វ៉ាស៊ីនតោន ៖ មន្ត្រីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការ ដើម្បីបញ្ចប់ការរៀបចំជាផ្លូវការមួយ នៅឆ្នាំក្រោយ ដើម្បីអភិវឌ្ឍមីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាពស្ទាក់ចាប់អាវុធ ល្បឿនលឿនជាងសំឡេង។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក វរសេនីយ៍ទោ Martin Meiners បានឲ្យដឹងថា ព័ត៌មានលម្អិតជាក់លាក់ រួមទាំងការផ្តល់មូលនិធិ និងពេលវេលានៃការអភិវឌ្ឍន៍ មិនទាន់ត្រូវបានកំណត់នៅឡើយ...
ភ្នំពេញ ៖ ក្រោយបញ្ចប់តំណែង ជានាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងរៀបរៀងសរសេរជាសៀវភៅមួយក្បាល ដោយរៀបរាប់ពីរឿងរ៉ាវកើតឡើង ទាក់ទងជាមួយវិវឌ្ឍន៍ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់បច្ចុប្បន្ន ។ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ សីហានេះ សម្ដេចតេជោបញ្ជាក់ថា «សួរថាតើខ្ញុំធ្វើអ្វី កិច្ចការរបស់ខ្ញុំធំ គឺការសរសេរនូវអ្វីដែលជារឿង...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា ពេលវេលាកំណត់រយៈពេលពីរខែ ត្រូវបានកំណត់ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន និងការដោះលែងទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ប្រទេសអ៊ីរ៉ង់ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងតេអេរ៉់ង់ លោក Kanaani បានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀង កំពុងដំណើរការល្អ ហើយលោកមានសុទិដ្ឋិនិយមថា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ដ្រី ៕
បរទេស ៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានរស់នៅនិរទេសខ្លួនឯង អស់រយៈពេល ១៥ ឆ្នាំ ពេលត្រឡប់មកដល់ ប្រទេសថៃវិញ ក៏ត្រូវបានគេនាំខ្លួន ទៅតុលាការកំពូលភ្លាមៗផងដែរ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ក្រុមប្រឆាំង នៅក្រៅប្រទេសថា គ្មានអ្នកណា កម្ចាត់អ្នកណាឡើយ លើកលែងនោះកម្ចាត់ខ្លួនឯង ដូច្នេះល្មមឈប់និយាយថា «ហ៊ុន សែន កម្ចាត់ដៃគូខ្លួន ដោយគ្មានប្រណី»។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្រោយពីក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែលើកឡើងថា...
កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ តាមម៉ោងក្រុងប៉េកាំង កិច្ចប្រជុំកំពូល រវាងអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង លើកទីមួយ បានបិទបញ្ចប់នៅតំបន់ Camp David ។សេចក្តីថ្លែងការណ៍ចំនួន ៣ ដែលចេញផ្សាយដោយកិច្ចប្រជុំកំពូល លើកនេះបានឃោសនា បំប៉ោងពីបញ្ហាមួយចំនួន ដូចជា ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ជាដើម...
យប់ថ្ងៃទី២១ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរ ទៅដល់ក្រុង Johannesburg ដើម្បីអញ្ជើញចូលរួមកិច្ច ជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសអាហ្វ្រិកខាងត្បូង ។ នៅវេលាប្រហែលម៉ោង១១ យប់ យន្តហោះពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ព្រលានយន្តហោះអន្តរជាតិ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានលើកជាសំណួរចោទសួរ ទៅក្រុមហ៊ុនហ្វេសប៊ុកថា តើ មានបានតាមដាន ឬស៊ើបអង្កេតទេ ចំពោះបុគ្គលម្នាក់ ដែលបានផ្ញើសារក្នុងបណ្តាញសង្គមមួយនេះ គម្រាមសម្លាប់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតឬទេ? ។ ការលើកឡើងរបស់សម្តេចបែបនេះ ក្រោយសម្តេចបានឃើញបុគ្គលម្នាក់ ដែលជាក្រុមប្រឆាំងផ្ញើសារ គម្រាមសម្លាប់កូនប្រុសច្បងសម្តេច គឺកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត...
សេអ៊ូល៖ ប្រភពព័ត៌មាន ពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ក្រុមសកម្មជនសន្តិភាព កូរ៉េខាងត្បូង មួយក្រុមបានធ្វើការប្រមូលផ្តុំគ្នា ប្រឆាំងនឹងការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមឡើងនៅមុនថ្ងៃនោះ ។ក្រុមសកម្មជន មកពីអង្គការ សាមគ្គីភាពដើម្បីសន្តិភាព និងការបង្រួបបង្រួមកូរ៉េ ហៅកាត់ថា (SPARK) បានប្រមូលផ្តុំគ្នានៅជិត ការិយាល័យ...