បារាំង ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូ ត្រីភាគីកម្ពុជាចូលរួមវេទិកា របស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងថា ក្នុងអំឡុងពេលយោធាថៃ បង្កសង្គ្រាមឈ្លានកម្ពុជា បានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី គិតជាទឹកប្រាក់ប្រមាណជាង៥លានដុល្លារ ។ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ថ្លែងសន្ទរកថា ក្នុងសន្និបាតបូកសរុបការងារ បញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ...
ប៉ារីស៖ នៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ ត្រីភាគីកម្ពុជា ចូលរួមវេទិកា របស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាព នៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់យុវជនរក្សាសេចក្ដីថ្លៃថ្នូរ និងប្រពៃណី ខណៈយុវជនមួយចំនួនតូច បន្ដយល់ខុសពីអត្ថន័យ ទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន។ យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងវប្បធម៌ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់...
ភ្នំពេញ៖ ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឡើងថា រដ្ឋបាលរាជធានគីភ្នំពេញ បានត្រៀមរថយន្តអគ្គីភ័យ ជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ និងការណែនាំឱ្យមន្ត្រីអនុវត្ត យកចិត្តទុកដាក់អនុវត្តដំបូងគេ គឺត្រូវសង្គ្រោះជីវិតមនុស្ស និងឱ្យត្រៀមរថយន្តសង្គ្រោះរបស់សុខាភិបាល នៅទីតាំងកើតហេតុ។ ការលើកឡើងរបស់លោក ឃួង ស្រេង ដូចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១...
ភ្នំពេញ ៖ បន្ទាប់ពីមានបញ្ហារអិលយានជំនិះ ដោយសារក្អែរដី ខ្សាច់ និងប្រេងកៅស៊ូជាប់តាមកង់រថយន្ត លើកំណាត់មួយចំនួន តាមបណ្តោយខ្សែផ្លូវក្រវ៉ាត់ក្រុងទី៣ (មហាវិថីស៊ីជីងពីង) នាថ្ងៃ១១ កុម្ភៈរួចមក នៅថ្ងៃ១២ កុម្ភៈនេះ មន្ទីរសាធារណការបានចុះពិនិត្យទីតាំងកើតហេតុ និងចាត់ចែងបន្ទាន់ដើម្បីទប់ស្កាត់បន្ថយហានិភ័យគ្រោះថ្នាក់ ។ នេះបើតាមហ្វេសប៊ុករបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល នាថ្ងៃ១២ កុម្ភៈ...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកមន្ទីរពេទ្យកុមារជាតិ ដើម្បីពិនិត្យវឌ្ឍនភាព គម្រោងវះកាត់បេះដូងកុមារ ដែលជាកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) នៅព្រឹកថ្ងៃ១២ កុម្ភៈ ។ គម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និងអនុវត្តក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព...
កណ្ដាល ៖ បន្ទាប់ពីមានបញ្ហា រអិលយានជំនិះដោយសារក្អែរដី,ខ្សាច់,ប្រេងកៅស៊ូ ជាប់តាមកង់រថយន្ត លើកំណាត់មួយចំនួន តាមបណ្តោយខ្សែ ផ្លូវក្រវ៉ាត់ក្រុងទី៣ (មហាវិថីស៊ីជីងពីង) រួចមក មន្ទីរសាធារណការ និងជញ្ជួនខេត្តកណ្ដាល បានចុះពិនិត្យទីតាំងកើតហេតុ និងចាត់ចែងបន្ទាន់ដើម្បីទប់ស្កាត់ បន្ថយហានិភ័យគ្រោះថ្នាក់ នេះតាមរយៈ៖-ទី១. គូសគំនូសពញ្ញាក់ស្មារតី ដាក់ស្លាកសញ្ញាប្រយ័ត្នរអិលពេលភ្លៀង និងបំពាក់ពីលើដោយភ្លើងពញ្ញាក់ស្មារតី-ទី២. ដុះលាងដី,ខ្សាច់,ប្រេងកៅស៊ូ ប្រេងម៉ាស៊ីន ដែលជាប់លើផ្ទៃផ្លូវ-ទី៣....
បរទេស៖ និស្សិតម្នាក់បានបើកការ បាញ់ប្រហារនៅមហាវិទ្យាល័យបច្ចេកទេសមួយ ក្នុងទីក្រុងរមណីយដ្ឋានសមុទ្រខ្មៅ របស់រុស្ស៊ីឈ្មោះ Anapa កាលពីថ្ងៃពុធ ដោយបានសម្លាប់ឆ្មាំសន្តិសុខម្នាក់ និងបណ្តាលឱ្យរបួសជាច្រើននាក់ទៀត មុនពេលត្រូវបានឃុំខ្លួន នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន, នេះបើយោងតាមរបាយការណ៍ របស់សាខាតំបន់នៃក្រសួងមហាផ្ទៃរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា អភិបាលតំបន់ Krasnodar...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា រុស្ស៊ីនឹងមិនទទួលយក លក្ខខណ្ឌមិនអំណោយផល សម្រាប់សន្ធិសញ្ញាសន្តិភាព លើអ៊ុយក្រែននោះទេ ទោះបីជាខ្លួនមិនច្រានចោលលទ្ធភាព នៃការសម្របសម្រួលក៏ដោយ ។ លោកបានកត់សម្គាល់ថា “យើងនឹងមិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ដែលបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់យើងនោះទេ។ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយបែបនេះច្រើនដងហេីយ យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសម្របសម្រួល”។...