ហេលសិនគី ៖ ក្រសួងការពារជាតិហ្វាំងឡង់ កាលពីថ្ងៃអង្គារបានប្រកាស ពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការគាំទ្រប្រទេសម្ចាស់ផ្ទះ រវាងហ្វាំងឡង់ និងស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការគាំទ្រប្រទេសម្ចាស់ផ្ទះ (HNS) គ្របដណ្តប់លើ “វិធានការ ដែលបានព្រមព្រៀង ដោយឡែកពីគ្នា ដែលត្រូវធ្វើដោយប្រទេសម្ចាស់ផ្ទះ ដើម្បីគាំទ្រដល់សមត្ថភាព នៃកងកម្លាំង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ស្លាប់ និងជាសះស្បើយថ្មីទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
ភ្នំពេញ ៖ សង្គមស៊ីវិលចំនួន៥ បានចេញរបាយការណ៍ស្តីពីភាព មិនប្រក្រតីមួយចំនួន នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។ របាយការណ៍ របស់សង្គមស៊ីវិល ស្តីពីស្ថានភាពនៃដំណើរការថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅថ្ងៃ៧ មិថុនា បានលើកឡើងថា ពួកគេបានរកឃើញភាព មិនប្រក្រតីក្នុងដំណើរការនៅថ្ងៃបោះ និងរាប់សន្លឹកឆ្នោត ៖គឺ ១....
បរទេស ៖ ប្រធានគណៈកម្មាធិការការពាររដ្ឋឌូម៉ា របស់រុស្ស៊ី លោក Andrey Kartapolov បាននិយាយកាលពីថ្ងៃចន្ទថា បេសកកម្មរក្សាសន្តិភាព នៃអង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព (CSTO) អាចត្រូវបានដាក់ពង្រាយនៅតំបន់ “ដែលរំដោះបាន” នៃអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេស បាននិងកំពុងផ្តល់សព្វាវុធដែលទីក្រុង គៀវត្រូវការ ដើម្បីប្រយុទ្ធប្រឆាំង នឹងសង្គ្រាមជាមួយរុស្ស៊ី ហើយបានថ្លែងអំណរគុណ ដល់នាយករដ្ឋមន្ត្រី Boris Johnson...
យូអិន ៖ លោកស្រី Pramila Patten តំណាងពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ស្តីពីអំពើហិង្សាផ្លូវភេទ នៅក្នុងជម្លោះបានព្រមានថា វិបត្តិមនុស្សធម៌នៅ អ៊ុយក្រែន កំពុងក្លាយជាវិបត្តិជួញដូរមនុស្ស ។ លោកស្រី Patten បានលើកឡើងថា តាំងពីដើមដំបូងនៃជម្លោះ ការកើនឡើងហានិភ័យ នៃការជួញដូរមនុស្ស រួមទាំងសម្រាប់គោលបំណង នៃការកេងប្រវ័ញ្ចផ្លូវភេទ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ទៅលើការបរិភោគ ចំណីអាហាររបស់ខ្លួន ជៀសវាងប្រើប្រាស់ម្ហូបអាហារ ណាហួសសុពលភាព ឬក៏អាហារទុកយូរ អាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព ។ តាមរយៈសារសំឡេង ដើម្បីចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពចំណីអាហារ» ក្រោមប្រធានបទ «ចំណីអាហារមានសុវត្ថិភាព...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាស កាលពីថ្ងៃចន្ទថា ពលរដ្ឋអាមេរិកចំនួន ៦១នាក់បន្ថែមទៀត ត្រូវបានរារាំងមិនឱ្យចូល ទៅក្នុងប្រទេសរុស្ស៊ីជាការឆ្លើយតបទៅ នឹងការដាក់ទណ្ឌកម្មម្តងហើយម្តងទៀត ដោយទីក្រុងវ៉ាស៊ីនតោន។ រដ្ឋលេខាធិការរតនាគារ សហរដ្ឋអាមេរិកលោកស្រី Janet Yellen និងរដ្ឋមន្ត្រីថាមពល Jennifer Granholm ក៏ស្ថិតក្នុងចំណោមបញ្ជីខ្មៅផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា អាជ្ញាធរបានអះអាង កាលពីយប់ថ្ងៃអាទិត្យថា យន្តហោះចម្បាំង របស់កងទ័ពជើងទឹក របស់សហរដ្ឋអាមេរិកចំនួន១គ្រឿង បានធ្លាក់នៅវាលខ្សាច់ ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនីញ៉ា ដោយបានបណ្តាល ឲ្យអ្នកបើកយន្តហោះបាត់បង់ជីវិត ។ យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិកបានឲ្យដឹងថា ពីឡុត Lt....