បរទេស៖ យោងតាមការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ប្រទេសវៀតណាមបានប្រកាសអតិរេកពាណិជ្ជកម្មចំនួន ២០,៥៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៥នេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្ម ៣៥,៦ ពាន់លានដុល្លារជាមួយអឺរ៉ុប កើនឡើង 10.4% និង ២...
ភ្នំពេញ៖ ពលរដ្ឋខ្មែរ និងអតីតពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ជិត ២ពាន់នាក់ បានចូលរួម និងទទួលបាន ឱកាសការងារ ធ្វើបឋមតាមរយៈពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ កន្លងទៅ នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកនាំពាក្យដដែលរូបនេះបានលើកឡើងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា តាម នាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច ដែលមិនច្បាស់ថា ១១ចំណុចនេះ នៅកន្លែងណាខ្លះ? ដើម្បីងាយស្រួល កុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូន នូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៖ យោធាថៃ បានធ្វើសកម្មភាពបាញ់ ប្រហារបន្តរហូតឥតដាច់ ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃ បានប្រើប្រាស់ដ្រូនខ្នាតធំ...
ភ្នំពេញ៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ៖ យោធាថៃ បានធ្វើសកម្មភាព បាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរ ពេញមួយយប់ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ១២:៥៩នាទីរំលង អាធាត្រចូល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ...
ហ្គាហ្សា៖ មេដឹកនាំក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា លោក Khalil al-Hayya បានឲ្យដឹងថា ក្រុមនេះនឹងបោះបង់ចោលអាវុធរបស់ខ្លួន “ប្រសិនបើការកាន់កាប់ របស់អ៊ីស្រាអែល ត្រូវបានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានថ្លែងក្នុងអំឡុងពេលសម្ភាសន៍ជាមួយ Al Jazeera ថា “អាវុធរបស់យើងត្រូវបានផ្សារភ្ជាប់ទៅនឹងវត្តមាននៃការកាន់កាប់ និងការឈ្លានពាន ហើយប្រសិនបើការកាន់កាប់ ត្រូវបានបញ្ចប់ អាវុធនេះនឹងត្រូវប្រគល់ទៅឱ្យរដ្ឋវិញ”។ លោកបានបន្ថែមថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការវាយប្រហារយ៉ាង កំរោលរបស់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជា ថា «ជាឧក្រិដ្ឋកម្មសង្គ្រាម មានផែនការច្បាស់លាស់» ។ តាមរយៈសេចក្តីថ្កោលទោសរបស់ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត លើយោធា និងកម្លាំង...
ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឲ្យដឹងថា ការលើកលែងទោសដែលផ្តល់ឱ្យអតីតប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez បង្ហាញថា សង្គ្រាមប្រឆាំងគ្រឿងញៀនដែលប្រកាសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជារឿងគួរឲ្យអស់សំណើច។ លោក Hernandez ដែលត្រូវបានកាត់ទោសនៅសហរដ្ឋអាមេរិកឱ្យជាប់ពន្ធនាគារ ៤៥ ឆ្នាំពីបទជួញដូរគ្រឿងញៀន និងបទចោទប្រកាន់ផ្សេងៗទៀត ត្រូវបានដោះលែងនៅថ្ងៃចន្ទ បន្ទាប់ពីទទួលបានការលើកលែងទោស...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យោធាថៃ បើកការវាយប្រហារប្រដាប់អាវុធ មកលើកងកម្លាំង និងជនស៊ីវិលខ្មែរ។ ក្នុងនោះលោកបញ្ជាក់ថា តួលេខបឋមពីខេត្តឧត្តរមានជ័យ និង ព្រះវិហារ មានពលរដ្ឋស្លូតត្រង់ខ្មែរ ស្លាប់៤នាក់ និងរបួស៩នាក់ និងជនភៀសខ្លួន ជាច្រើនម៉ឺននាក់ ៕
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ប្រកាសថា កងកម្លាំងរបស់កម្ពុជា មិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជានិងថៃ ឡើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ...