កំពង់ចាម ៖ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ លើកទីពីរនេះ រដ្ឋបាលខេត្តកំពង់ចាម បានត្រៀមលក្ខណៈបើកប្រតិបត្តិការ ចាក់ វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ប្រមាណជាង ២ ម៉ឺននាក់ និងត្រៀមទីតាំង សម្រាប់ចាក់វ៉ាក់សាំង ចំនួន២៨កន្លែង នៅតាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក...
វ៉ាស៊ីនតោន ៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា បន្ទាប់ពីការបាញ់ប្រហារដ៏ធំមួយ កាលពីពីរសប្តាហ៍មុន នៅលើទឹកដីអាមេរិក មហាអំណាចមួយនេះ បានចាប់យកចំណងជើង ទូទាំង ពិភពលោកថា ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន អាចចាត់វិធានការ លើការត្រួតពិនិត្យ កាំភ្លើងតាមរយៈការបញ្ជាប្រតិបត្តិ ។ ដោយសំដៅទៅលើសភា ដែលបែកខ្ញែកគ្នាយ៉ាងជ្រៅបំផុត ក្នុងពេលជាច្រើនទស្សវត្សរ៍...
ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃសុក្រនេះ បានប្រកាសដាក់ ទណ្ឌកម្មលើបុគ្គល និងអង្គភាពអង់គ្លេសដែលពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្ម ជាឯកតោភាគីលើបុគ្គល និងអង្គភាពចិន ដែលពាក់ព័ន្ធដោយលើកឡើង ពីអ្វីដែលគេហៅថា បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា លោក ផន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីប៉ូលីសចរាចរណ៍ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១គឺមិនបានដឹងថា ខ្លួនមានផ្ទុកជំងឺកូវីដ១៩ទេ ពោលចូលសម្រាកបានកន្លះម៉ោងលោកក៏ស្លាប់។ ក្រុមគ្រូពេទ្យបានយកសំណាក...
ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សុគន្ធ នីសា បានជាសះស្បើយ ពីជំងឺកូវីដ១៩ ហើយនៅថ្ងៃនេះ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅផ្ទះ ដើម្បីតាមដានសុខភាព ។ តារាចម្រៀង សុគន្ធ នីសា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មីនាថា «ថ្ងៃនេះខ្ញុំបានជាហើយ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលព័ត៌មានដើមអម្ពិល បានស្នើរាជរដ្ឋាភិបាលកម្ពុជា ពិចារណាយកថ្ងៃទី២ ឬ២៩ ធ្នូ ដែលជាថ្ងៃខ្មែរ ទទួលបានសន្តិភាព និងការអភិវឌ្ឍប្រទេស ដាក់ក្នុងប្រតិទិន ជាថ្ងៃឈប់សម្រាក ដោយដោះដូរជាមួយថ្ងៃផ្សេង ដែលមាននៅក្នុងប្រតិទិន ។ លោក សយ សុភាព បានបញ្ជាក់យ៉ាងដូច្នេះថា «២...
ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ភាគី ចិនប្រគល់ឲ្យកម្ពុជា នាពេលនេះ នឹងអាចបង្កើនជាជញ្ជាំង ការពារសុខភាពដ៏រឹងមាំ សម្រាប់ប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩។ ក្នុងពិធីទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន១.៥លានដូស នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ដោយមើលឃើញ ពីការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដូចជាដើម្បីចូលរួមជំរុញ ការប្រយុទ្ធប្រឆាំង នឹងជំងឺមួយនេះ ក្រុមហ៊ុនមីជាតិ បានរៀបចំយុទ្ធនាការ ចុះចែកម៉ាស់ អាកុលលាងដៃ និងមីជាតិ ទៅកាន់អ្នកបើករ៉ឺម៉ក់កង់បី នៅទីក្រុងរណប អភិវឌ្ឍបឹងកក់ ក្រោមប្រធានបទ “សុវត្ថិភាពខ្ញុំ សហគមន៍ខ្ញុំ” នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពន្យារសុពលភាពបណ្ណ /សៀវភៅ ការងារជនបរទេស ឆ្នាំ២០២០ រហូតដល់ចុងខែឧសភាឆ្នាំ២០២១នេះ ។ យោងតាមសេចក្តីជូនដំណឹង ក្រសួងការងារនៅថ្ងៃ២៦ មីនា បានលើកឡើងថា ដោយសារស្ថានភាពឆ្នាំ២០២១ បញ្ហាជំងឺឆ្លងកវីដ-១៩ នៅលើពិភពលោក និងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើឲ្យជនបរទេស ធ្លាប់មានបណ្ណ/សៀវភៅ ការងារជនរបទេសឆ្នាំ២០២០ មួយចំនួនធំ...
ភ្នំពេញ ៖ ក្រោយពីមានអ្នកជំងឺកូវីដ១៩ម្នាក់ បានទៅសម្រាកព្យាបាលជំងឺ នៅបន្ទប់ពិគ្រោះ និងថែទាំជំងឺទូទៅរក្សាសុខ ស្ថិតនៅផ្លូវលេខ១០៤ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រដ្ឋបាលខេត្តនេះ បានផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវ ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយទីតាំង...