ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាត ឲ្យកម្មករនិយោជិត ទាំងអស់ឈប់ សម្រាកដោយមានប្រាក់ឈ្នួល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមានរយៈពេល៣ ចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១ ។ យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ទន្ទឹមនឹងនេះ...
ប៉េកាំង ៖ ប្រទេសចិន បានរិះគន់យ៉ាងខ្លាំង ចំពោះការចាប់ផ្តើម នៃភាពជាដៃគូសន្តិសុខថ្មី រវាងសហរដ្ឋអាមេរិកអង់គ្លេស និងអូស្ត្រាលី ក្នុងគោលបំណងប្រឆាំង ឥទ្ធិពលរបស់មហាអំណាចអាស៊ី ចំពោះការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រទេសទាំងបី បានត្រួសត្រាយផ្លូវ សម្រាប់អូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាអត់ ឬមានការអនុគ្រោះពន្ធ ក្នុងការនាំចូលទំនិញចូល ទីផ្សារអឺរ៉ុប លើកលែងសព្វាវុធ (EBA) មិនសំខាន់ សម្រាប់កម្ពុជានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺអ្នកបញ្ជាទិញទំនិញពីកម្ពុជា មានចំនួនច្រើន ។ ក្នុងសន្និសីទសារព័ត៌មាន ពីការបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩...
កោះកុង ៖ ដោយអនុវត្តន៍ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាព កុមារការពារជំងឺកូវិដ១៩ ដែលជាជំងឺឆ្លងសកល រដ្ឋបាលខេត្តកោះកុង ចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវិដ១៩ នាថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ ជូនដល់កុមារចាប់ពីអាយុ៦ដល់១២ឆ្នាំ ទូទាំងខេត្តកោះកុង នៅគ្រប់បណ្តាក្រុង ស្រុកទាំង៧ ។ ការបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារមានការចុះពិនិត្យដោយលោក ទូ សាវុធ...
ភ្នំពេញ ៖ នៅថ្ងៃដំបូង ពោលថ្ងៃទី១៧ ខែកញ្ញា សម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំង ដល់កុមារអាយុ៦ដល់ក្រោម១២ មានមាតាបិតា និងអាណាព្យាបាល ជាច្រើនរូប រួតរះនាំកូនៗរបស់ពួកគេ មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តយ៉ាងច្រើន ដោយពុំមានក្តីបារម្ភ ពាក់ព័ន្ធនឹងប្រតិកម្ម វ៉ាក់សាំងអ្វីឡើយ ។ លោកស្រី សៀវ លីជូ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កំហិត ឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន នៃការគ្រប់គ្រងរបស់ខ្លួន ត្រូវទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ តាមរយៈការញែក សំរាម ជា២ប្រភេទផ្សេងគ្នា ។ ក្នុងនោះសំរាម ដែលជាសំរាមសើម ដូចជា ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ក្នុង ថងពណ៌ខ្មៅ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកអង់គ្លេស និងអូស្ត្រាលី បានឈានទៅដល់ការបង្កើតជាកិច្ចព្រមព្រៀងមួយ ក្នុងភាពជាដៃគូ ក្នុងការពង្រីកបញ្ហាសន្តិសុខរួមគ្នា ។ ប្រធានាធិបតីអាមេរិក លោក Joe Bidenនិងលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ព្រមទាំង លោកនាយករដ្ឋមន្ត្រី Scott Morrison បានធ្វើការប្រកាសធ្វើប្រកាសរួមគ្នានេះ...
ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច កោះហៅឱ្យចូលខ្លួន មកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បន្ទាប់ពីបានផុសវីដេអូ លើបណ្ដាញសង្គម TikTok ជេរប្រមាទមើលងាយមកលើសមត្ថកិច្ច ដែលកំពុង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ យោងតាមស្នងការនគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា បុរសខាងលើ បានបង្ហោះវីដេអូ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានយ៍ ក្នុងនោះ សាំងធម្មតា៤.០០០រៀល ក្នុង១លីត្រ និងម៉ាស៊ូត៣,៦៥០រៀល ក្នុង១លីត្រ ៕
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានឲ្យដឹងថា កម្ពុជាប្ដេជ្ញាបន្តចូលរួម ជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្ត ឲ្យបានជោគជ័យ រាល់កាតព្វកិច្ចរបស់ខ្លួន ព្រមទាំង លុបបំបាត់ការប្រើប្រាស់ សារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងសារធាតុមាន សក្តានុពល ធ្វើឲ្យកើនកម្ដៅខ្ពស់។ តាមសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក...