ភ្នំពេញ ៖ លោក កឹម សុខា នៅរសៀលថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០២០ បានជួបពិភាក្សាជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជានៅគេហដ្ឋាន លោកទូតផ្ទាល់ ក្នុងទីក្រុងភ្នំពេញ។ ក្នុងជំនួបនេះ ក្រៅពីសួរសុខទុក្ខ ភាគីទាំងក៏បានផ្លាស់ប្តូរទស្សនៈ និងព័ត៌មានជុំវិញស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេដ្ឋកិច្ច...
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមនាមជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា និងក្នុងព្រះរាជហឫទ័យ ទុកដាក់ខ្ពស់ពីសុខទុក្ខប្រជានុរាស្រ្ត បានព្រះរាជទានព្រះរាជ អំណោយផ្ទះ១ខ្នង តាមរយៈកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារ លោកតា សុំ សាន អាយុ ៦៨ឆ្នាំ ពិការដៃម្ខាង -ជើងម្ខាង...
បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសថៃ លោក Somsak Thepsutin បានចុះហត្ថលេខា លើបទបញ្ជាមួយ ក្នុងការដោះលែងអ្នកទោស ៧៦ នាក់ ដែលទទួលបានការប្រោសប្រណី ពីព្រះមហាក្សត្រ ប៉ុន្តែពួកគេនឹងត្រូវបំពាក់ ជាមួយស្លាកអេឡិចត្រូនិច ដើម្បីតាមដាន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០...
កំពង់ចាម ៖ ដើម្បីសម្រួលដល់ការអនុវត្តច្បាប់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រគល់ទូកម៉ាស៊ីន ដល់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម សម្រាប់ធ្វើប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានលើផ្ទៃទឹក។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ទូកម៉ាស៊ីនដែល លោកអភិបាលខេត្ត...
ភ្នំពេញ ៖ បច្ចុប្បន្នមានអ្នកដឹកនាំ នយោបាយខ្មែរ៤រូប ដែលធ្លាប់មានឥទ្ធិពល តាំងពីឆ្នាំ១៩៩៣ នឹងបន្តមានឥទ្ធិពលទៀត នៅឆ្នាំ ២០២៣ ។ សំខាន់តើគាត់ទាំង ៤សម្រេចចិត្ត បន្តប្រកួតផ្ទាល់ខ្លួន ឬ សហការគ្នាផ្តល់ឱកាស ឲ្យអ្នកជំនាន់ក្រោយប្រកួតប្រជែងគ្នា ដោយសេរី និងយុត្តិធម៌? នេះជាសំណេរ លោក យង់ សាំងកុមារ...
ព្រះសីហនុ ៖ លោកស្រី ខៃ ណារិន អាយុ៦២ឆ្នាំ បានចេញសេចក្តីសុំបំភ្លឺ ជូនសាធារណៈជន ជុំវិញសកម្មភាព របស់បុគ្គលមួយក្រុម ដែលបានធ្វើការសាងសង់ផ្ទះ នៅលើដីរបស់លោកស្រី ដែលមានការទទួលស្គាល់ និងលិខិតស្នាមត្រឹមត្រូវ ស្ថិតនៅភូមិឬទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រមទាំងបានដាក់ពាក្យប្តឹង ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ផងដែរ ។...
កោះកុង ៖ ក្មេងប្រុសម្នាក់ បានស្លាប់បាត់ជីវិត ដោយសារជីតាស្ទូចត្រីក្រពត ពីសមុទ្រ ហើយស្ងោឲ្យចៅហូប នៅពេលបាយល្ងាច ។ ករណីនេះបានកើតឡើង នៅវេលាម៉ោង១យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ក្មេងប្រុសរងគ្រោះ មានឈ្មោះ ក្រិន អាយុ ១១ឆ្នាំ រស់នៅក្នុងបន្ទុកយាយ.តាជីតាក្មេងរងគ្រោះឈ្មោះ តាមិន អាយុ៦៧ មានមុខរបរជុសជុលសាឡុង...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នវិស័យបច្ចេកវិទ្យា កំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ការទំនាក់ទំនងបានប្រែក្លាយ ពីការបញ្ជូនសារដោយសំបុត្រ មកជាការបញ្ជូនសារ តាមបែបអេឡិចត្រូនិក ដែលការផ្ញើនិងទទួលមាន ល្បឿនលឿនទាន់ចិត្ត។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់ថា...
បច្ចុប្បន្នភាព ក្រុមអធិការកិច្ច សព្វាវុធអង្គការសហប្រជាជាតិ (United Nation Weapon Inspectors) bបានចេញរបាយការណ៍មួយ កាលពីថ្ងៃពុធ ទី១៦ ខែធ្នូនេះ ស្តីអំពីការរីកចម្រើន ផ្នែកសព្វាវុធ និងថាមពលនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ ដោយសារចំណាត់ការក្តៅ របស់លោក ត្រាំ ។ ប្រភពដដែលបានបន្តថា ចំណាត់ការក្តៅ របស់ប្រធានាធិបតីជិតផុតអាណត្តិ...
ភ្នំពេញ ៖ បន្ទាប់ពីគម្រោង ដោះលែងសត្វព្រៃ ក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យ ជាបន្តបន្ទាប់រួចមក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ គម្រោងនេះ បានដឹកជញ្ជូនសត្វទោច មកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ...