ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា បានកើនឡើងដល់៤២,៥៨៦,៥៤៤នាក់គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈករណីថ្មីចំនួន៥០.៤០៧ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេស ។ក្រៅពីនេះ ការស្លាប់មានចំនួន៨០៤នាក់ត្រូវបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃសុក្រ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៥០៧.៩៨១នាក់ ។ បច្ចុប្បន្ននេះមានករណីសកម្មចំនួន៦១០.៤៤៣នាក់នៅក្នុងប្រទេស ជាមួយនឹងការថយចុះចំនួន៨៧.៣៥៩នាក់ក្នុងអំឡុងពេលនេះ។ នេះគឺជាថ្ងៃទី១៩ជាប់ៗគ្នាដែលចំនួនករណីសកម្មបានធ្លាក់ចុះនៅក្នុងប្រទេស ។ មនុស្សសរុបចំនួន៤១.៤៦៨.១២០នាក់បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យមកទល់ពេលនេះ ជាមួយនឹងការជាសះស្បើយថ្មីចំនួន១៣៦.៩៦២នាក់...
រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានសម្រេចនៅថ្ងៃសៅរ៍ ដើម្បីលើកលែងទោសអ្នកទោស មីយ៉ាន់ម៉ាចំនួន៨១៤នាក់ និងអ្នកទោសបរទេស៧នាក់ ដើម្បីប្រារព្ធទិវាសហជីព ហៅថា Diamond Jubilee នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានផ្សាយយ៉ាងដូច្នេះ ។ ក្រុមប្រឹក្សារដ្ឋក៏បាន បិទសំណុំរឿងប្រឆាំងនឹងសមាជិក...
អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានលើកឡើងថា លោកអរគុណចំពោះកម្រិតថ្នាំ ដែលលោកទទួលបាន លោកបានជាសះស្បើយ យ៉ាងឆាប់រហ័សពីជំងឺកូវីដ-១៩ ។ លោក Erdogan កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើតេស្តអវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ត្រឹមតែ ៦ថ្ងៃ បន្ទាប់ពីលោកបានបង្ហោះសារថា លោកនិងប្រពន្ធរបស់លោក...
អង់ការ៉ា ៖ ទូរទស្សន៍ TRT គ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា កងកម្លាំងសន្តិសុខតួកគី បានឃាត់ខ្លួន ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១៩៧ នាក់ និងសង្ស័យថា ជាអ្នករត់ពន្ធមនុស្សចំនួន ១០នាក់នៅក្នុងខេត្ត Izmir ភាគខាងលិចនៃប្រទេសតួកគី។ ប្រភពពី TRT បានឲ្យដឹងថា ជនអន្តោរប្រវេសន៍ ដែលមិនត្រូវបានគេស្គាល់ អត្តសញ្ញាណភ្លាមៗនោះ ត្រូវបានឃុំខ្លួននៅលើទូក...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា អ៊ីរ៉ង់មិនដែលកំណត់ក្តីសង្ឃឹមរបស់ខ្លួន លើកិច្ចចរចានៅទីក្រុងវីយែន ដែលមានបំណងស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ ដោយកត់សម្គាល់ពីការពឹងផ្អែក របស់ខ្លួនលើប្រជាជន និងសក្តានុពលក្នុងស្រុក។ លោក Raisi បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ មួយរំលឹកខួបលើកទី៤៣ នៃជ័យជំនះរបស់រដ្ឋាភិបាលថា “ការពឹងលើជនបរទេស...
ហាណូយ ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២៦,៤៨៧ករណី ដែលកើនឡើងចំនួន ៤៥៥ ករណីគិតចាប់ពីថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមក្រសួង សុខាភិបាលរបស់ខ្លួន ។ ការឆ្លងប្រចាំថ្ងៃដែល បានចូលក្នុងតំបន់ចំនួន ៦២ទូទាំងប្រទេសវៀតណាម រួមមានការឆ្លងក្នុងស្រុក មានចំនួន ២៦,៤៧១ករណី និង ១៦ករណី ត្រូវបាននាំចូល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣០០នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន១៣៥នាក់ និងក្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៣ ០៤២នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៦៦០នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់ ៕
ភ្នំពេញ ៖ នៅចំពោះមុខ គណៈកម្មាធិការពានរង្វាន់ សន្ដិភាពស៊ុនហាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អ្នកដែលមិនធ្លាប់ឆ្លង កាត់នូវទុកលំបាក និងការឈឺចាប់បង្កឡើង ដោយភ្លើងសង្គ្រាម ប្រហែលជាមិនឲ្យ តម្លៃលើសន្ដិភាពនោះឡើយ។ កម្មវិធីទទួលពានរង្វាន់ សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល នាថ្ងៃទី១២...
តេអេរ៉ង់ ៖ ប្រជាជនអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ កាលពីថ្ងៃសុក្រ ដើម្បីរំលឹកខួបលើកទី៤៣ នៃជ័យជំនះនៃបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ដោយសារតែការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ ការជួបជុំនេះត្រូវបានរៀបចំឡើង ក្នុងទម្រង់នៃការបើកបរចូលសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយមានប្រជាពលរដ្ឋបើកបររថយន្ត និងជិះម៉ូតូក្នុងការជួបជុំ ។ នៅក្នុងរដ្ឋធានីតេអេរ៉ង់ អ្នកបើកបរយានយន្ត ដែលតុបតែងដោយបដាគាំទ្រ ការបង្កើតសាធារណរដ្ឋអ៊ីស្លាម បានធ្វើដំណើរតាមដងផ្លូវទៅកាន់ទីលាន...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានលើកឡើងថា ប្រសិនបើលោកខាងលិច បរាជ័យ ក្នុងការដោះស្រាយ កង្វល់សន្តិសុខជាមូលដ្ឋាន របស់ទីក្រុងម៉ូស្គូ វានឹងមិនអាចកាត់បន្ថយភាពតានតឹង និងកសាងស្ថាបត្យកម្ម សន្តិសុខរបស់អឺរ៉ុបបាននោះទេ។ លោក Shoigu បានប្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូថា “ស្ថានភាពយោធា...