ទីក្រុងឡុងដ៍៖ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបច្ចេកវិទ្យាបានព្រមានថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កមហន្តរាយធ្ងន់ធ្ងរ “គ្រប់ពេល” ប្រសិនបើការអភិវឌ្ឍបច្ចេកវិទ្យានេះបន្តលឿនជាងសមត្ថភាពរបស់សង្គមក្នុងការគ្រប់គ្រងហានិភ័យ។ អ្នកជំនាញខ្លះចាត់ទុកការគំរាមកំហែងពី AI ថា ត្រូវការដោះស្រាយជាបន្ទាន់ជាងបញ្ហាបម្រែបម្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Sky News នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ លោក Martin Rees អ្នកតារាសាស្ត្រ...
អង់ការ៉ា៖ ការវាយលុករបស់ក្រុមហ៊ូធី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងការកាន់កាប់តំបន់សំខាន់ៗ តាមឆ្នេរសមុទ្រក្រហមរបស់យេម៉ែន កំពុងផ្លាស់ប្តូរតុល្យភាព អំណាចនៅតំបន់ឈូងសមុទ្រ និងបង្កើនសម្ពាធលើប្រទេសអារ៉ាប់ក្នុងតំបន់ ជាពិសេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមហ៊ូធីបានពង្រីកការគ្រប់គ្រងទៅកាន់ តំបន់ឆ្នេរសមុទ្រក្រហម និងតំបន់ជិត ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនទំនិញ...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជា កំពុងប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី ពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ខណៈយុទ្ធភណ្ឌគ្រឿងផ្ទុះ បានបង្កផលប៉ះពាល់លើផ្ទៃដីជិត ៤,០០០គីឡូម៉ែត្រការ៉េ។ ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយ លោក...
កំពង់ស្ពឺ ៖ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចុះបង្ក្រាបការរុករាន ទន្ទ្រានដី សង់រោង បំណងយកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ដោយធ្វើការរុះរើរោងឈើធ្វើពីកូនឈើមូល ប្រក់កៅស៊ូតង់ ទំហំ ២x៣ម៉ែត្រ...
ភ្នំពេញ ៖ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃកន្លះ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ សមាគម...
កំពង់ស្ពឺ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំស្ដីពី “ការលើកកម្ពស់ឥរិយាបទ និងទំនាក់ទំនងការងារ នៅកន្លែងធ្វើការ” នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាខេត្តកំពង់ស្ពឺ ដោយកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងខេត្តកំពង់ស្ពឺចំនួនជិត ៥០០នាក់ ។ លោកមានប្រសាសន៍ថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការគោរពសេចក្ដីថ្លៃថ្នូរ និងផលិតភាពការងារ...
បាត់ដំបង-ពោធិ៍សាត់ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់...
កោះកុង៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយខ្លួនឯងមួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បន្ទាប់ពីរថយន្តធុនធ្ងន់ដឹកស៊ីម៉ងត៍មួយគ្រឿង បានបើកបរក្នុងល្បឿនលឿនចុះចំណោទ រួចជ្រុលទៅបុករនាំងពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។...
កូរ៉ូន (ហ្វីលីពីន)៖ សាកសពរបស់អ្នកដំណើរ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ឆេះសាឡាងនៅប្រទេសហ្វីលីពីន ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែមួយក្បែរក្រុងទេសចរណ៍ កូរ៉ូន (Coron) នៃខេត្ត ប៉ាឡាវ៉ាន់ (Palawan) នៅព្រឹកថ្ងៃសៅរ៍ ខណៈដែលកងកម្លាំងការពារឆ្នេរនៃប្រទេសនេះបានព្រមានថា ចំនួនអ្នកស្លាប់ ៣៥នាក់ អាចនឹងបន្តកើនឡើងបន្ថែមទៀត។ អ្នកយកព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មាន AFP បានឃើញការបោះតង់ជាច្រើន ដើម្បីទទួលយកសាកសពចំនួន ៣០ នាក់ ដែលត្រូវបានស្រង់ចេញពីនាវា...
តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តដែលជាសមាជិក នៃសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (JAMA) មានផែនការកែសម្រួលកាលវិភាគការងារនៅក្នុងរោងចក្ររបស់ខ្លួនឡើងវិញ ចាប់ពីឆ្នាំថវិកា ២០២៧ តទៅ ដោយរាប់បញ្ចូលទាំង ការកាត់បន្ថយប្រតិបត្តិការ នៅថ្ងៃឈប់សម្រាកបុណ្យជាតិ ក្នុងគោលបំណងបង្កើនភាពងាយ ស្រួលដល់បុគ្គលិកក្នុងការបែងចែកពេលវេលារវាងការងារ និងគ្រួសារ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មាន kYODO នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៦។ ដើម្បីបង្កើនភាពទាក់ទាញដល់កម្លាំងពលកម្ម...