យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា បច្ចេកវិទ្យាឌីជីថលផ្តល់នូវឱកាសមិនគួរឱ្យជឿ ដើម្បីបង្កើតអនាគតដ៏ត្រឹមត្រូវ ស្មើភាព និរន្តរភាព និងសន្តិភាព សម្រាប់ទាំងអស់គ្នា ប៉ុន្តែសកម្មភាពព្យាបាទតាមអ៊ិនធរណិត បានបំផ្លាញទំនុកចិត្ត ជំរុញភាពតានតឹង និងការសាបព្រួសគ្រាប់ពូជនៃអំពើហិង្សា និងជម្លោះ។ លោក Guterres បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់កិច្ចពិភាក្សាកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ...
បរទេស៖ អាជ្ញាធរក្នុងតំបន់របស់រុស្ស៊ី បាននិយាយថា ព្យុះដ៏ខ្លាំងមួយបានបោកបក់កាត់ទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាល ឲ្យមនុស្សពីរនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស និងបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរសម្នាក់បានស្លាប់ដោយសារដើមឈើរលំពីលើនៅខាងជើងទីក្រុង ហើយអ្នកស្លាប់ម្នាក់ទៀ តត្រូវបានគេរាយការណ៍នៅថ្ងៃបន្ទាប់ ។ មនុស្ស ១៨...
វ៉ាស៊ីនតោន ៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនបានដាក់ប្រទេសជប៉ុនម្តងទៀត នៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលខ្លួនត្រួតពិនិត្យ សម្រាប់ការអនុវត្តអត្រាប្តូរប្រាក់ បរទេសដែលមិនយុត្តិធម៌។ នេះជាលើកទីមួយគិតចាប់តាំង ពីខែមិថុនាឆ្នាំមុនសម្រាប់ប្រទេសជប៉ុនដែលស្ថិតក្នុងបញ្ជី “ការតាមដាន”។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួនទៅកាន់សភា ក្រសួងក៏បានដាក់ប្រទេស សេដ្ឋកិច្ចចំនួន៦ ផ្សេងទៀតនៅក្នុងបញ្ជីផងដែរ ដូចជាប្រទេសចិន អាល្លឺម៉ង់ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងវៀតណាម...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ មិថុនា បានអញ្ជើញទទួលជួបជាមួយ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ពិភាក្សាការងារ និងផ្ដល់ព័ត៌មាន ដើម្បីពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ស្របតាមគំនិតផ្តួចផ្តើម រវាងប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំនេះ...
កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារ របស់ក្រសួងកសិកម្មនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានចុះអន្តរាគមន៍ កំចាត់ដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវអស់ប្រហែល ១៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយលោកបានអំពាវនាវ យ៉ាងទទូចដល់អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ...
ភ្នំពេញ ៖ កងកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៅថ្ងៃ២១ មិថុនា បានដឹកនាំស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ ដែលជាជនដៃដល់ បានយកសាំងចាក់ដុតសម្លាប់ជនជាតិចិន នៅសណ្ឋាគារ អន្ដរជាតិខេត្តព្រះសីហនុ ។ ហេតុការណ៍ចាក់សាំងដុតសម្លាប់ជនជាតិចិន បានកើតឡើងតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ជាករណីឃាតកម្មគិតទុកមុន កើតឡើងនៅសណ្ឋាគារអន្តរជាតិ តាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២...
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរកឃើញទុរេន នាំចូលមួយចំនួន មានជ្រលក់ សារធាតុម៉្យាង ដែលមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់បាននៅឡើយ ។ដើម្បីការពារសុខភាពពលរដ្ឋក.ប.ប. បានអំពាវនាវដល់អាជីវករ ប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ កុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក.ប.ប....
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី អ៊ឹម រចនា បានឲ្យដឹងថា គិតមកដល់រាត្រីថ្ងៃ២០ មិថុនានេះ សត្វដង្កូវដែលឆ្លងមកពីថៃ បានបំផ្លិចបំផ្លាញផលដំណាំ ប្រជាពលរដ្ឋដូចជា ដំឡូងមី និងស្រូវ អស់ចំនួន១០ខេត្ត ចាប់តាំងពីមេអំបៅ បានបម្លាប់ទីពីថៃ មកកម្ពុជា ហើយវិវត្តន៍ទៅជាសត្វដង្កូវ កាលពីប្រមាណ...
បរទេស ៖ អគ្គលេខារបក្ស របស់វៀតណាម លោក Nguyen Phu Trong បានឲ្យដឹងថា វៀតណាមគាំទ្រគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី និងតម្លៃទំនាក់ទំនងប្រពៃណី ជាមួយទីក្រុងមូស្គូ ពេលជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤...
បរទេស៖ សមាជិកគណៈរដ្ឋមន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេស កាណាដា បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកាណាដា បានដាក់កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) ចូលទៅក្នុងបញ្ជីជាអង្គការភេរវករ ហើយអាចស៊ើបអង្កេត អតីតមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ថែមទៀត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈរបស់កាណាដា លោក Dominic LeBlanc បានប្រាប់អ្នកយកព័ត៌មានថា...