ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាលឆែក បានលុបបំណុល ពីកម្ពុជាមួយចំនួនធំ ហើយបំណុល នៅសេសសល់មកបង្វែ ជួយសាងសង់សាលារៀន និងវិស័យសង្គម កិច្ចជាដើមវិញ ។ ក្រោយបញ្ចប់ជំនួបពិភាក្សា ការងារជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយថា បានធ្វើដំណើរមកដល់ទីក្រុងប្រ៊ូស៊ែលហើយ កាលពីថ្ងៃអាទិត្យម្សិលមិញ សម្រាប់កិច្ចប្រជុំអង្គការណាតូ ។ ប្រភពដដែលបានឲ្យដឹងដែរថា ទស្សនកិច្ចរយៈពេល២ថ្ងៃ នឹងត្រូវធ្វើឡើង ដោយមានការចូលរួមពីសំណាក់ មេដឹកនាំមកពីអង្គការណាតូនិងសម្ព័ន្ធមិត្តរបស់សហភាពអ៊ឺរ៉ុប ។ លោក Biden នៅក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានគេដឹងថា...
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មេដឹកនាំ នៃប្រទេស G7 បានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀង មួយនៅឯកិច្ចប្រជុំកំពូល របស់ពួកគេ ដើម្បីចែកចាយវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងតិចចំនួន ៨៧០ លានដូល្លាដោយផ្ទាល់ ហើយយ៉ាងហោចណាស់ ចំនួនពាក់កណ្តាល ដែលត្រូវបញ្ជូននៅចុងឆ្នាំ ២០២១ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសុខភាពពិភពលោកបានឲ្យដឹងថាប្រទេស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីករណីជាសះស្បើយជំងឺកូវីដ១៩ថ្មី មានចំនួន១១០៩នាក់ ខណៈអ្នកឆ្លងថ្មី មានចំនួន៥៤២នាក់ ព្រមទាំង អ្នកស្លាប់១៣នាក់ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង សរុបចំនួន៣៨៩៦៩ នាក់ អ្នកជាសះស្បើយ៣២៩៦៧នាក់ និងអ្នកស្លាប់ចំនួន៣៤៨នាក់ ៕
ភ្នំពេញ ៖ ប្តី-ប្រពន្ធទូតខ្មែរ បានចូលរួមបង្ហាញ ពីវិធីសាស្រ្តធ្វើម្ហូបខ្មែរ ចំនួន៣មុខ ក្នុងកម្មវិធី Cooking class show នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃ១៣ មិថុនា ។ ម្ហូបខ្មែរ៣មុខនោះ រួមមាន ៖ ឆាសាច់គោ ឡុកឡាក់, ឆាត្រកួនសាច់ជ្រូកចិញ្ច្រាំ ជាមួយ...
ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យមានការអន្តរាគមន៍ ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឲ្យមាន ការចូលរួមពីសហគមន៍ ឲ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នៅកម្ពុជា ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ WHO កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានប្រសាសន៍ថា...
ម៉ូហ្គាឌីស្យូ៖ ប្រទេសសូម៉ាលី បានអំពាវនាវ ដល់ប្រទេសកេនយ៉ា ឲ្យបើកបេសកកម្មការទូត របស់ខ្លួនឡើងវិញ នៅម៉ូហ្គាឌីស្យូ បន្ទាប់ពីមានប្រក្រតីភាពនៃទំនាក់ទំនង រវាងប្រទេសជិតខាងទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិសូម៉ាលី បានឲ្យដឹងថា ម៉ូហ្គាឌីស្យូ នឹងបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសកេនយ៉ាឡើងវិញ ដើម្បីធ្វើទំនាក់ទំនងការទូត ពេញលេញឡើងវិញ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការបន្តទំនាក់ទំនង...
ដាណឺម៉ាក ៖ លោកវេជ្ជបណ្ឌិត របស់ក្រុមដាណឺម៉ាក Morten Boesen បាននិយាយថា ខ្សែបម្រើ Christian Eriksen រងបញ្ហាគាំងបេះដូង នៅពេលដែលលោកដួល នៃព្រឹត្តិការណ៍ការ ប្រកួត Euro ២០២០ របស់ដាណឺម៉ាក ជាមួយប្រទេសហ្វាំងឡង់ យោងតាមការចេញផ្សាយ ពីគេហទំព័រBBC ។ មុននេះមន្ត្រីបាននិយាយថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ ដែលជាពលករវិលត្រឡប់មកពី ប្រទេសថៃ និងមានករណីជាសះស្បើយ ចំនួន ៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន៥៥ករណី និងមានករណីស្លាប់ បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥០៧នាក់ និងស្លាប់៥នាក់។