ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ វាយប្រហារភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី

Xinhua

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត Papua ស្ថិតនៅភាគខាងកើតប្រទេស ឥណ្ឌូណេស៊ី កាលព្រឹកថ្ងៃអាទិត្យនេះ ដោយមិនមាន សក្តានុពលបង្ក ឲ្យមានរលកយក្សស៊ូណាមិ ឡើយ ។
ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹង កាលពីមុនថា កម្រិតរញ្ជួយនេះ ត្រូវបានកត់ត្រា ក្នុងកម្រិត៦,៥រ៉ិចទ័រ ។

ទីភ្នាក់ងារដដែលនេះបាន ឲ្យដឹងថា គ្រោះរញ្ជួយដីបានរញ្ជួយ នៅវេលាម៉ោង០០និង១៦នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងថ្ងៃអាទិត្យ ត្រូវនឹងម៉ោង១៧និង១៦នាទី ម៉ោងសកល កាលពីថ្ងៃសៅរ៍ ដែលមានចំណុចកណ្តាលស្ថិតនៅចម្ងាយ១ គីឡូម៉ែត្រភាគខាងត្បូងនៃតំបន់ Sarmi នៃខេត្ត Papua និងមានជម្រៅ៥០គីឡូម៉ែត្រ ។

ទីភ្នាក់ងារខាងលើនេះមិនបានចេញការព្រមាន អំពីរលកយក្សស៊ូណាមិ នោះទេ ព្រោះគ្រោះរញ្ជួយដីនឹងមិនបង្កជា រលកយក្សបានឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top