ព័ត៌មានជាតិ

សម្តេចធិបតី នឹងអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផល ការងារសុខាភិបាល លើកទី៤៣ នារសៀលនេះ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាត បូកសរុបលទ្ធផលការងារ សុខាភិបាល លើកទី៤៣” នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ ។

សូមរំលឹកថា សន្និបាតសុខាភិបាលប្រព្រឹត្ត ទៅរយៈពេល២ថ្ងៃ ក្នុងគោលបំណងពិនិត្យនិងវាយតម្លៃសមិទ្ធផល និងវឌ្ឍនភាព ដែលសម្រេចបានក្នុងឆ្នាំនីមួយៗ និងលើកទិសដៅការងារ សម្រាប់អនុវត្តនៅឆ្នាំបន្ត ។ ដោយឡែក សន្និបាតលើកទី៤៣នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ ដោយមានសមាជិកចូលរួម ប្រមាណ៦០២រូប ៕

To Top