ភ្នំពេញ ៖ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានបញ្ជាក់យ៉ាងច្បាស់ អំពីការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលជាស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភ ដែលនៅតែបន្តកើតមាន បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ។ ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំលើកទី២៦០ នៃគណៈកម្មការនយោបាយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅទីក្រុងប៉ារីស លោក លុយ ដាវីត ថ្លែងថា...
បាងកក៖ ប្រទេសថៃ បានត្រឡប់មកកាន់តំណែងជាទីផ្សារអាកាសចរណ៍ធំទី២ នៅអាស៊ីអាគ្នេយ៍ក្នុងខែកញ្ញា បន្ទាប់ពីវៀតណាមបានវ៉ាដាច់ ក្នុងរយៈពេល២ខែមុននេះ ។ នេះបើយោងតាមទិន្នន័យ របស់ក្រុមហ៊ុនវិភាគអាកាសចរណ៍អង់គ្លេស OAG។ ឥណ្ឌូណេស៊ីនៅតែឈរលេខ១ ដោយមានកៅអីជើងហោះហើរតាមកាលវិភាគប្រមាណ ១០.៨ លានកៅអី កើនឡើង ៧.៣% បើធៀបនឹងឆ្នាំមុន។ ចំណែកថៃមាន ៦.៦ លានកៅអី ថយចុះ ០.២%...
កូឡាឡាំពួរ ៖ ម៉ាឡេស៊ីត្រូវបានចាត់ចំណាត់ថ្នាក់ ជាគោលដៅចូលនិវត្តន៍ល្អបំផុត លើពិភពលោកប្រចាំឆ្នាំ ២០២៦ ខណៈប្រទេសចំនួន៣នៅអាស៊ីអាគ្នេយ៍ បានជាប់ក្នុងចំណោមគោលដៅ ចូលនិវត្តន៍ល្អបំផុតទាំង១០០ ។ យោងតាម Rumavi Global Relocation Index 2026 ម៉ាឡេស៊ីទទួលបានពិន្ទុ ៧៥.៨/១០០ និងឈរលេខ១ ក្នុងចំណោមប្រទេសនិងដែនដីចំនួន ១៩២ ដោយមានភាពលេចធ្លោលើថ្លៃរស់នៅសមរម្យ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា កិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ លើការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS) គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា លោក ប៉ែន បូណា ថ្លែងថា កម្ពុជាស្វាគមន៍គណៈកម្មការផ្សះផ្សា...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានថ្កោលទោសការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលនៃអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ក្នុងការបញ្ជូនបញ្ហានុយក្លេអ៊ែររបស់ខ្លួនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយដាក់ស្លាកសេចក្តីសម្រេចនេះថា “មិនពាក់ព័ន្ធជាមូលដ្ឋាន” បន្ទាប់ពីវាត្រូវបានអនុម័ត ជុំវិញការចោទប្រកាន់ថា “មិនអនុលោមតាម” លេីបញ្ហានុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា អ៊ីរ៉ង់ មិនបានប្រព្រឹត្តឬមិនអនុលោមតាមនោះទេ ដោយសង្កត់ធ្ងន់ថា អ្វីដែលពួកគេហៅថា “មិនអនុលោមតាម”...
នៅប្រទេសឥណ្ឌា ក្រោមកម្មវិធី ITEC មន្ត្រីកម្ពុជាចំនួន ១៥ រូប នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធផ្សព្វផ្សាយយុគសម័យថ្មី និងបច្ចេកវិទ្យាព័ត៌មាន» ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាកុំព្យូទ័រទំនើប (C-DAC) នៅទីក្រុងញូវដេលី។ កម្មវិធីបណ្តុះបណ្តាលឯកទេសនេះ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ណែនាំឱ្យបន្តពង្រឹងកម្មវិធីបណ្ដុះបណ្ដាល គ្រូបង្រៀនពាក់ព័ន្ធការថែទាំសុខភាពភ្នែកនៅតាមសាលារៀន និងបញ្ជ្រាបការយល់ដឹង ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីជាជំនួយការសិក្សាឱ្យបានត្រឹមត្រូវ។ ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូរបស់មូលនិធិហ្វ្រេដហូឡូកម្ពុជា...
ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ ភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការ ចាក់សំរាមជាលើកដំបូង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ ដោយត្រូវផ្ទេរពីទីលានចាក់សំរាម ចាស់ នាខណ្ឌដង្កោ រាជធានីភ្នំពេញ ។...
បរទេស៖ ការធ្វើទំនើបកម្មវិស័យយោធារបស់ប្រទេសហ្វីលីពីន កំពុងប្រឈមមុខនឹងការយឺតយ៉ាវ ដោយសារតែការរឹតបន្តឹងកញ្ចប់ថវិកា ខណៈដែលក្រុមអ្នករិះគន់បានវាយប្រហារលើអ្វី ដែលពួកគេហៅថាជា «ការសន្យាខ្យល់» របស់ប្រធានាធិបតី Ferdinand Marcos Jnr ព្រមទាំងបានលើកជាសំណួរ អំពីការប្តេជ្ញាចិត្តរបស់លោកចំពោះគម្រោងដ៏មហិច្ឆតានេះ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៦។...
ឧត្ដរមានជ័យ ៖ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីចាប់ឆ្នោត ជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្ន សម្រាប់ជូនជនភៀសសឹក មកពីក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅបរិវេណភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ក្រោមអធិបតីភាព លោក មាន ចាន់យ៉ាដា អភិបាល...