអាល្លឺម៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top