ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នា ស្លាប់ម្នាក់និងរបួស២នាក់ នៅរដ្ឋវ៉ាស៊ិនតោន សហរដ្ឋអាមេរិក

ប្រភព៖ Xinhua

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារគ្នា មួយបានកើតឡើង នៅក្នុងសួនមួយកន្លែងក្នុងទីក្រុង Lynnwoodក្នុងរដ្ឋវ៉ាស៊ិនតោន កាលពីយប់ថ្ងៃចន្ទបានបណ្តាល ឲ្យមានអ្នកស្លាប់ម្នាក់និងរបួស២នាក់

ក្រុមប៉ូលីសរបស់ទីក្រុង បានអះអាងថា ក្នុងហេតុការណ៍នេះមានមនុស្សសរុប៤នាក់ ដែលមានការចូលរួមពាក់ព័ន្ធ ប៉ុន្តែវាមិនបានធ្វើឲ្យប៉ះពាល់ ដលសាធារណៈជនដែល ស្ថិតនៅក្បែរនោះទេ។

ទោះបីជាយ៉ាង ណាក្តីប៉ូលីស មិនបានលំអិតអំពីមូលហេតុ ដែលនាំឲ្យកើតមាននូវការបាញ់ប្រហារគ្នា ហើយក៏មិនមានដំណឹងអំពីចាប់ឃាត់ ខ្លួនមនុស្ស ដែលពាក់ព័ន្ធនោះនៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top