បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯទីតាំងបង្ហោះយានអវកាសទំនើបបំផុតរបស់រុស្ស៊ី ចំពេលមានការព្រមានពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ប្រឆាំងនឹងការផ្ទេរអាវុធដ៏មានសក្តានុពល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក គីម បានសន្យាគាំទ្រ...
បរទេស៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Mao Ning បាននិយាយ នៅថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានកត់សម្គាល់ពី “ឧប្បត្តិហេតុផ្នែកសុវត្ថិភាព” ដែលអាចកើតមាននៅក្នុងទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ប៉ុន្តែចិនក៏មិនបានហាមប្រាមលើការទិញទូរស័ព្ទម៉ាកនេះ នោះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣...
បរទេស៖ យោងតាមការដកស្រង់របស់ RT ពីទូរទស្សន៍ Sky News បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញនេះថា មីស៊ីលStorm Shadowដែលផ្តល់ដល់ទីក្រុងគៀវ ដោយអង់គ្លេស កាលពីដើមឆ្នាំនេះ ត្រូវបានប្រើ ដើម្បីវាយប្រហារកន្លែង ផលិតកប៉ាល់នៅតំបន់គ្រីមៀ។ មីស៊ីលចំនួន ៣ គ្រាប់បានវាយប្រហារ លើកន្លែងជួសជុលកប៉ាល់ Ordzhonikidze ក្នុងទីក្រុង Sevastopol នៅព្រឹកព្រលឹមថ្ងៃពុធ...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសន្យាគាំទ្រ ចំពោះប្រទេសរុស្ស៊ីក្នុងការប្រឈមមុខ ដាក់គ្នាជាមួយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាសេចក្តីថ្លែងការណ៍ របស់លោកត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេល ដែលលោកកំពុង ធ្វើដំណើរទស្សនកិច្ច ដ៏កម្រមួយដើម្បីជួបប្រធានាធិបតី រុស្ស៊ីលោកVladimir Putin...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ដេីម្បីចូលរួមពិព័រណ៍ ចិន-អាស៊ាន លើកទី២០ចាប់ពីថ្ងៃទី១៤-១៧ កញ្ញា ២០២៣៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោក កំពុងឆ្លងកាត់ការផ្លាស់ប្តូរ ភាគច្រើនដោយសារ តែប្រទេសលោកខាងលិច មួយចំនួន កំពុងបំផ្លាញប្រព័ន្ធ ទំនាក់ទំនងហិរញ្ញវត្ថុអន្ដរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក ពូទីន បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកនៅក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ព័ត៌មានថ្មី ស្តីពីការស្លាប់ និងរបួស របស់យោធាអ៊ុយក្រែន ចាប់តាំងពីប្រតិបត្តិការរបស់ពួកគេ បានចាប់ផ្តើមនៅដើមខែមិថុនា។ លោកបានកត់សម្គាល់បន្ថែមថា ក្រុងគៀវមិនបានសម្រេចបានលទ្ធផលដែលខ្លួនបានរំពឹងទុកពីដំបូងឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកពូទីនបាននិយាយ នៅឯវេទិកាសេដ្ឋកិច្ចភាគខាងកើត នៅទីក្រុង...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ ដល់អ្នកសារព័ត៌មាន ស្ដីពីមូលដ្ឋានគ្រឹះ នៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក គិត សុវណ្ណារិទ្ធ...
ក្នុងឱកាសខួប ៦៥ ឆ្នាំនៃការបង្កើត ទំនាក់ទំនងផ្លូវទូត រវាងប្រទេសកម្ពុជា និងចិន ប្រទេស កម្ពុជា បានឈាន ចូលរបត់នយោបាយថ្មី ដែលជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មី ។ យ៉ាងណាមិញ បើទោះបីជាមានការផ្លាស់ប្តូរ ថ្នាក់ដឹកនាំថ្មី នៅកម្ពុជាក្តី ក៏ប៉ុន្តែចំណង មិត្តភាព រវាងកម្ពុជានិងចិន គ្មានការប្រែប្រួល អ្វីនោះទេ...