កោះកុង : សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយខេត្តកោះកុង បានអញ្ជើញចូលរួម អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៤១ទិវាជ័យជំនះ ៧មករា នៅសាលាខេត្តនៅថ្ងៃទី១៧ខែមករាឆ្នាំ២០២០ នៅសណ្ឋាគារស៊ឹនឹង ។ សម្តេចពិជ័យបានថ្លែងថា ថ្ងៃ៧ មករា ឆ្នាំ...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងរថយន្តនិងម៉ូតូ នៅចំណុចផ្លូវបំបែកជា៤ បណ្តាលឲ្យ យុវជនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ផងដែរ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១០យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះនៅលើកំណាត់ផ្លូវលេខ១៩៣ កែងនិងផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។...
បរទេស ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានអនុម័តកិច្ចព្រមព្រៀងជំនួញថ្មី សម្រាប់សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ប្រគល់ឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ នូវភាពជោគជ័យលើគោលនយោបាយ។ សមាជិកព្រឹទ្ធសភាបានអនុម័តកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-កាណាដា-ម៉ិកស៊ិក ហៅកាត់ថា USMCA ដោយសម្លេងឆ្នោត៨៩ទល់នឹង១០សម្លេង និងបញ្ជូនកិច្ចព្រមព្រៀងជំនួញថ្មីនោះទៅតុលោក ត្រាំ សម្រាប់ការអនុម័តយល់ព្រម ហើយក្រោយលោកចុះហត្ថលេខាហើយនោះ កិច្ចព្រមព្រៀងនេះ...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិក កំពុងតែច្របាច់ដាក់គំនាបអង្គការ សហប្រជាជាតិ តាមរយៈការមិនផ្តល់ចំណែកថវិកា ប្រចាំមួយរបស់ខ្លួន។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតគ្រប់គ្រងដោយទីក្រុងព្យុងយ៉ាង មានឈ្មោះ Minju Choson...
ភ្នំពេញ ៖ ប្រជានេសាទបានប្រទះ ឃើញសាកសពសត្វដំរី១ក្បាល បានងាប់នៅក្នុងទឹកក្នុងអូរលាវ ព្រំប្រទល់រវាង ខេត្តរតនគិរី និងមណ្ឌលគិរី ដោយមិនទាន់ដឹងមូលហេតុ និងមានសភាពស្អុយរលួយទៅហើយ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា «បើតាមការសាកសួរពីអ្នកភូមិ បានរៀបរាប់ថា ប្រហែលជាង១០ថ្ងៃមុនមានដំរីប្រមាណពី ២០ ទៅ៣០ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ...
ភ្នំពេញ ៖ នគរបាលប៉ុស្ត៍ភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀនជិតកន្លះគីឡូក្រាម នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពឹង គឹមហ័ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ខែមករា ឆ្នាំ២០២០...
បរទេស៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក ឈ្មោះ Lockheed Martin នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានទទួល កំណែប្រែកុងត្រាថ្មី មានទំហំទឹកប្រាក់ ៣២,៩លានដុល្លារ ដើម្បីឲ្យក្រុមហ៊ុនផ្គត់ផ្គង់ការ ដឹកជញ្ជូនសម្រាប់កម្ម វិធីយន្តហោះចម្បាំង F-16 របស់កោះតៃវ៉ាន់ ។ កុងត្រាលក់សម្ភារៈយោធាឲ្យបរទេស បានធ្វើការកែប្រែកិច្ចព្រមព្រៀងមួយ ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៤ ដើម្បីធ្វើការផ្គត់ផ្គង់ឲ្យរដ្ឋាភិបាលនៃកោះតៃវ៉ាន់...
ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកពីការ ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APPF នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយសុវត្ថិភាព និងជោគជ័យ ។ APPF បានដំណើរការកិច្ចប្រជុំ របស់ខ្លួន ក្រោមមូលបទ...
ភ្នំពេញ៖ បុរសម្នាក់ បើកម៉ូតូសណ្តោយរ៉ឺម៉ក បុករថន្តធុនធំ បណ្តាលឲ្យស្លាប់ នៅកន្លែងកើកតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២០ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កែវ រតនា ភេទប្រុស...