ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ-សង្កាត់ (កបឃ.ស) ទូទាំងប្រទេស ទទួលពាក្យបណ្តឹង ចំនួន៣៦បណ្តឹង។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី១៥ មករា នេះ បញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន រាជធានី-ខេត្ត និងអាជ្ញាធរ ជាដើម ត្រូវទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ ព្រៃលិចទឹក ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបង្កឲ្យមានភ្លើងឆេះព្រៃ ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន ថ្មីៗ...
ភ្នំពេញ៖ តាមប្រភពព័ត៌មាន ពីមន្រ្តីអនុរក្សពន្ធនាគារខេត្តត្បូងឃ្មុំ បានអោយដឹងថា អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ នៃ អតីតគណបក្សសង្គ្រោះជាតិ ចំនួន២នាក់ ត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ បន្ទាប់ពីពួកគេបានអនុវត្តទោសចប់ រយៈពេល១ ឆ្នាំ គត់ នៅក្នុងមន្ទីរពន្ធនាគារខេត្តត្បូង ឃុំជាប់ពាក់ព័ន្ធ បទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរ...
ថ្ងៃទី១៤ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការ បរទេសចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា ពិភពលោកមានការរំពឹងទុក ចំពោះប្រទេសចិន ប្រទេសចិន ក៏បានត្រៀមខ្លួនរួចហើយ ។ ការងារត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានសម្រេចជាមូលដ្ឋានរួចហើយ ។ ថ្ងៃទី១០ ខែមករា តាមម៉ោងអាមេរិកខាងជើង...
“ស្នាមប្រឡាក់ ក្នុងការធ្វើពាក្យសន្យា ផ្នែកច្បាប់ របស់រដ្ឋាភិបាលអាមេរិក” “ទំព័រខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រ របស់មនុស្សជាតិ” ។ ល ។ ទន្ទឹមនឹងការជិតចូល មកដល់ នៃខួបទី២០ឆ្នាំ នៃការបង្កើតពន្ធធនាគារ Guantanamo របស់សហរដ្ឋអាមេរិក ស្នូរសម្រែកតវ៉ា ចំពោះគុកនេះបានលាន់ ឮខ្ទរខ្ទាជាប់មិនដាច់ ។ រយៈពេល២០ឆ្នាំ បានកន្លងផុតទៅហើយ...
កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានស្ដីទី សហភាពសហព័ន្ធយុវជនកម្ពុជា លោក សាយ សំអាល់ អមដំណើរដោយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានអញ្ជើញប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលា...
ភ្នំពេញ ៖ សុវណ្ណារី វីឡាគម្រោងទី៥ សព្វថ្ងៃជាគម្រោង មួយដែលទទួលបានការគាំទ្រ ពីអតិថិជន និងសាងភាពលេចធ្លោ ជាងគេនៅក្នុងតំបន់ សក្ដានុពល ទីតាំងភូមិផ្លាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែល ត្រូវសម្ភោធគម្រោងថ្មី ជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដើម្បីផ្តល់ជូនអតិថិជននូវ ផ្ទះបែបប្រណិតប្រភេទថ្មី...
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារ ឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ បានវាយប្រហារពីខេត្ត Banten នៃប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ជាមួយនឹងការរញ្ជួយយ៉ាងខ្លាំង នៅក្នុងរដ្ឋធានីហ្សាការតា ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា...
ម៉ារ៉ាឡា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យ និងសាក្សីបានឲ្យដឹងថា ក្រុមបាតុករប៉ាឡេស្ទីន រាប់សិបនាក់ បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងអំឡុងពេលការប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអ៊ែល នៅជិតទីក្រុងចំនួន២នៅភាគខាងជើង West Bank ។ ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបានឲ្យដឹងថា បាតុករយ៉ាងតិច១៥នាក់បានរង របួសដោយសារការបាញ់កាំភ្លើងដែក ធ្វើពីជ័រកៅស៊ូ ហើយរាប់សិបនាក់...
កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៣៤៦នាក់ និងមានអ្នកស្លាប់១២នាក់ទៀត គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួន សរុបទូទាំងប្រទេសកើនឡើង ដល់២.៨០២.២៦៣នាក់ និងចំនួនអ្នកស្លាប់ ដល់៣១.៧៦២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ២៦៧ករណីថ្មីត្រូវបាននាំចូល ហើយ៣.០៧៩នាក់គឺជាការឆ្លងក្នុងស្រុក ។...