ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៦នាក់ថ្មី បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល២៩៣នាក់ ស្លាប់៤៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤២នាក់ និងមានករណី ជាសះស្បើយ ចំនួន៥នាក់ និងស្លាប់ចំនួន២នាក់។
ភ្នំពេញ ៖ គម្រោងរេដបូក នៃតំបន់ជួរភ្នំក្រវាញខាត្បូង តាមរយៈ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រកាសផ្តល់ អាហារូបករណ៍ ដល់សិស្សក្រីក្ររស់នៅតំបន់ផ្ទៃរងទឹកភ្លៀង ជួរភ្នំក្រវាញ ចំនួន៥នាក់ ដើម្បីសិក្សាថ្នាក់បរិញ្ញាប័ត្ររយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០២១-២០២២។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៨៥នាក់ថ្មី និងមានអ្នកជាសះស្បើយ ៣១៨នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន១០០នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤៥នាក់ បានព្យាបាល ជាសះស្បើយចំនួន២៦៩៥នាក់ ស្លាប់៥៧នាក់ និង២១៩៣នាក់...
ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីធ្វើការដុត កម្ទេចកាំភ្លើងកែឆ្នៃជាង១៤០ ដើម ដែលកាំភ្លើងទាំងនេះ គឺដកហូតបានជាបន្តបន្ទាប់ ពីអ្នកល្មើសច្បាប់ កាលពីព្រឹកព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១។ លោកឧត្តមសេនីត្រី ប៊ុន ផេង ស្នងការរង ទទួលការងារអាវុធជាតិផ្ទុះនិងអគ្គីភ័យបានថ្លែងថា កាំភ្លើងដែលបានដុតចោលថ្ងៃនេះ...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ ចំនួន៦៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងមិនមានករណីឆ្លងថ្មី និងស្លាប់ឡើយ។ នៅលើគេហទំព័រហ្វេសប៊ុក លោក វ៉ី សំណាង បានសរសេររៀបរាប់យ់ាងដូច្នេះថា «ដំណឹងល្អសម្រាប់ពុកម៉ែមាមីងបងប្អូនអ្នកខេត្តកំពង់ស្ពឺ!!! នៅថ្ងៃទី06 ខែសីហា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៧ ករណី នៅថ្ងៃទី៤ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ សរុបទាំងអស់៣២៧នាក់ ៕
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៨៨នាក់ទៀត ជាសះស្បើយចំនួន៦២៤នាក់ និង ស្លាប់ចំនួន១៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤២៣នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៦៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៨០៨១៣នាក់ អ្នកជាសះស្បើយចំនួន៧៤០៤៥នាក់ និងអ្នកស្លាប់ចំនួន១៥២៦នាក់ ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ទោះបីកូវីដ-១៩ ក៏ដោយ ក៏ក្រុមឧក្រិដ្ឋជន ឆក់យកឱកាស ពេលនេះដើម្បីលួចផលិត និងនាំចូលសារធាតុញៀន ដូច្នេះ កម្លាំងសមត្ថកិច្ចទាំងអស់បន្ដបង្ក្រាបន្ថែមទៀត។ ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត...