 
													 
																											ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌ ឲ្យ៣កងវរសេនាតូច ទើបបង្កើតថ្មី ចំណុះបញ្ជាការដ្ឋាន កាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ៕
 
													 
																											ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ស្លាប់ និងជាសះស្បើយដោយសារជំងឺកូវីដ១៩ថ្មីទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕
 
													 
																											កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នេះ បានដឹកនាំមន្ត្រីរាជការក្នុងខេត្ត ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ឬដូសជម្រុញ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ។ សូមអានការជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម ខាងក្រោមនេះ ៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងជូនដល់ឯកឧត្តម...
 
													 
																											បរទេស ៖ ជនបរទេសចំនួន៣នាក់ ដែលបានប្រយុទ្ធ ដើម្បីកងកម្លាំង អ៊ុយក្រែន បានប្រកែកមិនទទួលទោស ចំពោះការចោទប្រកាន់មួយចំនួន នៅក្នុងតុលាការទីក្រុង Donetsk កាលពីថ្ងៃពុធ។ ជនជាតិអង់គ្លេស២ នាក់ គឺ Shaun Pinner និង Aiden Aslin និងពលរដ្ឋម៉ារ៉ុកម្នាក់ឈ្មោះ Ibrahim Saadoun...
 
													 
																											ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៤បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ១៥,៨លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូបគ្រប់ប្រភេទ ព្រមទាំងអាចបង្កើតការងារជិត ៦ពាន់កន្លែង ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៩ មិថុនានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១....
 
													 
																											ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវការពារការចម្លង នៃជំងឺពងបែក ដៃ ជើង និងក្នុងមាត់ ក្រោយរកឃើញកើតលើ កុមារនៅតាមបណ្ដាល ខេត្តមួយចំនួន។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ជំងឺពងបែកនៅ ដៃ ជើង និងក្នុងមាត់...
 
													 
																											បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសតួកគី បានសម្រេចចិត្ត ក្នុងការបញ្ជូន ជនភៀសខ្លួនអាហ្គានីស្ថាន ប្រមាណជា១៨ ២៥៦នាក់ ទៅកាន់ប្រទេសកំណើតវិញ ហើយគិតចាប់ តាំងតែពីពេលដែលជើងហោះហើរ រវាងប្រទេសទាំងពីរ បានដំណើរការឡើងវិញ ។ យោងតាមការបញ្ជាក់ ដោយក្រសួងមហាផ្ទៃ នៃប្រទេស តួកគី...
 
													 
																											បរទេស ៖ អធិកាបតី អាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីនៃប្រទេស អ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធ ម្សិលមិញបានឈាន ទៅដល់ការព្រមព្រៀងគ្នាមួយ លើកិច្ចខិតខំប្រឹងប្រែង ក្នុងការអាចនាំចេញ គ្រាប់ធញ្ញជាតិ ពីប្រទេសអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។ នៅក្នុងជំនួបពិភាក្សាគ្នាមួយ តាមទូរស័ព្ទដែលធ្វើឡើង ដោយមេដឹកនាំទាំងពីរពួកគេ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា...
 
													 
																											បរទេស ៖ យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា ប្រទេសអ៊ុយក្រែន នឹងធ្វើការនាំចេញគ្រាប់ ធញ្ញជាតិជាធម្មតាឡើងវិញ ប្រសិនបើសន្តិសុខ របស់ខ្លួនត្រូវបានធានាជាមុនសិន។ ថ្លែងទៅកាន់បណ្តាញសារព័ត៌មានជាតិ លោក Alexey Danilov មន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ បានលើកឡើងសាជាថ្មី នូវលក្ខណ្ឌ ដែលក្រសួងការបរទេស ក៏ធ្លាប់បានលើកឡើង មកហើយដែរថា...
 
													 
																											ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសទី៣ សម្តេចតេជោ បានបញ្ហាញ ការយល់ឃើញ ជុំវិញបញ្ហាកើតឡើង នៃការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិ កម្ពុជា-ឥណ្ឌា កាលពីរាត្រ៨ មិថុនា ដែលទាមទារឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ធ្វើការពន្យល់គ្រប់គ្រាន់ ជាងលើលិខិតសុំទោសកម្ពុជា អំពីកំហុសឆ្គង លើក្រុមកីឡាករជម្រើសជាតិ កម្ពុជា និងទង់ជាតិកម្ពុជា...