ម៉ូស្គូ ៖ ប្រមុខរដ្ឋបាលយោធា-ស៊ីវិល ក្នុងតំបន់ Poltava លោក Dmytro Lunin បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ទៅលើរោងចក្រចម្រាញ់ប្រេង ដ៏សំខាន់មួយនៅក្នុងទីក្រុង Kremenchuk ក្នុងតំបន់ Poltava ភាគកណ្តាល របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ។ លោក...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធានតុលាការ និងចៅក្រមចំនួន១១រូប ។ ក្នុងនោះ ព្រះមហាក្សត្រ ក៏ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន៥រូបទៀតផងដែរ ៕
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះទីភ្នាក់ងារសារព័ត៌មានរដ្ឋ (KCNA) បានផ្សាយថា យ៉ាងហោចណាស់មនុស្សម្នាក់ ដែលត្រូវបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ-១៩ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយរាប់រយពាន់នាក់ បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ ដោយផ្តល់ការណែនាំ អំពីទំហំដ៏ធ្ងន់ធ្ងរ នៃការផ្ទុះឡើងដំបូង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មកដល់ថ្ងៃទី៦ហើយ ដែលកម្ពុជា មិនមានអ្នកឆ្លង និងគ្មានស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទៀត ខណៈជាសះស្បើយចំនួន៣នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជាអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៨៩នាក់ និងអ្នកស្លាប់ចំនួន ៣...
កាលពីសប្តាហ៍មុន ប្រព័ន្ធបម្រុង សហព័ន្ធអាមេរិកបានប្រកាស ពីការដំឡើង អត្រាការប្រាក់ ០.៥ ភាគរយ ហើយនឹងចាប់ផ្តើម កាត់បន្ថយតារាង តុល្យការរបស់ខ្លួន ក្នុងខែមិថុនាខាងមុខនេះ ក្នុងគោលបំណងឆ្លើយតប នឹងអតិផរណា ដែលបានបំបែកកំណត់ត្រា ខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅតាមរយៈគោលនយោបាយ បន្តឹងរូបិយវត្ថុជ្រុល ។ ប្រការនេះបានបង្កឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភជាទូទៅ ហើយសេដ្ឋកិច្ចសកល និងទីផ្សារហិរញ្ញវត្ថុនឹង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតចេញ(គ.ជ.ប ) បានចេញសេចក្តីណែនាំរួម ស្តីពីការធានានិរន្តរភាពការងារ របស់រដ្ឋបាលឃុំ សង្កាត់ ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់។ សេចក្តីណែនាំរួមនេះ ធ្វើឡើងដើម្បីអនុវត្ត ឲ្យបានត្រឹមត្រូវតាមវិធាន ដែលបានចែង ក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងធានានិរន្តភាព...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី ទាវ ឡាយចេង បានសម្តែងការ កោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍ រីកចំរើន របស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំ ចុងក្រោយនេះ ដោយមានទាំងអគារខ្ពស់ៗ ជាមួយនឹងអគារវ័យចំណាស់ ដែលទាក់ទាញភ្ញៀវ អន្តរជាតិយ៉ាងច្រើន មកដើរលេងកំសាន្ត ហើយអ្វីដែលពិសេសថែមទៀតនោះ រាជធានីភ្នំពេញ មានអភិបាលកិច្ចល្អ ដែលធ្វើឱ្យអ្នកវិនិយោគនានា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរំលឹកថា ការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។ ការឃោសនា បោះឆ្នោត គឺជាសកម្មភាពមួយចំនួន ដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬ...
យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សា អំពីបទបញ្ជារបស់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន សម្រាប់ស្ត្រីឱ្យបិទមុខរបស់ពួកគេនៅទីសាធារណៈ។ ក្រុមតាលីបង់បានប្រកាសក្រឹត្យ ដែលធ្វើឡើងដោយមេដឹកនាំកំពូលរបស់ខ្លួនលោក Hibatullah Akhundzada នៅទីក្រុងកាប៊ុល កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា « ស្ត្រី ទាំងនោះ ដែលមិនចាស់ពេក ឬក្មេងត្រូវបាំងមុខ លើកលែង...
កូឡុំបូ ៖ ប្រធានាធិបតី ស្រីលង្កា ដែល ប្រទេសរបស់លោក កំពុងមាន ជម្លោះ បានសន្យាថា នឹងធ្វើ កំណែទម្រង់ យ៉ាងធំ ខណៈចលនាតវ៉ា ទូទាំង ប្រទេស ជំរុញ ឲ្យប្រទេស មានភាព ចលាចល ដោយបានទម្លាក់ នាយករដ្ឋមន្ត្រី រួចហើយ...