ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំដាក់ផែនការ បង្កើតព្រឹត្តិការណ៍ សង្ក្រាន្តស្វាយរៀង

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ខែមីនាឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំរៀបចំពិធីសង្ក្រាន្តស្វាយរៀង  ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ គ.ស ២០២៣ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី មន្ទីរជុំវិញខេត្ត អាជ្ញាធរនិងកងកម្លាំងទាំងបីប្រភេទ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធ ជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារសង្ក្រាន្តស្វាយរៀងជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុង ការសហការអនុវត្តតួនាទីភារកិច្ច ឱ្យឲ្យបានល្អប្រសើររវាងរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លើការរៀបចំចាត់ចែងផែនការ លម្អិតគ្រប់ផ្នែកនៃកម្មវិធី និងតំបន់នីមួយៗ ជាពិសេសផែនការការពារសន្តិសុខសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងថ្ងៃប្រារព្ធពិធី។

លោកបានបន្ថែមថា ក្រុមការងារត្រូវលើកគម្រោងចំណាយនៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីឱ្យកម្មវិធីសង្ក្រាន្ត ស្វាយរៀង ឆ្នាំ២០២៣នេះ ប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក និងបង្កភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ បានទស្សនា និងមកលេងកម្សាន្តប្រកបដោយសន្តិសុខ សុវត្ថិភាពល្អប្រសើរផងដែរ ៕

To Top