តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសថា រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាប់ឈូងសមុទ្រពែរ្ស គ្រោងនឹងជួបប្រជុំគ្នានៅប្រទេសអូម៉ង់ នៅថ្ងៃចន្ទ ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហានានាក្នុងតំបន់ រួមទាំងកិច្ចពិភាក្សារវាងអ៊ីរ៉ង់ និងអូម៉ង់ ស្តីពីការកំណត់ផ្លូវធ្វើដំណើរប្រកបដោយសុវត្ថិភាព នៅក្នុងច្រកសមុទ្រហ័រមូស។ លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះនឹងមានការចូលរួមពីសំណាក់ប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ និងបណ្តាប្រទេសជាប់ឈូងសមុទ្រពែរ្សផ្សេងទៀត។ លោក Baghaei...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” និង “ការប្រឆាំងយ៉ាងដាច់អហង្ការ” ចំពោះការលើកឡើងរបស់មន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) ដែលចាត់ទុកក្រុមហ៊ុនចិនថា ជាគោលដៅស្របច្បាប់សម្រាប់ការធ្វើចារកម្ម ដោយទាមទារឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឧ្យដឹងថា៖ «ការអះអាងយ៉ាងគឃ្លើនរបស់ភាគីអាមេរិកថា ក្រុមហ៊ុនចិន គឺជាគោលដៅស្របច្បាប់ សម្រាប់ការធ្វើចារកម្ម បានហែករបាំងបិទបាំងដែលទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ប្រើ ដើម្បីលួចយកព័ត៌មានសម្ងាត់ដោយលួចលាក់ ហើយបានលាតត្រដាងនូវតក្កវិជ្ជា បែបចោរកម្មនៃមហិច្ឆតាត្រួតត្រាពិភពលោក ឱ្យឃើញច្បាស់ក្រឡែតនៅចំពោះមុខសាធារណជន»។...
បរទេស៖ រោងចក្រចម្រាញ់ប្រេង ត្រូវបានខូចខាតដោយសារការប្រយុទ្ធគ្នា ហើយការនាំចូលប្រេងសាំង ជួបការលំបាកដោយសារការ បិទខ្ទប់របស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យអ៊ីរ៉ង់ប្រឈម នឹងការខ្វះខាតប្រេងសាំងយ៉ាងធ្ងន់ធ្ងរ។យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច នៃសង្គ្រាម និងការបិទខ្ទប់កំពង់ផែដោយសហរដ្ឋអាមេរិក កំពុងធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាជនអ៊ីរនកាន់តែលំបាកថែមទៀត។ ពួកគេធ្លាប់បានជួបការលំបាក រួចទៅហើយជាមួយនឹងការធ្លាក់ចុះ នៃតម្លៃរូបិយប័ណ្ណ អត្រាអត់ការងារធ្វើខ្ពស់...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ទន្ទឹមដៃម្ខាងធ្វើការងារ ការទូត នយោបាយយ៉ាងសកម្ម និងឥតឈប់ឈរ ដើម្បីការពារអធិបតេយ្យភាព ពីការឈ្លានពានរបស់ភាគីថៃ ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល នៅតែបន្តការងារការទូតសេដ្ឋកិច្ចយ៉ាងសកម្មដូចគ្នាដែរ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពប្រចាំថ្ងៃបញ្ហាព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក...
ភ្នំពេញ ៖ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បានរៀបចំ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ហើយពិព័រណ៍ឆ្នាំនេះនឹងនាំមកនូវឱកាសការងារប្រមាណ ៣៥,០០០ កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រប្រមាណ...
ភ្នំពេញ ៖ ខែសីហា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សបានសហការជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានចុះល្បាតចំនួន ១ ២៥៦លើក (ថយចុះ ៤លើក) និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១៥៧ករណី (កើនឡើង ១០ករណី) ធៀបនឹងខែកក្កដា ឆ្នាំ២០២៦។ ក្រុមការងារបានបង្រ្កាប ផ្ទៃដីកាប់រានក្នុងតំបន់ការពារធម្មជាតិ សរុបទំហំ...
ពោធិ៍សាត់ ៖ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានរៀបចំផ្សព្វផ្សាយយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មហាជន នៅខេត្តពោធិ៍សាត់ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។ យុទ្ធនាការដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យអប់រំកាយ...
ព្រះសីហនុ ៖ សមត្ថកិច្ចជំនាញ បានផ្ទុះអាវុធក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបមេក្លោងជួញដូរគ្រឿងញៀនសកម្ម នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់។ ជាក់ស្ដែងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ឯក...
ប៉ារីស៖ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោងនៅប៉ារីស) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) ត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រគល់ជូននូវគ្រឿងឥស្សរិយយស Grand Cross...
បរទេស៖ យោងតាមនាយកដ្ឋានគយ គឺ ប្រទេសវៀតណាមបានចំណាយប្រាក់ជាង ៤ ពាន់លានដុល្លារអាមេរិកសម្រាប់ការនាំចូលសាច់ ផលិតផលសាច់ និងផលិតផលជលផលក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦ ដោយការនាំចូលសាច់បានកើនឡើង ២៦,៣ ភាគរយធៀបនឹងឆ្នាំមុន។ យោងតាមសារព័ត៌មាន Vietnam news ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ការនាំចូលសាច់ និងផលិតផលធ្វើពីសាច់មានតម្លៃជាង...