ព័ត៌មានអន្តរជាតិ

Wagner Group ៖ យន្តហោះ F-16 នឹងគ្មានប្រយោជន៍ទេ បើប្រើនៅអ៊ុយក្រែន

បរទេស ៖ ក្រុមអ្នកជំនាញខាងអាវុធ របស់ក្រុមហ៊ុន យោធា ឯកជនរបស់រុស្សី Wagner Group បានលើកឡើងថាខណៈដែលអ៊ុយក្រែន កំពុងព្យាយាមស្វែង រកកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ដើម្បីផ្គត់ផ្គង់អាវុធ ពីលោកខាងលិច នោះវា នឹងត្រូវការពេលវេលាយ៉ាងច្រើនដើម្បីអាចប្រើប្រាស់ អាវុធទាំងនោះបានដែលរួមមានទាំង យន្តហោះចម្បាំង F-16 ជាដើម ។

ថ្លែងទៅកាន់ RT កាលពីថ្ងៃពុធម្សិលមិញនេះ អ្នកជំនាញបើកយន្តហោះម្នាក់របស់ Wagner បានលើកឡើងថា លទ្ធភាពនៃការបញ្ជូនយន្តហោះចម្បាំង របស់លោកខាងលិចមកកាន់ ប្រទេសអ៊ុយក្រែនគឺ ពិតជាមានពីព្រោះថា រដ្ឋាភិបាលក្រុងគៀវ នៅតែបន្តធ្វើការស្នើសុំអាមេរិក និងសម្ព័ន្ធណាតូនៅឡើយ ចំពោះអាវុធប្រភេទនេះ ។

ទោះបីជាយ៉ាងណាក្តី អ្នកជំនាញ របស់ Wagner បានធ្វើការកត់សំគាល់ថា វានឹងអាចបង្កបញ្ហាជាច្រើនរួម ទាំងការបង្កើនមជ្ឈមណ្ឌល ជួសជុលយន្តហោះឡើង ទៅរហូតដល់កិច្ចការងារផ្លាស់ប្តូរគ្រឿង បន្លាស់ចំពោះយន្តហោះចម្បាំង ដែលមាន តម្លៃថ្លៃដូចជា F-26 បែបនេះហើយនិយាយជារួម ទៅការប្រើប្រាស់យន្តហោះចម្បាំងនេះ នៅអ៊ុយក្រែនគឺមិនទទួលបានផល ប្រយោជន៍នោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top