ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៧២នាក់ទៀត តាមលទ្ធផលតេស្ត(PCR) ជាសះស្បើយចំនួន៤៩៤នាក់ និងស្លាប់ចំនួន១៥នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៤៧នាក់ និងអ្នកដំណើរពីបរទេសចំនួន២៥នាក់។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១១៥ ៦០៧នាក់ អ្នកជាសះស្បើយចំនួន១០៩ ២៩៦នាក់ និងអ្នកស្លាប់ចំនួន២ ៥៥៩នាក់ ៕
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានកោតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងខ្លាំង លើការអនុវត្តការងារល្អ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើឲ្យភូមិ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រា លើអចលនទ្រព្យផងដែរ...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឃាត់ខ្លួន ជនសង្ស័យ ជនជាតិចិន ចំនួន ៧នាក់ ជាប់ពាក់ព័ន្ធនឹង ការបើកបនល្បែងស៊ីសង ដោយគ្មានការអនុញ្ញាត និងដកហូត បានវត្ថុតាងបានមួយចំនួនទៀត ។ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តក្រចេះ បានឲ្យដឹងថា ជនសង្ស័យចិន ខាងលើ ត្រូវបាន...
បច្ចុប្បន្នភាព ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងត្បូង បានឡើងកម្តៅកាន់តែខ្លាំង ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ដែលនាំអោយមេដឹកនាំ នៃប្រទេសទាំងពីរ នៅតែមើលមុខគ្នា មិនចំ ដោយសារការលូកដៃ ដោយប្រយោលពីសំណាក់ សហរដ្ឋអាមេរិក ចូលក្នុងកិច្ចការ នៃប្រទេសទាំងពីរ ។ ប្រទេសអ៊ីរ៉ង់ បានទាមទារអោយកូរ៉េខាងត្បូង ប្រគល់ទឹកប្រាក់ប្រមាណ ៧ពាន់ ៨រយលានដុល្លារ អាមេរិកអោយទៅអ៊ីរ៉ង់វិញ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឱ្យក្រុមការងារ រៀបចំសមាភាព អភិបាលរងខេត្តរតនគិរីម្នាក់ថ្មី ដោយក្នុងនោះសម្ដេច ស្នើឱ្យពិនិត្យលទ្ធភាព ផ្ដល់អាទិភាព ជូនមន្រ្តី ជាជនជាតិដើមភាគតិច។ ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលនៃគណៈ អភិបាល ខេត្តរតនគិរី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីថ្មី បានប្ដេជ្ញាទប់ស្កាត់ បទល្មើសនានា ជាពិសស បទល្មើសធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់បទល្មើស កាប់ទន្ទ្រានដីព្រៃយក ធ្វើជាកម្មសិទ្ធិខុសច្បាប់។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តមណ្ឌលគិរី ថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ...
បាងកក ៖ ប្រទេសថៃនៅថ្ងៃអង្គារនេះ បានរាយការណ៍ ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៩,៤៤៥ ករណី និងការស្លាប់ចំនួន ៨៤ នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើង ដល់ជាង ១,៧៣ លានករណី ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ១៧,៨៣៥ នាក់ នេះបើយោង តាមមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាពជំងឺកូវីដ-១៩ (CCSA)...
បរទេស ៖ ប្រធានពួកហេស៍ប៊ុលឡា លោក Sayyed Hassan Nasrallah បានធ្វើការស្នើឡើងជាថ្មី នៅថ្ងៃចន្ទសប្ដាហ៍នេះ ឲ្យគណៈរដ្ឋមន្ត្រី ស្វែងរកការលើកលែង ទណ្ឌកម្មអាមេរិក ដើម្បីនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ និងកាត់បន្ថយភាពខ្វះខាត ។ លោក Sayyed Hassan Nasrallah បាននិយាយថា រដ្ឋាភិបាលគួរតែធ្វើភាពខ្វះខាតថាមពល ឲ្យជាអាទិភាព...
បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃ ចន្ទម្សិលមិញនេះថា ភ្នាក់ងារចារកម្មអ៊ីរ៉ាក់ បានចាប់ខ្លួនប្រធានហិរញ្ញវត្ថុ របស់អង្គការភេរវកម្មរដ្ឋ ឥស្លាមជ្រុលនិយម ហៅកាត់ថា ISIS ។ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi បានមានប្រសាសន៍ប្រាប់ថា លោក Sami Jasim ជាប្រធានហិរញ្ញវត្ថុ...
ភ្នំពេញ ៖ ក្រសួងមុខងារសារធារណៈ បានចេញសេចក្ដីសម្រេច អនុញ្ញាតឲ្យបេក្ខជនចំនួន៥៥៧៧នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើស ចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន៨ សម្រាប់ឆ្នាំ២០២១ ។ ក្រសួងទាំងនោះរួមមាន ៖ ក្រសួងមុខងារសារធារណៈ , ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច , ក្រសួងពាណិជ្ជកម្ម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , ក្រសួងធនធានទឹកនិងឧតុនិយម...