កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញឲ្សមត្ថកិច្ចកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន សហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ បង្រាបបទល្មើស គ្រឿងញៀនឲ្យមានប្រសិទ្ធភាពក្នុងមូលដ្ឋានរបស់ខ្លួន ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ទោះបីជាសម្តេច បានចាក់ចេញពីតំណែង ជានាយករដ្ឋមន្រ្តី នាពេលអនាគត់ក៏ដោយ ក៏សម្តេចនៅតែមានសិទ្ធិ ក្នុងការត្រួតពិនិត្យ រាល់សកម្មភាពនានា របស់នាយករដ្ឋមន្រ្តី និងបណ្តារដ្ឋមន្រ្តីទាំងអស់ផងដែរ ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋព្រមស្ម័គ្រចិត្ត ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក នាថ្ងៃ១៣...
ភ្នំពេញ ៖ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលកំពុងដំណើរការសាងសង់ថ្មី ស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប សម្រេចបានប្រមាណជាង៤០% គិតមកត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ។ នេះបើតាមការចេញផ្សាយរបស់ AKP ក្នុងឱកាសលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា ដឹកនាំក្រុមការងារធ្វើទស្សនកិច្ច និង...
ស្វាយរៀង ៖ លោកស្រីហ៊ឹម ម៉ាលី ក្រុមការងារ ថ្នាក់កណ្ដាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដល់វត្តចំនួន ៧ នៅក្នុងស្រុករំដួល ក្នុងឱកាសវេនទីបី នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសង្គ្រោះជនរងគ្រោះ ព្រមទាំងរកជនល្មើស មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ដោយគ្មានការលើកលែង។ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈចំណាមួយច្បាប់ លើរបាយការណ៍របស់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីស្ថានភាព និងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា មានអ្នកប៉ុនប៉ង់រំលាយអង្គរក្ស របស់សម្តេចដែលមានន័យថា ពួកគេក៏បានប៉ុនប៉ង់ធ្វើរដ្ឋប្រហារ ឬសម្លាប់សម្តេចដែរ ប៉ុន្តែសម្តេចក៏ព្រមានទៅវិញថា កុំសង្ឃឹមឲ្យសោះ ព្រោះកងកំលាំងប្រដាប់ អាវុធបានត្រៀមជានិច្ច ក្នុងការកម្ចាត់អ្នកដែលមានបំណងចង់ផ្តួលរំលំ ឬធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាលក្នុងតំណែង ។ ការបញ្ជាក់របស់សម្តេចតេជោនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ ស្ម័គ្រចិត្តរើលំនៅឋាន...
ភ្នំពេញ ៖ ស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ បានប្រកាសជាផ្លូវការ នៃព្រឹត្តិការណ៍ បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ដើម្បីកីឡាករគុនខ្មែរ ឆ្នើមក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES...
ភ្នំពេញ :កងទ័ពកម្ពុជា វៀតណាម ឡាវ បាននិងកំពុងធ្វើលំហាត់ សង្គ្រោះគ្រោះមហន្តរាយ បណ្តាលមកពីគ្រោះធម្មជាតិ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។ តាមរយៈ គេហទំព័រ ហ្វេសប៊ុក របស់នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងថា កម្លាំងចូលរួម...
ភ្នំពេញ :នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ឱ្យ ផ្អាកដំណើរការគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនគ្រប់ កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងទី១០-១២ ខែវិច្ឆិកា ដើម្បី កាត់បន្ថយការ ស្ទះចរាចរណ៍ សម្រាប់ប្រជាជន និងជួយសម្រួលដល់ក្បួន រថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...