ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ រស់នៅក្នុងភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលកំពុងប្រកបរបរប្រមូលផលដំណាំ និងបន្លែធម្មជាតិ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ គឺអាស្រ័យលើការដើរកាច់ និងបេះផលដំណាំធម្មជាតិផ្សេងៗដូចជា ទំពាំងព្រិច...
ភ្នំពេញ ៖ ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី” ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធ រៀបចំឡើងរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ ពីធីប្រកាសជាផ្លូវការ ខណ្ឌដូនពេញជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”នេះ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូ សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber – ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា (Sokveasna Chan)...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត ។ ការបង្ហាញក្តីរំពឹងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា...
ប៉ៃលិន ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីដាក់បទបញ្ជា និងណែនាំផ្ទាល់ដល់តំណាងក្រុមហ៊ុនកាស៊ីណូចំនួន ០៨ទីតាំង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបញ្ឈប់រាល់សកម្មភាពភ្នាល់តាមប្រព័ន្ធអនឡាញ (Online Betting) ត្រឹមដំណាច់ខែកញ្ញា នេះ...
ព្រះវិហារ ៖ ក្រុមអ្នកសង្កេតការណ៍ អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) បានចុះពិនិត្យនៅតំបន់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និង ជាសម្បត្តិមនុស្សជាតិទាំងមូល ដោយបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ពីសំណាក់យោធាថៃ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជនថា នៅថ្ងៃទី១០ ខែកញ្ញា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសស្វាគមន៍ការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ការលើកឡើង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូត...
ម៉ានីល៖ សារព័ត៌មាន Aljazeera បានអោយដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះមានមនុស្សយ៉ាងហោចណាស់ ៥ នាក់បានបាត់បង់ជីវិត និង ៨៧ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនាវាចម្លងមួយគ្រឿង នៅជិតតំបន់ទេសចរណ៍ដ៏ពេញនិយម ក្នុងខេត្តប៉ាឡាវ៉ាន់ (Palawan) ប្រទេសហ្វីលីពីន នេះបើយោងតាមការបញ្ជាក់ពីកងឆ្មាំសមុទ្រហ្វីលីពីន ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃពុធ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា លោកនឹងផ្តល់ប្រាក់ចំនួន ៥.០០០ ដុល្លារ ដែលហៅថា “ភាគលាភត្រាំ” (Trump dividend) ដល់ជនជាតិអាមេរិកពេញវ័យគ្រប់រូប ប្រសិនបើគណបក្សសាធារណរដ្ឋ នៅតែបន្តគ្រប់គ្រងសភា បាននៅក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខ។ នេះគឺជាការប៉ុនប៉ងដ៏ពិសេសមួយដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យគាំទ្រគណបក្សរបស់លោក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០...
បរទេស៖ ប្រភពព័ត៌មានពីប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និង អ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសប៉ាគីស្ថាន បានបញ្ជូនសារព្រមានមួយពីអារ៉ាប៊ីសាអូឌីត ទៅកាន់អ៊ីរ៉ង់ ដើម្បីឱ្យជួយទប់ស្កាត់ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅយេម៉ែន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន (អ៊ីរ៉ង់) បន្ទាប់ពីក្រុមនេះ បានបង្កើនការវាយប្រហារ មកលើព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ សកម្មភាពនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ស្កាត់ កុំឱ្យវិបត្តិឈានទៅរកភាពធ្ងន់ធ្ងរខ្លាំងជាងមុន។ យោងតាមសារព័ត៌មាន រ៉យទ័រ...