កណ្ដាល ៖ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១០-១៦ ខែមិថុនា ឆ្នាំ២០២១ មានប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីទូទាំងស្រុកខ្សាច់កណ្តាល ចំនួន៣៥,៤៥៩នាក់ ក្នុងនោះ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចំនួន ២៥,៦៧០នាក់ ស្មើនឹង ៧២%។ តាមរយៈហ្វេសប៊ុក របស់ រដ្ឋបាលស្រុកខ្សាច់កណ្ដាល នាថ្ងៃទី១៧ មិថុនា នេះថា យុទ្ធនាការចាក់វ៉ាក់សាំង...
បន្ទាយមានជ័យ ៖ ពលរដ្ឋក្រីក្រ៩គ្រួសារ ដែលកំពុងជួបការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អំឡុងជម្ងឺកូវីត១៩ នៅឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយជា ថវិការ ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារះប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CNN បានផ្សព្វផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនានេះថា វិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា បានធ្លាក់ដុនដាប់កាន់តែខ្លាំង ដោយក្រុមបាតុករ នៅតែបន្តចេញធ្វើបាតុកម្ម និងកងកម្លាំងយោធា របស់របបសឹក នៅតែបង្ក្រាប យ៉ាងចាស់ដៃ ។ ប្រភពដដែលបានបន្តថា ក្រុមបាតុករ ដែលត្រូវបានបំពាក់ ដោយកាំភ្លើងច្នៃ ដំថ្ម...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង បញ្ឈប់ការចេញអាជ្ញា បណ្ណទេសចរណ៍ ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍ តាមផ្លូវគោក និងផ្លូវទឹករបស់ក្រសួង ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ៕
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឆ្លើយតបទៅភាគី អាមេរិកវិញថា បទល្មើសធនធានធម្មជាតិ ទ្រង់ទ្រាយធំ ក្នុងតំបន់ដែន ជម្រកសត្វព្រៃ ព្រៃឡង់ និងតំបន់ការពារធម្មជាតិ ផ្សេងទៀត លែងកើតមានទៀត ហើយ គឺមានតែបទល្មើស ទ្រង់ទ្រាយតូចៗប៉ុណ្ណោះ ។...
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ផ្ទះប្រជាពលរដ្ឋចំនួន ៥១ ក្នុងចំណោមភូមិទាំង ២៥ ក្នុងឃុំចំនួន ១២ នៃស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ០៥នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ ៤៦នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១១នាក់ (គិតត្រឹមថ្ងៃទី១៧មិថុនា ឆ្នាំ២០២១នេះ)។
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកំពុងត្រូវបានព្យាបាល នៅក្នុងករណីមានឈាមកក មិនធម្មតា បន្ទាប់ពីទទួលថ្នាំបង្ការជំងឺកូវីដ-១៩ AstraZeneca ហើយបានស្លាប់ កាលពីថ្ងៃពុធម្សិលមិញ ។ ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺកូរ៉េ (KDCA) បានប្រាប់អ្នកយកព័ត៌មានថា អ្នកជំងឺដែលត្រូវបានគេអះអាងថា ជាករណីឈាមកកទី ២ របស់ប្រទេសនេះ ក្នុងចំនោមអ្នកទទួលថ្នាំបង្ការ AstraZeneca បានស្លាប់នៅម៉ោងប្រហែល...
សេអ៊ូល ៖ ធនាគារកូរ៉េបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀង បន្តកិច្ចព្រមព្រៀងដោះដូរ រូបិយប័ណ្ណចំនួន ៦០ ពាន់លានដុល្លារ របស់ខ្លួនក្នុងរយៈពេល ៣ ខែទៀត រហូតដល់ថ្ងៃទី៣១ ខែធ្នូ ដែលត្រូវបាន ចុះហត្ថលេខា ដើម្បីជួយបន្ធូរបន្ថយ ភាពមិនច្បាស់លាស់ នៃទីផ្សារ ដែលបណ្តាលមក ពីជំងឺរាតត្បាតកូវីដ-១៩...
ម៉ូស្គូ ៖ យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ Tu-160 របស់រុស្ស៊ី ២គ្រឿងបានហោះលើដែនទឹក អព្យាក្រឹត នៃសមុទ្របាល់ទិក កាលពីថ្ងៃអង្គារភ្លាមៗ បន្ទាប់ពីអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបញ្ចប់កិច្ចប្រជុំកំពូល មួយនៅទីក្រុងប្រ៊ុចសែល ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ការហោះហើរ របស់របស់យន្ដហោះទម្លាក់គ្រាប់បែក យុទ្ធសាស្រ្តទាំង ២គ្រឿងខាងលើនេះ...