ព័ត៌មានអន្តរជាតិ

ក្រសួងហិរញ្ញវត្ថុថៃ ទម្លាក់ការព្យាករណ៍ កំណើនមកត្រឹម ៣,៥ភាគរយ សម្រាប់ឆ្នាំ២០២៣ ដោយសារការនាំចេញធ្លាក់ចុះ

ប្រភព ៖ Xinhua

បាងកក ៖ មន្ត្រីបានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានបន្ទាបការព្យាករកំណើន សេដ្ឋកិច្ចរបស់ប្រទេស សម្រាប់ឆ្នាំ២០២៣ មកត្រឹម ៣,៥ភាគរយ ពីការរំពឹងទុកពីមុន ៣,៥ ភាគរយ ដោយសារតែការធ្លាក់ចុះ នៃការនាំចេញ ។

លោក Pornchai Thiraveja អគ្គនាយក នៃការិយាល័យគោល នយោបាយសារពើពន្ធរបស់ក្រសួងបានឲ្យដឹងថា ការកែលម្អការប្រើប្រាស់ក្នុងស្រុក និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលជំរុញដោយការកើនឡើង នៃភ្ញៀវទេសចរចូលពីទីផ្សារអាស៊ី បន្តជំរុញកំណើនរបស់ប្រទេស។

លោក Pornchai បានប្រាប់សន្និសីទ សារព័ត៌មានមួយថា ក្រសួងបានរក្សាការព្យាកររបស់ខ្លួន អំពីការមកដល់នៃភ្ញៀវទេសចរបរទេសចំនួន ២៩,៥លាននាក់នៅឆ្នាំនេះ ប៉ុន្តែវាបានកាត់បន្ថយការចំណាយ របស់ភ្ញៀវទេសចរបរទេស ដែលរំពឹងទុកមកត្រឹម ១,២៥ ពាន់ពាន់លានបាតពី ១,៣ ពាន់ពាន់លានបាត ។

លោកបានលើកឡើងថា ការនាំចេញ ដែលជាកត្តាជំរុញ ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ០,៨ ភាគរយនៅឆ្នាំនេះ កើនឡើង ពីការព្យាករណ៍ធ្លាក់ចុះ ០,៥ ភាគរយ មុននេះ ដោយសារដៃគូពាណិជ្ជកម្មសំខាន់ៗ ត្រូវបានរងផលប៉ះពាល់ ដោយគោលនយោបាយរូបិយវត្ថុ កាន់តែតឹងរ៉ឹង ។

លោកបានកត់សម្គាល់ថា ក្រសួងក៏បានបន្ទាបការព្យាករណ៍អតិផរណាជាមធ្យមរបស់ខ្លួនមកត្រឹម ១,៧ ភាគរយនៅឆ្នាំនេះ ធៀបនឹង ២,៦ ភាគរយនៅក្នុងការព្យាករមុន ដោយសារតម្លៃថាមពលបានធូរស្រាលបន្តិចម្តងៗ ហើយវិធានការគាំទ្ររបស់រដ្ឋាភិបាលបានបន្ទន់សម្ពាធលើថ្លៃរស់នៅ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top