ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្តល់សេវាសុខភាពព្យាបាល ដល់ជនជាប់ឃុំទូទាំង ប្រទេសសរុបចំនួន១.៤០២.៥១៧ករណី ក្នុងនោះព្យាបាលនៅប៉ុស្តិ៍សុខភាពពន្ធនាគារ មាន១.៣៩៤.៩៩១ករណី និងបញ្ជូនទៅព្យាបាលនៅខាងក្រៅមាន ៧.៥២៦ករណី ។ នេះបើតាមរបាយការណ៍ដែលក្រសួងមហាផ្ទៃបានកត់ត្រាទុកចាប់ពីដើមឆ្នាំ២០២៣មកដល់ពាក់កណ្ដាលឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បន្តការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈជនជាប់ឃុំជាប្រចាំ ដោយជាលទ្ធផលមានទណ្ឌិតសរុប១៧.៧១៤នាក់ (ស្ត្រី ២.៤៤៨នាក់) ទទួលបានការបណ្ដុះបណ្ដាលនិងមុខរបរសម្រាប់ចិញ្ចឹមជីវិតក្រោយពេលដោះលែង ខណៈអ្នកជាប់ឃុំផ្សេងទៀត ក៏ទទួលបានសេវាស្ដារនីតិសម្បទាតាមរយៈជំនួយ...
ហុងកុង៖ អ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យាបានលើកឡើងថា ហុងកុងមានសក្តានុពលក្លាយជាមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលអក្ខរកម្មបញ្ញាសិប្បនិម្មិត (AI) ដោយអាចប្រើប្រាស់ភាពរឹងមាំរបស់ខ្លួនក្នុងវិស័យសេវាកម្មវិជ្ជាជីវៈ ដើម្បីរួមចំណែកអភិវឌ្ឍ AI ដែលមានភាពគួរឱ្យទុកចិត្ត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០៦។ ថ្លែងក្នុងកិច្ចប្រជុំកំពូល Belt and Road...
ភ្នំពេញ ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ ប៊ែលធី គ្រុប នាំយកថវិកាមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) ទៅបរិច្ចាគជូនដល់កម្មវិធី ”បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ”...
ញូវដេលី៖ ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើដំណើរ ទៅកាន់ប្រទេសឥណ្ឌា នៅចុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅឥណ្ឌាក្នុងរយៈពេល ៧ឆ្នាំ ។ ដំណើរនេះត្រូវបានរំពឹងថា នឹងជួយបន្តការបន្ធូរភាពតាន តឹងផ្នែកការទូតរវាងប្រទេស មហាអំណាចអាស៊ីទាំងពីរ ខណៈឥណ្ឌាកំពុងធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS នៅទីក្រុងញូវដេលី ។ ទោះជាយ៉ាងណា ទំនាក់ទំនងសេដ្ឋកិច្ច...
យេម៉ែន៖ ក្រុមហ៊ូធី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ត្រូវបានរាយការណ៍ថា បានកាន់កាប់ទីក្រុងកំពង់ផែ Mocha នៅឆ្នេរសមុទ្រក្រហមរបស់យេម៉ែន ខណៈការប្រយុទ្ធជាមួយកងកម្លាំងដែលគាំទ្រ ដោយអារ៉ាប៊ីសាអូឌីតកំពុងកាន់តែធ្ងន់ធ្ងរ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន Reuters។ ការគ្រប់គ្រង Mocha អាចផ្តល់ ឱ្យហ៊ូធីនូវឥទ្ធិពលកាន់តែខ្លាំងលើ ច្រកសមុទ្រ Bab el-Mandeb ដែលជាចំណុចយុទ្ធសាស្ត្រ សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង ឥន្ធនៈ...
ហ្សាការតា ៖ នាវាដឹកជញ្ជូនរបស់កងកម្លាំង ស្វ័យការពារជប៉ុន (SDF) ដែលដឹកឧទ្ធម្ភាគចក្រ CH-47 ចំនួន ៣គ្រឿង បានទៅដល់កំពង់ផែ Kijing ក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ដើម្បីចូលរួមបេសកកម្មពន្លត់ភ្លើងព្រៃ ជាលើកដំបូងរបស់ជប៉ុននៅក្រៅប្រទេស នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន kyodo នៅថ្ងៃទី១០ ខែកញ្ញា...
ចិន៖ តាមការចេញផ្សាយពីសារព័ត៌មាន SkyNews នៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៦ បានអោយដឹងថា មានមនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់ និង ៥នាក់ទៀតបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ លើនាវាដឹកទំនិញមួយគ្រឿង ដែលកំពុងចូលចត ដើម្បីជួសជុលនៅកំពង់ផែ Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន។ នាវាដែលមានឈ្មោះ Ocean...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអញ្ជើញមកដល់ទីក្រុងញូវដេលី សម្រាប់កិច្ចប្រជុំកំពូល BRICS ដោយចាប់ផ្តើមដំណើរទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ ដែលនឹងរួមបញ្ចូលកិច្ចពិភាក្សាទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ផងដែរ។ យន្តហោះរបស់លោក Putin បានចុះចតនៅក្នុងរដ្ឋធានីឥណ្ឌា...
បរទេស៖ យន្តហោះយោធាអាមេរិកជាច្រើនគ្រឿង បានរងការខូចខាតនៅ ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន CBS News ដែលបានដកស្រង់សម្តីប្រភព ដែលមានព័ត៌មានផ្ទាល់ អំពីហេតុការណ៍នេះ។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា អ្នកយកព័ត៌មានរបស់...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិនិត្យលទ្ធផលការងារ ដែលសម្រេចបាន និងតម្រង់ទិសដៅការងារ អនុវត្តបន្តរបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ព្រមទាំងផ្តល់ដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ឱ្យបានទាន់ពេលវេលា ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។ ថ្លែងទៅកាន់អង្គប្រជុំដែលមានការចូលរួមពីសមាជិក សមាជិកាពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាដែលបានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតី...