ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ ឥណទានសម្បទានចំនួន ២៥ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់ ការឆ្លើយតបបន្ទាន់ ទៅនឹងវិបត្តិកូវីដ-១៩ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចំអក និងផ្ដាំផ្ញើរទៅកាន់ក្រុមប្រឆាំងថា បើចង់ធ្វើសត្រូវជាមួយលុយ ធ្វើតែពួកគ្នាអ្នកឯងទៅ កុំមកបបួលសម្តេច គឺសម្ដេចមិនធ្វើជាមួយទេ ។ ការថ្លែងរបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ពីមាន ក្រុមប្រឆាំងបានបង្ហោះសារលើហ្វេសប៊ុកថា គណបក្ស ប្រជាជនកម្ពុជា ពេលមានទឹកជំនន់ក៏ដើររៃលុយ បាក់អគារក៏រៃលុយ កូវីដក៏រៃលុយ ។...
បរទេស ៖ ប្រេសិតស្តីទី ប្រចាំនៅប្រទេសលីប៊ី របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធនេះថា លោកស្រីមានសុទិដ្ឋិនិយមថា កិច្ចពិភាក្សាគ្នាកំពុងតែប្រព្រឹត្តទៅរវាងភាគីសង្គ្រាម នឹងនាំទៅរកបទឈប់បាញ់គ្នាយូរអង្វែងមួយ ក្រោយភាគីសង្គ្រាម ក្នុងប្រទេសនោះ បានព្រមព្រៀងគ្នាបើកជាថ្មី នូវផ្លូវគោកនិងផ្លូវអាកាស នៅទូទាំងសមរភូមិជួរមុខ។ ថ្លែងនៅពាក់កណ្ដាលកិច្ចពិភាក្សាគ្នា មានរយៈពេលមួយសប្ដាហ៍នោះ លោកស្រី Stephanie Williams បានមាន ប្រសាសន៍ថា ភាគីនានាក៏បានព្រមព្រៀងគ្នា...
បរទេស៖ កាសែត Global Times ដែលឧបត្ថម្ភថវិកា ដោយរដ្ឋរបស់ចិនបានបង្ហោះវីដេអូ ទាក់ទងនឹងកងទ័ព រំដោះប្រជាជនចិន (PLA) កាលពីថ្ងៃអង្គារដោយអះអាងថា ទាហានការពារព្រំដែន ត្រូវបានចូលរួមនៅក្នុងការគាំទ្រ ខាងភ័ស្តុភារនៅជិតបន្ទាត់ នៃការគ្រប់គ្រងជាក់ស្តែង ប៉ុន្តែដោយមិនភ្ជាប់ វាទៅនឹងភាពតានតឹងព្រំដែន ដែលកំពុងកើតមានជាមួយកងទ័ពឥណ្ឌានៅតំបន់ Ladakh ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា គ្រោះបាក់ដីកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១១នាក់ ។ លោក Iriansyah ប្រធានអង្គភាពសង្គ្រោះបន្ទាន់ចំណុះឲ្យទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រាប់ដល់ស៊ីនហួ កាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះបាក់ដីបានកើតឡើង នៅឯអណ្តូងរ៉ែមួយកន្លែង នៅខេត្តស៊ូម៉ាត្រា ខាងត្បូង ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បណ្តាលឲ្យស្លាប់ក្រុមកម្មករចំនួន១១នាក់ ។...
បរទេស៖ តុលាការព្រហ្មទណ្ឌនៅថ្ងៃពុធនេះ បានដកបទបញ្ជារបស់ខ្លួន សម្រាប់ការបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេតទាំងអស់ នៃប្រព័ន្ធផ្សព្វផ្សាយចំនួន ៤ និងចលនាប្រឆាំងនឹងរដ្ឋាភិបាល រួមទាំងទូរទស្សន៍អនឡាញ VoiceTV ផងដែរ ដោយនិយាយថា មានតែមាតិកាខុសច្បាប់ប៉ុណ្ណោះ ដែលគួរតែត្រូវបានរារាំង មិនមែនវេទិកាទាំងនេះ នោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០...
បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆា បានលើកឡើងថាលោកបានត្រៀមដកស្ថានភាពអាសន្ន ដែលបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីបង្ក្រាបបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយនិស្សិតថាជាការបង្ហាញពីជំនឿល្អហើយមិនមានអំពើហឹង្សាទៀតនោះទេ។ ប៉ុន្តែតំណាងក្រុមអ្នកតវ៉ាប្រមាណ ១០.០០០ នាក់ដែលធ្វើបាតុកម្មនៅពេលល្ងាចបានផ្តល់ឱ្យលោកប្រាយុទ្ធរយៈពេល ៣ ថ្ងៃដើម្បីលាលែងពីតំណែងបើមិនដូច្នេះទេពួកគេ នឹងត្រឡប់មកតាមដងផ្លូវវិញ បន្ទាប់មកពួកគេក៏បានបែកខ្ញែកគ្នាវិញ។ ថ្លែងនៅដើមសុន្ទរកថាទូទាំងប្រទេស តាមទូរទស្សន៍ដែលបានចាក់ផ្សាយលោកប្រាយុទ្ធ បានជំរុញឱ្យក្រុមបាតុករស្វែង រកដំណោះស្រាយចំពោះបណ្តឹងតវ៉ា របស់ពួកគេតាមរយៈបណ្តាញសភា និងការអត់ធ្មត់ ។ នៅក្នុងនោះដែរលោកបានលើកឡើងថា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជា ឱ្យខណ្ឌទំាង១៤ បង្កើនការការពារ ឱ្យបានម៉ឺងម៉ាត់ សម្រាប់ថ្ងៃទី២៣ ខែតុលាស្អែកនេះ ដើម្បីធានាបានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។ លោក ឃួង...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថារដ្ឋាភិបាល របស់លោកបានត្រៀមដកវិធានការ បន្ទាន់ ដែលបានហាមឃាត់ការប្រមូលផ្តុំគ្នាធំ ៗ នៅក្នុងរាជធានី ប្រសិនបើការតវ៉ាកាន់តែច្រើនឡើង ៗ ទាមទារឱ្យមានការធ្វើកំណែទម្រង់ ដើម្បីទម្លាក់និងរាជាធិបតេយ្យ របស់លោក នៅតែរក្សាដោយសន្តិវិធីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា សមាគមមីក្រូហរិញ្ញវត្ថុ ព្រមទទួលយកសំណើ របស់សម្ដេច ក្នុងការអាធ្យាស្រ័យជាមួយ ប្រជាពលរដ្ឋដែលទទួលរងផល ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា...