ព័ត៌មានអន្តរជាតិ

លោក ពូទីន ចុះ​ហត្ថលេខា​លើ ​ក្រឹត្យ​ទទួល​ស្គាល់​ឯករាជ្យ​ភាព ​នៃ​តំបន់​អ៊ុយក្រែន​ចំនួន ២

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យនានា ដើម្បីទទួលស្គាល់ឯករាជ្យភាព នៃតំបន់ភាគខាងត្បូង ចំនួនពីរ ដែលជាផ្នែកមួយ របស់អ៊ុយក្រែនគ្រប់គ្រង ដោយប្រទេសរុស្ស៊ី នៅក្នុងចលនាមួយ ដែលត្រូវបានគេមើលឃើញថា ជាការកើនឡើង នៃសង្រ្គាមរយៈពេល ៧ខែរបស់ទីក្រុងម៉ូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។

ជាមួយនឹងក្រឹត្យស្តីពីតំបន់ Zaporizhzhia និង Kherson បានចូលជាធរមានភ្លាមៗ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកពូទីនកំពុងរៀបចំ ចុះហត្ថលេខាលើសន្ធិសញ្ញាមួយ នៅពេលក្រោយ ពោល គឺនៅថ្ងៃសុក្រនេះ ដែលនឹងដាក់បញ្ចូលជាផ្លូវការ ជាមួយនឹងតំបន់កាន់កាប់ពីរ នៅភាគខាងកើតអ៊ុយក្រែន ។

ការបោះឆ្នោតនៅក្នុងអ្វី ដែលមន្ត្រីលោកខាងលិច បានឲ្យដឹងថា ការធ្វើប្រជាមតិក្លែងក្លាយ ដែលត្រូវប្រើជាលេស សម្រាប់ការបញ្ចូលរុស្ស៊ី បានកើតឡើងនៅតំបន់ Zaporizhzhia និង Kherson ក៏ដូចជាតំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន។

អ៊ុយក្រែន បានថ្កោលទោស ការបោះឆ្នោត ខណៈដែលមេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំងប្រាំពីរ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្តេជ្ញាថាពួកគេនឹង “មិនទទួលស្គាល់” ការធ្វើប្រជាមតិ ឬការបញ្ចូលឧបសម្ព័ន្ធ ខាងលើនេះឡើយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងយនៅលើ បណ្ដាញ Twitter ថា ការបោះឆ្នោតប្រជាមតិ “មិនអាចត្រូវបានគេហៅថា ជាការបញ្ចេញមតិពិតប្រាកដ នៃឆន្ទៈដ៏ពេញនិយមនោះទេ” ហើយថា ការបញ្ចូលទឹកដីរបស់រដ្ឋ ដោយរដ្ឋមួយផ្សេងទៀត ដោយផ្អែកលើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង គឺរំលោភលើធម្មនុញ្ញ អង្គការសហប្រជាជាតិ។

ប្រជាប្រិយភាពរបស់លោក ពូទីន បានធ្លាក់ ចុះចាប់តាំងពីទីក្រុងមូស្គូ បានសម្រេចចិត្តពង្រាងជនស៊ីវិលចូលទៅក្នុងយោធា ចំពេលមានវិបត្តិ ដែលរងទុក្ខដោយកងកម្លាំង រុស្ស៊ីនៅអ៊ុយក្រែន។ ប្រជាជនមួយចំនួនធំបាន និងកំពុងភៀសខ្លួនចេញពីប្រទេស ដើម្បីគេចពីការចុះ ចូលធ្វើជាទាហានខាងលើនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top