« ជីវភាពរស់នៅប្រកប ដោយសុភមង្គល របស់ប្រជាជន គឺជាអាទិភាពរចម្បងបំផុត នៃអភិបាលកិច្ចជាតិ មិនថារឿងតូចរឿងធំ កិច្ចការជាតិនិងអន្តរជាតិ ។ » គិតគូអ្វីៗដែលប្រជាជនរំពឹង ដោះស្រាយក្តីកង្វល់របស់ប្រជាជន ។ ក្នុងរយៈពេញមួយឆ្នាំ២០២៥ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សតែងតែនឹករលឹកដល់ប្រជាជន និងធ្វើដំណើរចុះត្រួតពិនិត្យការងារក្នុងតំបន់នានា ដើម្បីស្វែងយល់ពីការប្រែប្រួលក្នុងតំបន់ និងស្តាប់សំឡេងរបស់ប្រជាជន ពង្រឹងជំនឿចិត្តរបស់សាធារណជន...
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ក្រោយជំនួបជាមួយ នាយកដ្ឋានផែនការ និងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារបច្ចេកទេសអនុវត្តគម្រោងPanda Pack របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានបង្ហាញពីសមិទ្ធផលការងារ របស់ខ្លួន ក្នុងឆ្នាំ២០២៥ ក្រោមកិច្ចសហការ និងសម្របសម្រួលពីវេទិកា សម្ព័ន្ធសង្គម ស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ចាង...
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ពិសេសជនភៀសសឹក ដែលត្រូវវិលត្រឡប់ទៅលំនៅដ្ឋានវិញ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត ចំពោះសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ដែលទាហានថៃបានទម្លាក់ នាពេលកន្លងទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMAC នៅថ្ងៃទី២៩ ធ្នូ ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាជនភៀសសឹក ដែលត្រូវវិលត្រឡប់ ទៅលំនៅដ្ឋានវិញ សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីថ្លែងការណ៍ប្រធានាធិបតីមួយ ដែលប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព Dayton ដែលបានបញ្ចប់សង្គ្រាមបូស្នៀឆ្នាំ១៩៩២-១៩៩៥ ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមប្រឹក្សាសន្តិសុខ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា (BiH) នៅក្នុងព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ។ ក្រុមប្រឹក្សាទទួលស្គាល់សន្តិភាព និងស្ថិរភាព ប្រកបដោយចីរភាពដែលសម្រេចបាននៅក្នុង...
ភ្នំពេញ៖ សហជីពនៅកម្ពុជា បានលើកឡើងថា មិនមានការគាបសង្កត់ សិទ្ធិសេរីភាព របស់ខ្លួនឡើយ ខណៈដែលការចុះបញ្ជិការ សហជីពមានភាពល្អប្រសើរ រហូតដល់ការចុះបញ្ជិការកើនឡើងជិត ៧ពាន់ហើយ ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣០ ខែធ្នូនេះថា ប្រសិនបើមានសហជីពមួយចំនួនតូច អះអាងថា ការចុះបញ្ជិការសហជីព មានការលំបាកនោះ ប្រហែលជាពួកគេរៀបចំឯកសារមិនទាន់បានត្រឹមត្រូវ...
ព្រះវិហារ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ម៉ឺង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខវីរៈកងទ័ព វីរៈនគរបាលកំពុងសម្រាកព្យាបាលជម្ងឺ និងរបួសនៅមន្ទីរពេទ្យយោធា សម្តេចតេជោ ហ៊ុន សែន (ស្រអែម)។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក បាននាំយកអំណោយជាគ្រឿង ឧបភោគបរិគោគថវិកា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ មានជនភៀសសឹក ១.៣៨០នាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹក នៅសល់សរុបចំនួន ៥៩៥.៥៤៥នាក់ ក្នុងនោះស្ត្រី ៣១០.៨៤៤នាក់ និងកុមារ១៨៧.២៩២នាក់...
ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសហជីព និងសមាគមរោងចក្រ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក...
ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃដំបូង នៃជម្លោះព្រំដែនមកម្ល៉េះ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល ផ្តួចផ្តើមនូវគម្រោង “ជំនួយបន្ទាន់ពីវីតាល់” ដោយបានឧបត្ថម្ភទឹកពិសា ចំនួន១០,០០០កេស និងចុះចែកជំនួយ ដោយផ្ទាល់ នូវសម្ភារចាំបាច់ រាប់ពាន់កញ្ចប់ ដល់គ្រួសារភៀសសឹក ក្រុមគ្រូពេទ្យ និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ, ព្រះវិហារ, បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់...
ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ នឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ អាជ្ញាធរមីនកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំចូលតំបន់ណាសង្ស័យ បន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ ត្រូវសាកសួរព័ត៌មានពីអាជ្ញាធរសិន។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមបង្ការទប់ស្កាត់ នូវគ្រោះថ្នាក់ដោយសារគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម...