ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបន្តប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែមីនា ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ ៤៣០០រៀល ខណៈម៉ាស៊ូតតម្លៃ ៤២៥០រៀល ៕
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងស្វែងរកនូវការបញ្ចប់ជម្លោះ ជាមួយនឹងប្រទេសរុស្សី យ៉ាងយូរបំផុតក្នុងឆ្នាំនេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយលោកទីប្រឹក្សានៃក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន Yuriy Sak បានឲ្យដឹងទៀតដែរថា៖ភារៈកិច្ចជាធម្មតារបស់យើងគឺធានាឲ្យបានថាសង្គ្រាមនឹងអាចបញ្ចប់ទៅចេញពីទឹកដីរបស់អ៊ុយក្រែននៅត្រឹមដំណាច់ឆ្នាំនេះប៉ុណ្ណោះ។ ថ្លែងទៅកាន់វេទិកា មួយនាប្រទេសបារាំង លោកទីប្រឹក្សារូបនេះ ក៏បានអំពាវនាវឲ្យដៃគូ របស់ប្រទេសអ៊ុយក្រែនទាំងអស់ ត្រូវតែជឿជាក់ថា លើប្រទេសអ៊ុយក្រែនថា អ៊ុយក្រែនអាចទទួលបានជ័យជំនះ និងយកឈ្នះលើសត្រូវ...
កំពង់ចាម ៖ ទីតាំងផលិតស្ករត្នោតក្លែងក្លាយ ៦កន្លែង ស្ថិតនៅក្នុងភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបាន លោក ហឿន សីហា ប្រធានការិយាល័យ ឧស្សាហកម្ម និងសិប្បកម្ម ស្ដីទី ដឹកនាំក្រុមការងារចុះពិនិត្យ និង ធ្វើកិច្ចសន្យាឱ្យម្ចាស់ សិប្បកម្មបញ្ឈប់សកម្មភាព ផលិតស្គរត្នោតក្លែង ក្លាយបន្តទៀត...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ជម្លោះដែលកំពុងកើតឡើង រវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន នឹងចាំបាច់ត្រូវតែដោះស្រាយ បញ្ចបទៅតាមរយៈការចរចាគ្នាប៉ុណ្ណោះ ។ ការលើកឡើងពីសំណាក់ លោកនាយករដ្ឋមន្ត្រី អង់គ្លេស Rishi Sunak ទៅកាន់ក្រុមអ្នកកាសែត កាលពីថ្ងៃសុក្រដដែលនេះ នោះបានបន្តទៀតថា បណ្តាប្រទេសលោកខាងលិច...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានថ្លែងប្រាប់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវស្កប់ស្កល់ នឹងលទ្ធផល ដែលអង្គការFATF បានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះ គឺត្រូវបន្ដខិតខំប្រឹងប្រែង ឲ្យកាន់តែខ្លាំងថែមទៀត នូវការប្រយុទ្ធប្រឆាំងបទល្មើសនានា។ ថ្មីៗនេះ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាន...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ១០,២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ព្រមទាំងអាចបង្កើតឱកាសការងារជិត ៣ពាន់កន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី១០ មីនានេះ បានឲ្យដឹងថា តាមសំណើ សុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត សូមណែនាំដល់មន្ត្រីរបស់ខ្លួន ហាមមានការរើសអើងចំពោះអ្នកកាន់ប័ណ្ណ ប.ស.ស ទៅរកសេវាព្យាបាលជម្ងឺ ព្រោះថ្លៃព្យាបាល គឺជាបន្ទុកចំណាយរបស់រដ្ឋាភិបាល ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ ក្នុងពិធីបិទ កិច្ចប្រជុំបូកសរុបការងារ...
ព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២៣ កិច្ចប្រជុំពេញអង្គលើកទី៣ នៃមហាសន្និបាតលើកទីមួយ របស់សភាតំណាងប្រជាជនទូទាំង ប្រទេសចិននីតិកាលទី ១៤បានរៀបចំប្រារព្ធ ធ្វើនៅក្រុងប៉េកាំង ។ លោក Xi Jinping ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន ដោយសំឡេងឆ្នោតឯកច្ឆ័ន្ទ ។ លោក Zhao Leji ត្រូវបានជាប់ឆ្នោតជ្រើសតាំង...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា ប្រទេសចិន ជាថ្មីម្តងទៀតបានជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវឧបាយកលនយោបាយ លើការតាមដានប្រភពដើម នៃជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តចែករំលែកទិន្នន័យ នៃករណីសង្ស័យដំបូងនៅសហរដ្ឋអាមេរិក ជាមួយអង្គការសុខភាព ពិភពលោក (WHO) ។ ការកត់សម្គាល់របស់លោកស្រី ម៉ៅ បានធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភា សហរដ្ឋអាមេរិកបានអនុម័តច្បាប់...
បរទេស៖ លោក Kongsak Yodmanee អភិបាល នៃអាជ្ញាធរកីឡាថៃ (SAT) បាននិយាយនៅថ្ងៃសុក្រថា ប្រទេសថៃកំពុងចរចា ជាមួយកម្ពុជាលើតម្លៃការ ផ្សាយសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ ២០២៣ ដែលប្រទេសជិតខាង (កម្ពុជា) ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។ យោងតាមសារព័ត៌មាន...