វ៉ាស៊ីនតោន ៖ តុលាការកំពូល សហរដ្ឋអាមេរិក នៅថ្ងៃសុក្រម្សិលមិញនេះ បានច្រានចោលបណ្តឹង ពីរដ្ឋតិចសាស់ ដែលគាំទ្រ ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងគោលបំណង ដើម្បីលុបចោលលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នៅក្នុងរដ្ឋសមរភូមិចំនួន៤ ។ តុលាការកំពូលបានឲ្យដឹងថា“ ញត្តិរបស់រដ្ឋតិចសាស់ សុំឈប់សម្រាក ដើម្បីដាក់ពាក្យបណ្តឹង ត្រូវបានបដិសេធ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំ ក្រុមការងារមន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យគម្រោងជួសជុលឡើងវិញ ផ្លូវក្រាលកៅស៊ូAC ចំនួន៣ខ្សែក្នុងក្រុងកំពង់ចាម ដែលមានប្រវែងជិត ៣,០០០ ម៉ែត្រ ។ លោក ណន សុខនី...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ការអនុវត្តនៅសហរដ្ឋអាមេរិក ស្តីពីសិទ្ធិមនុស្ស បានបង្ហាញដល់ពិភពលោកទាំងមូលនូវអ្វីដែលមើលឃើញថា “សៀវភៅសិក្សាសិទ្ធិមនុស្ស” ជាការលាក់ពុត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានលើកឡើងថា ប្រទេសចិន ជំទាស់ដាច់ខាត និងបដិសេធរាល់ប្រទេសណាមួយ ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ចិនក្រោមលេសនៃបញ្ហាសិទ្ធិមនុស្ស។ លោកស្រីហួ បានធ្វើការកត់សម្គាល់នៅឯសន្និសីទ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី៧០លាននាក់ គិតត្រឹមថ្ងៃសុក្រ ។ សាកលវិទ្យាល័យបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់៧០.០២៥.៥៣៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់សរុបកើនដល់១.៥៩០.៣២៣នាក់នៅទូទាំងពិភពលោក គិតត្រឹមម៉ោង៤និង២៨ល្ងាចម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង២៨នាទីម៉ោងសកល ។...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា អនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិកលោក Stephen Biegun បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ប្រទេសលោក ចំពោះការលុបបំបាត់អាវុធ នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។ លោក Stephen Biegun នៅពេលជួបជាមួយមន្រ្តី ជាន់ខ្ពស់កូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង លុបបំបាត់អាវុធនុយក្លេអ៊ែរ របស់ខ្លួន...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនឲ្យដឹងថា ទីក្រុងប៉េកាំង បើកចំហដើម្បីចាប់ផ្តើមទំនាក់ទំនង របស់ខ្លួនជាមួយសហរដ្ឋអាមេរិកឡើងវិញ ដោយប្រកាសថា ប្រទេសទាំងពីរកំពុងស្ថិត នៅក្នុងយុគសម័យប្រវត្តិសាស្ត្រ ដ៏សំខាន់មួយ បន្ទាប់ពីភាពតានតឹងកាន់តែកើនឡើង ។ នៅក្នុងសុន្ទរកថាវីដេអូមួយ នៅឯក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក – ចិន លោកវ៉ាង យី បានលើកឡើងថា គោលនយោបាយ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន ចាំបាច់ត្រូវវិលត្រឡប់ទៅរក“...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឆ្លើយតបទៅកាន់ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគោរពសិទ្ធិមនុស្ស ជាពិសេស យកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពជូនប្រជាជនទូទៅ ដោយមិនរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬអ្នកជាប់ពន្ធនាគារ ឡើយ ។ ការឆ្លើយតប របស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីអង្គការ លើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និង សម្ព័ន្ធខ្មែរជំរឿន...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០២០នេះ បានចេញសេចក្ដីជូន ដំណឹងមួយស្តីពីការបន្តផ្អាក ជាបណ្តោះអាសន្នការ ចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប:គ្រប់ប្រភេទ នៅទូទាំងប្រទេស ដើម្បីបង្ការនិងទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ។
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងបញ្ជូនប្រេសិតពិសេសទៅប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយ ដើម្បីរំលឹកខួបលើកទី៣០ នៃចំណងការទូតទ្វេភាគី និងស្វែងរកមធ្យោបាយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនង របស់ប្រទេសទាំងពីរ។ លោក Woo Yoon-keun អតីតសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ ដែលកាន់អំណាច ៣ អាណត្តិគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យ រយៈពេលមួយសប្តាហ៍ ក្នុងឋានៈជាប្រេសិតពិសេស របស់ប្រធានាធិបតីលោក មូន ជេអ៊ីន។...
បរទេស៖ នៅថ្ងៃទី ៩ ខែធ្នូចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងបង្អស់ ដែលបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ ដើម្បីការពារវីរុសកូវីដ ១៩ ។ វ៉ាក់សាំងការពារវីរុស ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនរួមគ្នា គឺ Pfizer របស់អាមេរិក និង BioNTech របស់អាល្លឺម៉ង់ បានបង្ហាញប្រសិទ្ធភាព ៩៥ ភាគរយ...