បរទេស៖ វេជ្ជបណ្ឌិតកំពូលអាមេរិក គឺលោក Jerome Adams បានចេញសេចក្តីប្រកាសដែលប្រហែលជាមានការព្រមានដ៏ធ្ងន់ធ្ងរបំផុតនៅចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។ លោកក៏បានព្យាករណ៍ចំនួនអ្នកកើតជំងឺនេះទៅលើជនជាតិអាមេរិកនៅសប្តាហ៍ខាងមុខនេះ នឹងជាចំនួនសោកនាដកម្មជាប្រវត្តិសាស្ត្រថ្មី ដែលមានលក្ខណៈជាតិសាសន៍ដូចជាការ វាយប្រហារ Pearl Harbor (ការវាយប្រហារដោយការភ្ញាក់ផ្អើលរបស់ជប៉ុនទៅលើមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងការដំឡើងមូលដ្ឋានយោធាផ្សេងទៀតនៅថ្ងៃទី ៧ ខែធ្នូឆ្នាំ ១៩៤១ នៅកោះហាវៃ, ការបរាជ័យគួរឱ្យកត់សម្គាល់ដោយមិនបានរំពឹងទុក) និងការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា។ យោងតាមវែបសាយ...
បរទេស ៖ ស្របពេលការផ្ទុះឆ្លង នៃមេរោគកូរ៉ូណា មានការកើនខ្លាំងឡើង នៅទូទាំងពិភពលោក អត្រា នៃចំនួនអ្នកស្លាប់ បានធ្លាក់ចុះជាខ្លាំង ដ៏គួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសអឺរ៉ុបទាំង៣ ដែលរងការវាយប្រហារខ្លាំងក្លាបំផុត នៅតំបន់អឺរ៉ុប គឺប្រទេសអ៊ីតាលី អេស្ប៉ាញ់ និងបារាំង ។ នៅក្នុងចំណោមករណីស្លាប់ចំនួន៦៩.៣៤៦ករណី បណ្ដាលពីការផ្ទុះឆ្លងនៃវីរុសកូវីដ១៩នោះ ប្រទេសអ៊ីតាលីស្ថិតនៅលើកំពូលតារាង ដោយមានករណីស្លាប់ចំនួន១៥.៨៨៧ អេស្ប៉ាញជាប់លំដាប់ទីពីរ...
បរទេស ៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសរុស្ស៊ី នឹងបញ្ជូនយន្ត ហោះយោធា១១គ្រឿង ដឹកគ្រឿងបរិក្ខារ ពេទ្យទៅឲ្យប្រទេសស៊ែប៊ី ដើម្បីប្រយុទ្ធនឹងការឆ្លងរីករាលដាល នៃវីរុសកូរ៉ូណា ។ ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃ បន្ទាប់ពីវិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic...
ភ្នំពេញ ៖ ស្របពេលដែលកម្ពុជា កំពុងតែមានការរីករាលដាលខ្លាំង ពីវីរុសកូវីដ១៩នោះ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា បានបន្តអំពាវនាវ ក៏ដូចជារំលឹក ដល់ប្រជាពលរដ្ឋបន្ត ធ្វើអនាម័យឱ្យបានល្អ ដើម្បីបញ្ជៀសទប់ស្កាត់ប្រឆាំងជាមួយនឹងវីរុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាយការណ៍ជាបន្ទាន់ បើសង្ស័យថាមានឆ្លងកូវីដ១៩ ដោយសហការជាមួយមន្ទីរពេទ្យ នៅទូទាំងរាជធានី-ខេត្ត។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែមីនា...
បរទេស ៖ មន្ត្រីសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានសម្តែងក្តីព្រួយបារម្ភចំពោះអ្នកទោស អ៊ីរ៉ង់ ក្រោយមានសេចក្តី រាយការណ៍ អំពីភាពចលាចល នៅបរិវេណពន្ធនាគារ ដែលកើតឡើងដោយសារតែការព្រួយបារម្ភ អំពីការផ្ទុះឆ្លងនៃកូវីដ១៩ ក្នុងប្រទេសនានា ដែលរួមទាំងអ៊ីរ៉ង់ផងដែរ ដែលជាប្រទេស មួយរង់ផលប៉ះពាល់ដ៏ខ្លាំងបំផុតមួយ នៅលើពិភពលោក។ មន្ត្រីនាំពាក្យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លោក Rupert...
