ព័ត៌មានអន្តរជាតិ

ចារកម្មរបស់អឺរ៉ង់ កំពុងស្ថិតក្នុងបេសកកម្ម ប៉ងសម្លាប់មន្រ្តីអាមេរិក

RT News

បរទេស៖ ភ្នាក់ងារ FBI បានចោទប្រកាន់ថា ភ្នាក់ងារចារកម្មអ៊ីរ៉ង់កំពុងជ្រើសរើសបុគ្គលិកប្រតិបត្តិការនៅសហរដ្ឋអាមេរិក ដើម្បីជួយសម្លាប់ទាំង អតីតមន្ត្រីរដ្ឋាភិបាល បច្ចុប្បន្ន និងមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្ន ដែលជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតមេទ័ព កំពូលរបស់ទីក្រុងតេអេរ៉ង់ កាលពីខែមករា ឆ្នាំ ២០២០។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យ FBI របស់ទីក្រុងម៉ៃអាមីបាននិយាយ នៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) ថា ជនសង្ស័យ Majid Dastjani Farahani ត្រូវបានគេតាមចាប់ខ្លួន សម្រាប់ការសាកសួរទាក់ទង នឹងផែនការកំណត់ គោលដៅលើមន្ត្រីអាមេរិក។

FBI កំពុងតាមចាប់ឈ្មោះ Farahani អាយុ ៤១ ឆ្នាំ ដែលនៅក្នុងខិតបណ្ណ បានអះអាងថា គាត់បានធ្វើសកម្មភាព ឬចេតនាក្នុងនាមក្រសួងស៊ើបការណ៍ សម្ងាត់និងសន្តិសុខ របស់អ៊ីរ៉ង់ ខណៈពេលដែលជ្រើសរើស បុគ្គលសម្រាប់ប្រតិបត្តិការ នៅសហរដ្ឋអាមេរិក។

FBI បានអះអាងថា មន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងសមាជិក នៃរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Donald Trump គឺស្ថិតនៅក្នុងគោលដៅ ដើម្បីសងសឹក ចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani មេបញ្ជាការកងឆ្មាំ បដិវត្តន៍អ៊ីស្លាម (IRGC) Quds Force ។ ឧត្តមសេនីយ៍ Soleimani ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋាន អន្តរជាតិ Baghdad ខណៈពេលដែលកំពុងធ្វើដំណើរទៅជួបជាមួយលោក Adil Abdul-Mahdi ដែលជានាយករដ្ឋមន្ត្រី ប្រទេសអ៊ីរ៉ាក់។ ទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅពេលនោះថា ឧត្តមសេនីយ៍ Soleimani ជាប់ទាក់ទងក្នុងការវាយប្រហារ លើទីតាំងការទូត និងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

មន្ត្រីអ៊ីរ៉ង់មួយចំនួន មិនបានលាក់បាំងពីបំណងប្រាថ្នា របស់ពួកគេក្នុងការសងសឹក ការស្លាប់របស់ Soleimani ដោយការសម្លាប់ធ្វើឡើង ដោយលោក Trump និងមេដឹកនាំសហរដ្ឋអាមេរិកផ្សេងទៀត ដូចជាអតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo និង មេបញ្ជាការយោធា ដែលពាក់ព័ន្ធនឹងការធ្វើឃាតនេះ ។ មេបញ្ជាការកងកម្លាំងអវកាស IRGC លោក Amir Ali Hajizadeh បានប្រាប់បណ្តាញ ផ្សព្វផ្សាយរដ្ឋ កាលពីឆ្នាំមុនថា “ព្រះសព្វព្រះទ័យ យើងកំពុងស្វែងរក សម្លាប់ Trump [និង] លោក Pompeo” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top