នយោបាយ

គ.ជ.ប ៖ ការសុំលាលែង ឬមរណភាព គណបក្សនយោបាយសាមី ត្រូវធ្វើលិខិជាបន្ទាន់មក គធ.ខប

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា បេក្ខជនលាលែង ឬទទួលមរណភាព ព្រមបាត់បង់សមាជិក ភាពីគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គណបក្សនយោបាយសាមី ត្រូវធ្វើលិខិត ជាបន្ទាន់មកគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។

យោងតាមសេចក្ដីណែនាំរបស់ គ.ជ.ប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា តាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) និងបទបញ្ជ និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ប.ន.ឃ.ស) ព្រមទាំងសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធី នៃការបំពេញបេក្ខជនបម្រុងបន្ថែម នៃគណបក្សនយោបាយ ដែលត្រូវទទួលបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់។

គ.ជ.ប បញ្ជាក់ទៀថា «ការសុំលាលែង ឬមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្ស នយោបាយ ត្រូវធ្វើឡើង តាមគណបក្សនយោបាយសាមី ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ ដោយគណបក្ស នយោបាយសាមី ត្រូវធ្វើលិខិតជូនដំណឹង ជាបន្ទាន់មកគណៈកម្មការរាជធានី-ខេត្តរៀបចំការ បោះឆ្នោត (គធ.ខប) ពាក់ព័ន្ធឲ្យបានមុនថ្ងៃ គធ.ខប ស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោតជា សមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់»។

គ.ជ.ប បន្ដថា ការសុំលាលែង ឬមរណភាព ឬបាត់បង់សមាជិកភាព ពីគណបក្សនយោបាយ ដែលមិន មានលិខិតជូនដំណឹង របស់គណបក្សនយោបាយសាមីនោះទេ គធ.ខប ត្រូវធ្វើលិខិតជូន ដំណឹងទៅគណបក្សនយោបាយសាមីវិញ ឲ្យបានជ្រាបពីករណីនេះ ៕

To Top