មណ្ឌលគិរីៈជនរងគ្រោះវ័យជាង៧០ឆ្នាំម្នាក់ ស្ទើរតែបាត់បង់ជីវិត ក្រោយពេលជនសង្ស័យព្យាយាមខ្ទប់ច្រមុះមាត់ នៅលើផ្ទះពេលកំពុងលង់លក់ក្នុងដំណេក កាលពីម៉ោង២និង២០នាទីរំលងអាធ្រាតុថ្ងៃទី៣ខែតុលាឆ្នាំ២០២៥ចំណុចផ្ទះជនរងគ្រោះ នាភូមិពូរ៉ាដែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជនរងគ្រោះឈ្មោះសុខ ប៊ុនរឿន ភេទស្រីអាយុ៧៥ឆ្នាំជាកសិករ បានផ្តល់ចម្លើយទៅនគរបាលមូលដ្ឋានថា នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០២ ជាងយប់ ខ្លួនកំពុងតែសម្រាកលង់លក់ក៏ ស្រាប់តែមានមនុស្សដែលមិនស្គាល់អត្តសញ្ញាណ ដោយសារងងឹតមើលពុំឃើញ...
កំពុងស្ពឺៈ មេបុស្តិ៍ពោធ៍អង្ក្រងទើបឡើងថ្មី បានបាញ់ទៅលើបុរសពីរនាក់បណ្តលអោយស្លាប់ម្នាក់ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់។ សាក្សីបានអោយដឹងថា បុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកក នៅពេលយប់ថ្ងៃទី03ឈាន ខែតុលាឆ្នាំ2025 ក៍បានជួបនិងកម្លាំងសមត្ថកិច្ច របស់បុស្តិ៍នគបាល ពោធ៍អង្ក្រង ដេញតាមពីក្រោយ ហើយបានបាញ់លើជនរងគ្រោះទាំងពីរនាក់នោះបណ្តាលអោយស្លាប់ម្នាក់ ភ្លាមៗនៅកន្លែងកើតហេតុ ដោយដោះសារថា កាំភ្លើងរាកៃ ។ តាមការបញ្ជាក់ពីសមត្ថកិច្ចថា មុនពេលកើតហេតុ មេប៉ុស្តិខាងលើបាន ឃាត់អោយជនរងគ្រោះឈប់ម៉ូតូ តែជនរងគ្រោះមិនព្រមឈប់...
កំពង់ស្ពឺ ៖ ករណីឃាតកម្មលើបុរសម្នាក់ បង្កដោយមេប៉ុស្តិ អង្គ្រងទីតាំងកើតហេតុ ស្ថិតនៅម្ដុំវត្តអង្រែក នៅភូមិក្រញូង ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ០៩:៥០នាទីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ។ តាមការបញ្ជាក់ពីសមត្ថកិច្ចថា មុនពេលកើតហេតុ មេប៉ុស្តិខាងលើបាន ឃាត់អោយជនរងគ្រោះឈប់ម៉ូតូ តែជនរងគ្រោះមិនព្រមឈប់ បម្រុងជិះបុក ក៏ជនសង្ស័យ...
ខេត្តតាកែវ : លោកវរសេនីយក៏ឯក ជា សុផល អធិការនគរបាលស្រុកគីរីវង់ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាឲ្យកម្លាំងជំនាញ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ អប់រំែណនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ រថយន្តដឹកដី និងដឹកទំនិញគ្រប់ប្រភេទ ត្រូវធ្វើការគ្រប ចងខ្សែររិតឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាង នូវការហុយដី ឬធ្លាក់សម្ភារ:ផ្សេងៗ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៏កើតឡើងជាយថាហេតុ...
ស្រុកក្រគរ ÷ ដោយមានបទបញ្ជាពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥នេះ លោកអភិបាលស្រុកក្រគរ បានដាក់បទបញ្ជលោកមេឃុំ និងមេភូមិ និងបងប្អូនប្រជាការពារស្រុក រៀបចំតុបតែងដើមឈើ និងសំអាតបរិស្ថាន នៅតាមដងផ្លូវជាតិលេខ៥ ក្នុងទីរួមស្រុកក្រគរ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យទន្លេឆ្នាំ ២០២៦...
ខេត្តសៀមរាប: នៅរសៀលថ្ងៃទី៣ ខែតុលាឆ្នាំ ២០២៥ បងប្អូនប្រជាពលរដ្ឋមេភូមិចៅសង្កាត់ក្របីរៀល លោកអភិបាលរងក្រុងសៀមរាប នឹងអេស្កាវ៉ូទ័រ បាននាំគ្នាជាកម្លាំង ចូលរួមស្ដារប្រឡាយទឹក ដើម្បីបញ្ជៀសទឹកជំនន់ ដើម្បីកុំឱ្យមានការលេចលុងបន្តទៅទៀត ។ បើតាមការលើកឡើង របស់លោកស្រីចៅសង្កាត់រង ជាបចន្ទី ប្រឡាយដែលស្ដារនេះគឺមានប្រវែង 2500 ម៉ែត្រ ដែលជាជំហានទីមួយ ដើម្បីរំដោះទឹកជំនន់ដែលធ្លាក់មកពីខាងលើ អ្នកស្រីបានបន្តទៀតថា ដោយមានការចង្អុលបង្ហាញពីអាជ្ញាធរខេត្ត...
ស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត Alphard ស្លាកលេខកម្ពុជា U.U.0809 បុកមនុស្សស្លាប់ហើយ រត់ចេញពីកន្លែងកើតហេតុ ក៏យករថយន្តបង្ក មកផ្លុងចោលនៅកម្ពោតព្រៃ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងនៅ ភូមិព្រៃគាវ ឃុំកំពង់ចក ខេត្តស្វាយរៀង នាថ្ងៃទី ៣/១០/២០២៥ ហើយក៏យកឡានមកផ្លុងចោល។ បច្ចុប្បន្ននេះ សមត្ថកិច្ចក្នុងតំបន់បានហៅឡាន ស្ទួចយកឡានសង្ស័យ...
ព្រះវិហារ ៖ លោកស្រី ឌិត នីតា សាយ សំអាល ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (MCA) បានដឹកនាំក្រុមការងារ និងសហការីនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសឹកនៅមណ្ឌលសុវត្ថិភាពពោធិ៍ 5000 ដើមក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។...
ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីស្នាក់ការអាជ្ញាធរមីន ជាមួយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងរបស់ប្រទេសរុស្ស៊ីក្នុងពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងសកម្មភាពមីន។ លោក...
កំពង់ស្ពឺ: កម្មករ-កម្មការិនី បានធ្វើកូដកម្មនៅមុខរោងចក្រ (តារាល អ៊ីនធើណេសិនណល ឯ.ក).TARAL INTERNATIONAL CO. LTD. តាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតបានបិទកំណាត់ផ្លូវជាតិ ថែមទៀតផង កាលពីព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០២៥ ។ លោក ចឹក បូរិន្ទ...