ព័ត៌មានជាតិ

សម្តេចតេជោ ៖ តើក្រុមហ៊ុនហ្វេសប៊ុក បានតាមដាន អ្នកគម្រាមសម្លាប់ ហ៊ុន ម៉ាណែតទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានលើកជាសំណួរចោទសួរ ទៅក្រុមហ៊ុនហ្វេសប៊ុកថា តើ មានបានតាមដាន ឬស៊ើបអង្កេតទេ ចំពោះបុគ្គលម្នាក់ ដែលបានផ្ញើសារក្នុងបណ្តាញសង្គមមួយនេះ គម្រាមសម្លាប់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតឬទេ? ។

ការលើកឡើងរបស់សម្តេចបែបនេះ ក្រោយសម្តេចបានឃើញបុគ្គលម្នាក់ ដែលជាក្រុមប្រឆាំងផ្ញើសារ គម្រាមសម្លាប់កូនប្រុសច្បងសម្តេច គឺកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ។

អ្វីដែលសម្តេចបានលើកបែបនេះ ក៏ចង់សំដៅលើក្រុមហ៊ុនហ្វេសប៊ុក ដែលជាក្រុមហ៊ុនយក្សនេះ បានបិទដំណើរការហ្វេសប៊ុកសម្តេច ដោយគ្រាន់ តែសម្តេចបានផ្តល់ ២ជម្រើសទៅលើក្រុមប្រឆាំងថា ប្រើផ្លូវច្បាប់ និងប្រើដំបង ។ ក្នុងន័យនេះពួកប្រឆាំងចង់ វាយប្រហារ សម្តេចមុនការបោះឆ្នោត ។ ដូច្នេះចំណុចនេះ សម្តេចតេជោថា “ហ្វេសប៊ុកមានបានតាមដានដែលគេចង់សម្លាប់ហ៊ុន ម៉ាណែតទេ”។

សម្តេចក៏បានបន្ថែមទៀតថា “តើការប្រមាថរបស់ពួកគេចង់សម្លាប់ ហ៊ុន សែន និងម៉ាណែត តើគិតយ៉ាងម៉េចវិញ” ។

ពាក់ព័ន្ធជាមួយបណ្តាញ សង្គមហ្វេសប៊ុកដែលសម្តេចលែងប្រើអស់រយៈពេលជាច្រើនខែមកនោះ សម្តេចគូសបញ្ជាក់ឡើងវិញថា សម្តេចលែងប្រើប្រាស់ បណ្តាញហ្វេសប៊ុកហើយ ដូច្នេះកុំមានការយល់ច្រឡំ ព្រោះសម្តេចបានងាកមកប្រើបណ្តាញ តិកតុកវិញ ។
សម្តេចតេជោអះអាងថា តិតតុកមានភាពលឿនរហ័សជាងហ្វេសប៊ុក ព្រោះហ្វេសប៊ុកជួនកាលគ្មានអ្នកចូលមើលទេ ។ សម្តេចថា សម្តេចឃោសនាឲ្យក្រុមហ៊ុននេះតិកតុចតិចទៅចុះ ។

ទន្ទឹមនឹងនេះដែរ សម្តេចក៏បានព្រមានទៅអ្នកក្លែងបន្លំហ្វេសប៊ុក និងតិកតុកដាក់ឈ្មោះសម្តេចផងដែរ ដោយត្រូវបញ្ឈប់ជាបន្ទាន់ ធ្វើយ៉ាងណាជៀសវាងប្រើវិធានការណ៍ផ្លូវច្បាប់។
សម្តេចបានលើកឡើងថា ការលើកបែបនេះ ព្រោះអ្នកក្លែងបន្លំនោះបានទៅខំមិនអ្នកនេះអ្នកនោះជាហូរហែរ៕

To Top