ព័ត៌មានអន្តរជាតិ

លោក ពូទីន អាចនឹងចូលរួមពិធីសម្ពោធ រោងចក្រ ថាមពលនុយក្លេអ៊ែរ នៅតួកគី ក្នុងខែមេសា

ម៉ូស្គូ ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា សមភាគីរុស្ស៊ី របស់លោក វ្លាឌីមៀ ពូទីន អាចនឹងធ្វើដំណើរ ទៅកាន់ទីក្រុងតួកគី នៅថ្ងៃទី២៧ ខែមេសា ដើម្បីចូលរួមពិធីសម្ពោធរោងចក្រ ថាមពលនុយក្លេអ៊ែរ Akkuyu របស់ប្រទេសតួកគី។

លោក Erdogan បានប្រាប់ទូរទស្សន៍ ATV-A Haber នៅក្នុងបទសម្ភាសន៍មួយថា លោក ពូទីន អាចធ្វើដំណើរទៅកាន់ខេត្ដ Mersin ដោយផ្ទាល់ ឬចូលរួមក្នុងពិធីតាមរយៈសន្និសីទតាមទូរស័ព្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

គម្រោងនេះមានទីតាំងនៅខេត្ត Mersin ភាគអាគ្នេយ៍នៃប្រទេសតួកគី គឺជារោងចក្រនុយក្លេអ៊ែរដំបូងបង្អស់ របស់តួកគី ហើយវាត្រូវបានរំពឹងថា នឹងផលិតអគ្គិសនីបាន ៣៥ ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ក្នុងមួយឆ្នាំ ហើយនឹងអាចបំពេញតម្រូវការអគ្គិសនី ក្នុងស្រុកប្រហែល ១០ភាគរយ។

គួរបញ្ជាក់ថា វាគឺជាគម្រោងរោងចក្រ ថាមពលនុយក្លេអ៊ែរដំបូងគេរបស់ពិភពលោក ដែលត្រូវបានអនុវត្តតាមរយៈគំរូសាងសង់ដោយខ្លួនឯង ក្រោមកិច្ចសន្យា ក្រុមហ៊ុន Rosatom របស់រុស្ស៊ី បានយល់ព្រមក្នុងការផ្តល់នូវការរចនា ការសាងសង់ ការថែទាំ ប្រតិបត្តិការ និងការរុះរើរោងចក្រថាមពល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top