ភ្នំពេញ ៖ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែ ឧសភា ឆ្នាំ២០២១ ជាថ្មីម្តងទៀត បានពាំនាំនូវសម្ភារ បរិក្ខាពេទ្យមួយចំនួន សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យ បង្អែកស្រុកពញាឮ មានដូចជា អាល់កុល ចំនួន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១នេះរួមនឹងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ នៅ ២កន្លែងផ្សេងគ្នា...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ករណីរកឃើញពលករ ១នាក់ វិលត្រឡប់ពីប្រទេសថៃ ឆ្លងជំងឺកូវីដ-១៩៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានធ្វើការណែនាំអំពីលក្ខណៈវិនិច្ឆ័យ ក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការ រាលដាលជំងឺកូវីដ១៩ និងវិធានការចាំបាច់ ពេលបើកដំណើរការឡើងវិញ។ តាមសេចក្ដីណែនាំរួមរបស់ ក្រសួងការងារ និងក្រសួងសុខាភិបាល នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជឿជាក់ថា វិស័យផលិតកម្ម ស្វាយស្រស់ នឹងត្រូវបានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារកម្ពុជា ជាបណ្តើរៗ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ។ ក្នុងពិធីសម្ពោធជាផ្លូវការ នៃការនាំចេញផ្លែស្វាយស្រស់កម្ពុជា ចំនួន៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិន ដោយត្រង់...
វ៉ាស៊ីនតោន ៖ អ្នកយកព័ត៌មាន របស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានសរសេរថា សហរដ្ឋអាមេរិកបានអំពាវនាវ និងស្វែងរកកិច្ចពិភាក្សាជាថ្មីម្តងទៀត ជាមួយកូរ៉េខាងជើង ដើម្បីលើកយកលទ្ធផល នៃការត្រួតពិនិត្យគោលនយោបាយ របស់កូរ៉េខាងជើង ដែលទើបតែបញ្ចប់ថ្មីៗនេះ ប៉ុន្តែទីក្រុងព្យុងយ៉ាង នៅតែមិនឆ្លើយតប ។ នៅក្នុងគំនិតយោបល់មួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែតសហរដ្ឋអាមេរិក នៅថ្ងៃពុធលោក Josh Rogin ក៏បានលើកឡើងផងដែរថា...
រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ថា កម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា បានផ្លាស់ប្តូរចូល ហើយអំពូលភ្លើងនៅតាមផ្លូវក៏ងងឹតដែរ ។ នៅក្នុងផ្ទះមួយពីផ្ទះប្រជាជនបិទភ្លើង។ ភាពងងឹតបានគ្របដណ្តប់នៅក្នុងប្លុក ។ នៅខាងក្នុងផ្ទះរបស់ Shwe ដែលនាងនៅសង្កាត់ រ៉ងហ្គូន មានអាយុ ១៩...
បរទេស ៖ មន្ត្រីផែនការ សេដ្ឋកិច្ចរដ្ឋចិន តាមសេចក្តី រាយការណ៍ បាននិយាយថា ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានផ្អាកគ្រប់សកម្មភាពទាំងអស់ ដែលស្ថិតក្រោមកិច្ច ពិភាក្សាសេដ្ឋកិច្ចយុទ្ធសាស្ត្រ ចិន-អូស្ត្រាលី ហើយនេះគឺជារឿងរ៉ាវដ៏ថ្មីបំផុត សម្រាប់ចំណងមិត្តភាពជាប់គាំងរវាងប្រទេសទាំងពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយស្តីពីការ សម្រេចចិត្តនោះ គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន បាននិយាយថា “នាពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីខ្លះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសឲ្យដឹងពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៩នាក់បន្ថែមទៀត នៅស្រុកចំការលើ កងមាស និងស្រីសន្ធរ នាថ្ងៃទី៦ ឧសភា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត នៅថ្ងៃទី៧ ឧសភានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៩នាក់នោះ មាននៅស្រុកចំការលើ ២នាក់ ស្រុកកងមាស...
ភ្នំពេញ៖ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP បានផ្ញើសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ប្រកបដោយការ វាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចូលរួមថ្លែង សុន្ទរកថាពិសេស ក្នុងសន្និបាតប្រចាំ ឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក...