គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជុំនេះបានអូសបន្លាយអស់ រយៈពេលជាងមួយខែហើយ ដែលបានបណ្តាល ឱ្យភាគីទាំងពីរមានមនុស្ស លើសពី១៥៥០០នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះក៏បូករួមទាំងកុមារ នៅតំបន់កាហ្សាចំនួនជាង ៥៨០០នាក់ផងដែរ ។ ការស្លាប់បាត់បង់ជីវិតនិងរងរបួសនៃជនស៊ីវិលជាច្រើន ក៏ដូចជាគ្រោះមហន្តរាយខាងមនុស្សធម៌ បានធ្វើឱ្យសហគមន៍អន្តរជាតិកើតក្ដីព្រួយបារម្ភយ៉ាងខ្លាំង ។ ក្នុងបរិបទបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិន...
ដានកាហា ៖ អ្នកនាំពាក្យម្នាក់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការហាមប្រាមរបស់ពួកតាលីបង់ លើក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលសិក្សាលើសពីសាលាបឋមសិក្សាគឺជា “បញ្ហាតូចមួយ” ហើយមិនគួររារាំង សហគមន៍អន្តរជាតិ ពីការទទួលស្គាល់ វាជារដ្ឋាភិបាលស្របច្បាប់ របស់ប្រទេសនោះទេ ។ លោក Zabihullah Mujahid បានប្រាប់កាសែតក្យូដូរបស់ជប៉ុន នៅទីក្រុកាន់ដាហា ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានថា ការអប់រំស្ត្រី គឺជា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានតម្លើងបង្គន់សាធារណៈចំនួន៦៥៥បន្ទប់ និងបន្ទប់ងូតទឹកចំនួន២០០បន្ទប់ សម្រាប់ប្រជាពលរដ្ឋ និងកីឡាករអុំទុក ប្រើប្រាស់ដោយឥតគិតថ្លៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នាពេលខាងមុខនេះ ៕
កំពង់ចាម ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៥ អាណត្តិទី៣ អភិបាលរងខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ បានណែនាំ ដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន សូមខិតខំ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងត្រូវផ្លាស់ប្តូរឥរិយាបថ ឲ្យសាកសមជាមន្ត្រី បម្រើសេវាសាធារណៈផងដែរ ។ វេទិកានេះ បានធ្វើឡើង នាព្រឹកថ្ងៃទី...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិរុស្ស៊ីបានប្រកាស កាលពីថ្ងៃពុធម្សិលមិញថា កងទ័ពជើងទឹករុស្ស៊ី និងឥណ្ឌាកំពុងធ្វើសមយុទ្ធរួមគ្នា នៅឈូងសមុទ្រ Bengal ។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា សមយុទ្ធនេះ មានគោលបំណងសំខាន់ក្នុងការអភិវឌ្ឍ យ៉ាងទូលំទូលាយ និងជំរុញកិច្ចសហប្រតិបត្តិការ កងទ័ពជើងទឹករវាងប្រទេសទាំងពីរ ក៏ដូចជារួមគ្នាប្រឆាំង នឹងការគំរាមកំហែងជាសកល និងធានាសុវត្ថិភាពការដឹកជញ្ជូន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយក្នុងអំឡុង សុន្ទរកថាតាមអនឡាញ របស់លោកទៅកាន់កិច្ចប្រជុំកំពូល G20 វិសាមញ្ញកាលពីថ្ងៃពុធថា រុស្ស៊ីមិនដែលបដិសេធការចរចា សន្តិភាពជាមួយអ៊ុយក្រែនទេ ខណៈដែលក្រុងគៀវ តែងតែបានដកខ្លួនជា សាធារណៈពីដំណើរការចរចាទាំងនោះ ។ ថ្លែងនៅក្នុងវិដេអូខល នោះមេដឹកនាំរុស្ស៊ីបានឆ្លើយតប...
ភ្នំពេញ ៖ ធនាគារពិភពលោក(WB) បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០នាក់ នៅក្នុងខេត្តចំនួន៤។ ខេត្តទាំង៤រួមមាន ៖ បាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង កណ្តាល៕ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តែផ្តាំដល់ចំណុះទូក នៃរាជធានីភ្នំពេញទាំងអស់ ត្រូវព្រមទទួលយកលទ្ធផល ទោះចាញ់ឬឈ្នះក៏ដោយ មិនត្រូវគុំគួន ហើយប្រើហិង្សាដាក់គ្នា លើគូប្រកួតប្រណាំងទូកនោះទេ ព្រោះព្រះរាជពិធីបុណ្យអុំទូក ប្រារព្ធឡើង ដើម្បីរំលឹកពីវីរៈភាពកងទ័ពជើងទឹកខ្មែរ នាសម័យបុរាណ ដែលមានភាពអង់អាច និងសាមគ្គីភាពគ្នា កម្ចាត់សត្រូវ ។ ការផ្តាំផ្ញើខាងលើនេះ...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៤ ថ្ងៃជាមួយអ៊ីស្រាអែល ក្រោមការសម្រុះសម្រួលកាតា-អេហ្ស៊ីប បន្ទាប់ពីជម្លោះបង្ហូរឈាមរយៈពេល ៤៦ ថ្ងៃនៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលត្រូវបានឡោមព័ទ្ធ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើង លើសពី ១៤,០០០នាក់ចាប់តាំង ពីជម្លោះកើតឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស...
ហ្គាហ្សា៖ អ៊ីស្រាអ៊ែល បានទទួលយកសំណើ ដែលសម្របសម្រួល ដោយកាតាកាលពីថ្ងៃពុធ សម្រាប់បទឈប់បាញ់ នៅហ្គាហ្សា ការដោះលែងអ្នកទោសប៉ាឡេស្ទីន និងការបញ្ចូលជំនួយមនុស្សធម៌ បន្ថែមទៀតទៅកាន់តំបន់ ដែលឡោមព័ទ្ធជាថ្នូរនឹងក្រុមហាម៉ាស ក្នុងការដោះលែងចំណាប់ខ្មាំង។ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៤ ថ្ងៃជាមួយអ៊ីស្រាអែល ក្រោមការសម្រុះសម្រួលកាតា-អេហ្ស៊ីប បន្ទាប់ពីជម្លោះបង្ហូរឈាមរយៈពេល ៤៦ ថ្ងៃនៅក្នុងតំបន់ឆ្នេរសមុទ្រ...