បរទេស ៖ មន្ត្រីទ័ពជើងទឹកជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅក្នុងសប្ដាហ៍នេះថា ទ័ពជើងទឹក នឹងផ្តល់កុងត្រាខ្លះៗ ឲ្យលឿនជាងការគ្រោងទុក នៅក្នុងដំណើរការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ផលប៉ះពាល់ បណ្ដាលមកពីការផ្ទុះឆ្លង នៃជម្ងឺកូវីដ១៩ លើឧស្សាហកម្មការពារជាតិ។ លោក James Geurts ជាអនុលេខាធិការទ័ពជើងទឹក ទទួលបន្ទុកផ្នែកស្រាវជ្រាវ អភិវឌ្ឍន៍និងទិញសម្ភារៈផ្នែកជើងទឹក បាននិយាយប្រាប់អ្នកសារព័ត៌មានថា ទ័ពជើងទឹកកំពុងតែគ្រោង លើការផ្តល់កុងត្រានានា...
បរទេស ៖ ក្រសួងការបរទេស របស់ទីក្រុងប៉េកាំង តាមសេចក្តីរាយការណ៍ កំពុងតែផ្តល់ការណែ នាំឲ្យមន្ត្រីការទូតបរទេស ឲ្យផ្អាកធ្វើដំណើរមកកាន់ប្រទេសចិន ក្រោយមួយសប្ដាហ៍បន្ទាប់ ពីចេញបម្រាមហាមមិន ឲ្យជនជាតិបរទេសទាំងអស់ មិនឲ្យចូលមកក្នុងប្រទេសចិន។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយនៅថ្ងៃសុក្រនេះ នៅក្នុងសន្និសីទកាសែតមួយថា អាទិភាពរបស់ប្រទេសចិន គឺស្ថិតនៅក្នុងការទប់ស្កាត់ការនាំចូលវីរុសកូរ៉ូណាឲ្យត្រឡប់មកក្នុងប្រទេសវិញ និងបិទរលកទីពីរ នៃជម្ងឺឆ្លងនេះ។...
បរទេស ៖ ទូរទស្សន៍BBC នៅថ្ងៃសុក្រទី៣ ខែមេសានេះបានឲ្យដឹងថា សហភាពអ៊ឺរ៉ុប ដែលត្រូវបានហៅកាត់ថា EU (European Union) បានត្រៀមធ្វើការសកម្មភាពដ៏ធំមួយ ដើម្បីជួយដល់ពលរដ្ឋនៅតំបន់អ៊ឺរ៉ុប ដែលបានបាត់បង់ការងារ និងប្រាក់ចំណូល ដោយសារតែវិរុសកូរ៉ូណា។ កាលពីថ្ងៃព្រហស្បតិ៍នេះ EUបានប្រកាសថា ខ្លួនបានដាក់សំណើរជាកញ្ចប់ ប្រាក់ប្រមាណជា១០០ពាន់លានអ៊ឺរ៉ូ ឬប្រមាណជា១០៩ពាន់លានដុល្លាររួចហើយ សម្រាប់ដំណាក់កាលដំបូង ដែលប្រាក់ទាំងនោះ...
ភ្នំពេញ៖ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៦៩ ឆ្នាំ ឈានចូល...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា សារជីវកម្មប្រេងជាតិរបស់ប្រទេសលីប៊ី (NOC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ការបិទការនាំប្រេងចេញនៅក្នុងតំបន់ភាគខាងកើតប្រទេស បានបង្កឲ្យខាតបង់បា្រក់ជិត៣.៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ក្រុមហ៊ុនប្រេងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថា “ការបង្ខំ និងរិតបន្តឹងខុសច្បាប់នៃផលិតកម្ម បានបង្ហាញឲ្យឃើញ អំពីការខាតបង់ផ្នែកហិរញ្ញវត្ថុ លើសពី៣.៨៩៣,២១៣,៤៦៦ដុល្លារ គិតចាប់តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។...